នោះ! សុខៗ​ស្រាប់តែ ដេ​ន​នី ក្វាន់ ប្រកាស​ចង់​មាន​កូន​ដោយ​មិន​ចាំ​បាច់​យក​ប្តី​

ភ្នំពេញ ៖ តារា​សម្តែង​ស្រី​សិច​ស៊ី​ចិត្តធម៌​កញ្ញា ដេ​ន​នី ក្វាន់ នៅ​សុខៗ​ ស្រាប់តែ​ប្រកាស​ចង់​មាន​កូន​ប៉ុន្តែ​ដោយ​មិនចាំបាច់​យកប្តី​។​ ដំណឹង​នេះ ​បានធ្វើ​ឲ្យ​មហា​ជន ​និង​អ្នកគាំទ្រ​ចាប់អារម្មណ៍​គ្រប់គ្នា​។​

កញ្ញា ដេ​ន​នី ក្វាន់ បាន​បង្ហោះ​ជា​សាធារណ​:​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ​នាង​មាន​បំណង​ចង់បាន​កូន​មក​ប្រឡែង​លេង​នឹង​គេ​ដោយ​មិន​យកប្តី​ឡើយ​។​ នាង​ថា​ ការចង់​បានកូន​ពេល​នេះ​គឺ​តាមរយ​:​ការចាក់​បញ្ចូល​មេ​ជីវិត។

តារា​ស្រី ដេ​ន​នី ក្វាន់ បាន​រៀបរាប់​ដោយ​ខ្លី​ថា ​នៅ​ខ្មែរ​មាន​មន្ទីរ​ពេទ្យ​ចាក់​មេ​ជី​វិត​អោយ​មាន​កូន​អត់​?​ខ្ញុំ​ចង់​ចាក់​មេ​ជី​វិត​យក​កូន​។​ ដំបូង​ថា ​ត្រូវ​ចាក់​នៅ​ថៃ តែ​យូរ​ពេក​មិនដឹង​ថ្ងៃ​ណា​គេ​បើក​ច្រក​វិញ​ទេ​។​

ជាមួយគ្នា​នៃ​ការប្រកាស​បែបនេះ​មានការ​លើក​ឡើង​ពី​អ្នកគាំទ្រ​ដោយ​សួរ​ថា ​អាច​តាំងចិត្ត​បាន​នៅ ពេល​មិនទាន់​ឃើញមុខ​កូន​ ប៉ុន្តែ​ពេល​កូន​មក​ហើយ​ គឺ​ពិតជា​ស្រណោះ​កូន ហើយ​អារម្មណ៍​ដែល​គេ​ហៅ ​ថា​បាក់​ទឹកចិត្ត​នៅពេល​សម្រាល​និង​កើត​មានឡើង​!។

ប្រភព​បាន​បន្តថា ​អារម្មណ៍​នោះ​វា​គួរអោយខ្លាច​ណាស់គឺ​ទាមទារ​ការយកចិត្ត​ទុកដាក់​ខ្លាំង​មែនទែន​! (​ស៊ីស មាន​លុយ​ក​ក៏​មិន​ប្រាកដ​ថា​អាច​ជៀសផុត​អារម្មណ៍​មួយ​នេះ​បាន​ដែរ​)​។​ តាមរយ​:​នេះ ដេ​ន​នី ក្វាន់ បានបញ្ជាក់​ខ្លី​ថា​ អត់​អី​ទេ​ចង់​មានកូន​ តែ​មិន​ចង់​បាន​ប្តី​ទេ ខ្ញុំ​អាច​ធ្វើ​បាន​៕​

Related posts