កុំ​ឲ្យ​សង្ស័យ​, អ្នកនាង​យុគ ចិន្តា ស្ថិតក្នុង​ហេតុការណ៍​ដ៏​ព្រឺព្រួច ចេញមុខ​បញ្ជាក់​ច្បាស់ៗ​ថា​…

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅ​​​កំពង់ចម្លង​អរិយក្សត្រ មាន​ហេតុការណ៍​ដ៏​ព្រឺព្រួច​មួយ បានកើត​ឡើង ធ្វើ​ឲ្យ​អ្នក​នៅ​លើ​ស្រឡាង​ភ័យ​បុក​ពោះ​គ្រប់គ្នា ហើយ​ក្នុងចំណោម​អ្នក​នៅលើ​ស្រឡាង​ជាច្រើន​នោះ ក៏មាន​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​អ្នកនាង យុគ ចិន្តា ផងដែរ​។​

ទោះយ៉ាងណា នៅក្នុង​ហេតុការណ៍​ដ៏​ព្រឺព្រួច ដោយមាន​ខ្យល់​កួច រំលក​បោកបក់​ខ្លាំងៗ​លើ​ផ្ទៃ​ទន្លេ ហើយ​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​រឿង​ហូ​លី​វីដ​​ នេះ ពុំមាន​អ្នកណាម្នាក់​រង​របួស ឬ​គ្រោះថ្នាក់​នោះឡើយ គ្រាន់តែ​ម្នាក់ៗ​ភ័យ​បុក​ពោះ​ប៉ុណ្ណោះ​។​

ងាក​មក​ឯកឧត្តម ហ៊ុយ វណ្ណៈ ក្រោយពី​ឃើញ​រូបភាព​ដ៏​ញាក់​សាច់​នេះ ឯកឧត្តម ក៏​យកមក​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​លើក​ជា​សំណួរ​ថា «​តើ​នេះ​នៅ​កន្លែង​ណា​?»​។ ចំពោះ​សំណួរ​នេះ ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់​ឆ្លើយ​ដូចៗ​គ្នា​ថា «​កំពង់ចម្លង អរិយ​ក្សត្រ​»​។​

ដោយឡែក​អ្នកនាង​យក់ ចិន្តា ពេល​ឃើញ​ឯកឧត្តម​ហ៊ុយ វណ្ណៈ បង្ហោះ​រូបថត អម​ដោយ​សំណួរ​បែបនេះ អ្នកនាង​ក៏បាន​បញ្ចេញ​យោបល់ តាមរយៈ​ខំ​មិន បញ្ជាក់​ប្រាប់ថា «​នៅពេលនោះ​ខ្ញុំ​កំពុង​នៅលើ​សាឡាង​នោះ​! ឃើញ​ទិដ្ឋភាព​ភាពជាក់ស្ដែង ខ្យល់​ខ្លាំង ទប់ខ្លួន​សឹង​មិន​ជាប់​»​។​

ពេល​អ្នកនាង​លើកឡើង​បែបនេះ ឯកឧត្តម​ហ៊ុយ វណ្ណៈ ក៏បាន​ឆ្លើយតប​បែប​លេងសើច​ថា «​មេឃ​ចាស់​សម្រស់​»​។ ដោយឡែក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ទៀត បាន​លើក​ជា​សំណួរ​ក្នុង​ខំ​មិន​ដែរ​ថា «​តើ​សាឡាង ឆ្លងទៅ ពេល​ហ្នឹង ឬ នៅ​នឹង​មួយ​កន្លែង​សិន ?» ហើយ​អ្នកនាង​យុគ ចិន្តា បញ្ជាក់​ថា «​កំពុង​ឆ្លង​»​។​

តាមរយៈ​ចម្លើយ​របស់​អ្នកនាង​យុគ ចិន្តា​នេះ ឃើញថា ទោះបី​មាន​ព្យុះ​បក់​បោក រលក​ធំៗ​ប៉ុណ្ណា ក៏​ស្រឡាង​នោះ មិន​បញ្ឈប់​ដំណើរ​នៅឡើយ ដោយ​បន្ត​ឆ្លង​រហូតដល់​គោលដៅ ហើយ​ធ្វើ​ឲ្យ​គ្រប់គ្នា​រួច​ផុត​ពី​គ្រោះអាក្រក់​នេះ​៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts