ក្ដុកក្ដួល! ​ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ យ៉េ យ៉េ ដូច​កើត​ជាថ្មី​ យំ​រៀបរាប់​ថា…(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា តារា​កំប្លែង​កញ្ញា​យ៉េ​យ៉េ បាន​បញ្ជាក់ថា ខ្លួន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​កន្លង​នេះ ដោយ​អ្នកនាង​លើកឡើងថា « ការពារ​ណាស់ ខ្លាច​ណាស់​ជួប​ណាស់ ពេលនេះ​លទ្ធផល​ចេញ​ហើយ​នាង​ខ្ញុំ យ៉េ​យ៉េ មាន​វិជ្ជមាន​កូ​វីត​១៩»​។​

ការបញ្ជាក់​នេះ ធ្វើឡើង​ក្រោយពី​យ៉េ​យ៉េ បានបង្ហាញ​ពី​អា​ការៈមិន​ស្រួលខ្លួន តាមរយៈ​ការ​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៦ ខែមេសា ថា «​យ៉ាប់​បែងចែក​ណាស់ រវាង​គ្រុនផ្ដាសាយ និង COVID19 អ្វី ដែល​សំខាន់​ខ្ញុំ​បានការ​ពារ​រួចហើយ

មិនដែល​ចេញ​ខាងក្រៅ​រយ​:​ពេល​1​ខែ​10​ថ្ងៃ មិន​ទទួល​ការងារ​ទៅ​ផ្សារ​ទិញ​ម្ហូប​១​អាទិត្យ​ម្ដង ពាក់​ម៉ាស់ របាំងមុខ បាញ់​អាកុល​លើ​ថង់​មុនពេល​ទទួល​របស់ បាញ់​អាកុល​លើ​លុយ តែ​ពេលនេះ​សមាជិក​ក្នុងផ្ទះ​ខ្ញុំ​មាន​ឣា​ការ​:​មិន​ស្រួលខ្លួន​សឹងតែ​គ្រប់គ្នា មានតែ​ទៅធ្វើ​តេស្ដ​ទេ​ទើប​ឣា​ច​ឣ​ស់​សង្ស័យ​»​។​

ក្រោយ​សម្រាក​ព្យាបាល​រយៈពេល​ជាង​១០​ថ្ងៃ​នោះ កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ យ៉េ យ៉េ បាន​បង្ហោះ​វីដេអូ នៅលើ​គណនី​ហ្វេ​ស​ប៉ុក​ជា​ផ្លូវការ​របស់​ខ្លួន ដោយ​បាន​បង្ហាញ​អារម្មណ៍ ត្រេកអរ​ជា​ពន់ពេក​រៀបរាប់​ទាំង​ហូរ​ទឹកភ្នែក​ថា ខ្លួន​បានជា​សះស្បើយ អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ​។​

​ក្រោយ​ទៅដល់​គេហដ្ឋាន​វិញ​នៅ​យប់​ថ្ងៃ​ដដែល​នោះ កញ្ញា​យ៉េ យ៉េ ក៏បាន​ឡាយ​វីដេអូ​បញ្ជាក់​ពី​ស្ថានភាព​របស់ខ្លួន និង​គ្រួសារ​។ ដើម្បី​ជ្រាប​ច្បាស់​ថា​តើ​នាង​និយាយ​អ្វីខ្លះ​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

Related posts