លោកជំទាវ ខុង លី​ស៊ី​អាណា ទទូច​សុំ​យុត្តិធម៌​សម្រាប់​ខ្លួន​និង​កូនប្រុស​ព្រះតេជព្រះគុណ ឌួង ឆាយ​

ភ្នំពេញ​ ៖​លោកជំទាវ ខុង លី​ស៊ី​អាណា ដែល​ត្រូវជា​ភរិយា​របស់​លោ​ឧកញ៉ា ឌួង ងៀប នៅថ្ងៃនេះ​បានចេញ​មុខ​ទទូច​ស្នើ​​សុំ​យុត្តិធម៌​សម្រាប់​ខ្លួនឯង​និង​កូនប្រុស ព្រះតេជព្រះគុណ ឌួង ឆាយ​។​

តាមរយៈ​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០២១​នេះ ​លោកជំទាវ ខុង លី​ស៊ី​អា ណា ដែល​ត្រូវជា​ភរិយា​របស់​លោក​ឧកញ៉ា ឌួង ងៀប ​បាន​រៀប​ថា​ នាង​ខ្ញុំ​សូម​គោរព​សំពះ​អង្វរ​សម្តេច​តេជោ បិតា​សន្តិភាព និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មាតា​មនុស្សធម៌​សូម​ជួយ​រក​យុត្តិធម៌​ឲ្យ​រូប​នាង​ខ្ញុំ និង​កូនប្រុស ឌួង ឆាយ​ផង។

ខ្ញុំ​សូម​គោរព​សូម​អភ័យទោស ដែល​នាង​ខ្ញុំ​លើក យក​បញ្ហា​គ្រួសារ​មក​និយាយ​នៅ​ពេលនេះ​ដែល​ប្រទេស​ជា​កំពុង​ជួប​ភាព​វឹកវរ​គ្រោះ​អាសន្ន​រោគ​មេរោគ​កូ​វិត​-19 កំពុង​រីក​រាតត្បាត​យ៉ាង​ខ្លាំងក្លា ​និង​កូនប្រុស​ឌួង​ឆាយ​កំពុង​មាន​គ្រោះ និង​ទុក្ខ​ជាទម្ងន់។

ប៉ុន្តែ​ដោយសារ​ស្វាមី​របស់​នាង​ខ្ញុំ​មិនបាន​ភ្ញាក់​រលឹក​ដឹង​កំហុស​ខ្លួន​បាន​ធ្វើ​ខុស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​កូន​ឌួង​ឆាយ ហើយ​ថែមទាំង​ប្តឹង​លែងលះ​នាង​ខ្ញុំ និង​ជំរុញ​តុលា​កា​រ​អោយ​កោះហៅ​នាង​ខ្ញុំ​ជា​លើក​ទី​២​អោយ​ចូល​ខ្លូន​ទាញហេតុផល​ដើម្បី​លែងលះ​នៅ​ថ្ងៃ​ទី​១៩ ​ខែឧសភា​ ខាងមុខនេះ​។​ នាង​ខ្ញុំ​មាន​ភាពចាស់ទុំ​និង​មាន​ភាព​ស៊ូទ្រាំ​ខ្លាំងណាស់​អស់​លទ្ធភាព​ក្នុងការ​ទ្រាំ ហើយ​នាង​ខ្ញុំ​ពិតជា​មិន​ចង់បង្ហាញ​ជា​សាធារណៈ​ដូច​កូនប្រសា​​នាង​ខ្ញុំ​នោះទេ​។

​លោកជំទាវ​រៀបរាប់​ទៀតថា​ នាង​ខ្ញុំ​អាច​ទទួលរង​ភាព​អយុត្តិធម៌​ដោយ​ស្វាមី​បាន ប៉ុន្តែ​នាង​ខ្ញុំ​ដាច់ ខាត​មិន​អាច​អោយ​កូនប្រុស​ឌួង​ឆាយ​រង​ភាព​អយុត្តិធម៌​ដោយសារ​ស្វាមី​របស់​នាង​ខ្ញុំ​បានជា​ដាច់​ខាត។

នាង​ខ្ញុំ​ត្រូវតែ​ទាមទារ​យុត្តិធម៌​សម្រាប់​កូនប្រុស​ឌួង​ឆាយ ហើយ​ខ្ញុំ​ជឿជាក់ថា ​ម្តាយ​គ្រប់រូប​ក៏​នឹងធ្វើ បែបនេះ​ដែរ​ហើយ ក៏​គ្មាន​អ្នកណា​ចង់​បើក​កកាយ​រឿង​បញ្ហា​ផ្ទៃក្នុង​គ្រួសារ​ជាទី​សាធារណៈ​នៅលើ​បណ្តា​ញ​សង្គម​បែបនេះ​ទេ​។

ហើយ​អ្វីដែល​កូនប្រុស​របស់ខ្ញុំ​និយាយថា ​អតីត​កូនប្រសា​​មាន​គម្រោងការ រៀបចំ​ផែនការ​ដាក់​អន្ទាក់​កូនប្រុស​របស់ខ្ញុំ​ជាមួយ​អតីត​ប្តី​របស់ខ្ញុំ​គឺជា​ការពិត​។​ មូលហេតុ​ដែល​ឪពុក​រៀបចំ​ផែនការ​ដាក់​អន្ទាក់​បំផ្លាញ​កម្ចាត់​កូន​ខ្លួនឯង​ដោយសារ​គាត់​ខឹង​កូនប្រុស​បាន​ជួយ​ណែនាំ​មេធាវី​ការពារ​ក្តី​ផ្លូវច្បាប់​ដល់​នាង​ខ្ញុំ​ដើម្បី​ប្តឹង​ប្តី​រឿង​ឯកពន្ធន៍​មាន​ស្រី​សហាយ​នាង ប្រាក់ ស៊ី​ណា រហូត​ឈាន​ដល់​មានកូន​ស្រី ឌួង ជូ​លី ឥត​ខាន់ស្លា​នៅ​ខាង ក្រៅ​រៀន​នៅ​សាលា​អន្តរជាតិ​ណត​ប្រី​ត​នឹង​បាន​យ ក​ទ្រព្យសម្បត្តិ​រួម​ជាច្រើន​លាន​ដុល្លារ​ទៅធ្វើ​ភូមិគ្រឹះ ២​កន្លែង និង​ដី​ជាច្រើន​កន្លែង​ដែល​បាន​កាត់​ចេញពី​ប្លង់​ក្រុមហ៊ុន។

ហើយ​រឿង​នាង​ប្រាក់​ស៊ីណា​គឺ​ខ្ញុំ​មិនដែល​ដឹង​ថា​ប្តី​របស់ខ្ញុំ​មាន​ស្រី​លួចលាក់​នៅ​ខាងក្រៅ​រហូត​មាន​កូន​នោះទេ​គឺ​នាង​ប្រាក់ស៊ី​ណា​បានអោយ​គេ​ខ​ល​មក​អោយ​តម្រុយ​ពី​សកម្មភាព​និង​ទីកន្លែង​ផ្ទះ​របស់​នាង​សហាយ​ប្រាក់ស៊ីណា និង​សកម្មភាព​ប្តី​របស់​នាង​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ​រហូត​ខ្ញុំ​តាមរក​ឃើញ​ផ្ទះ​នាង​ប្រាក់​ស៊ីណា​។

ពេល​ខ្ញុំ​គ្រាន់តែ​សង្ស័យ​ទៅដល់​មុខផ្ទះ​នាង​ប្រាក់​ស៊ី​ណា ស្រាប់តែ​នាង​ប្រាក់​ស៊ី​ណា​បានខ​លម​ក​លេខ​ដៃ​ខ្ញុំ​ផ្ទាល់​ដោយបាន​និយាយ​សម្លុត​គំរាម​នាង​ខ្ញុំ​ថា​មាន​សិទ្ធិ​មកដល់​មុខផ្ទះ​របស់​នាង និង​បាន​អោយ​បងប្រុស​ឈ្មោះ​ប្រាក់ សូលី ដែលជា​មន្ត្រីនគរបាល​ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ​ពេលនេះ​ប្តី​នា ង​ខ្ញុំ​បាន​ជួយ​ផ្លាស់ប្តូរ​ទៅ​ប៉ូលិសអន្តោប្រវេសន៍​ដែល​បាន​ចូល​ក្រម​ខណ្ឌ​តាមរយៈ​ប្តី​នាង​ខ្ញុំ​មក​ឈ្លោះ ប្រកែក​គ្នា​ជាមួយ​នាង​ខ្ញុំ និង​ចង់​ប្រើប្រាស់​ហិង្សា​មកលើ​រូបនាង​ខ្ញុំ​។ ប៉ុន្តែ​បានកូន​ប្រុស​ឌួង​ឆាយ​អង្វរ​អោយ​ខ្ញុំ​ត្រលប់​ទៅផ្ទះ​វិញ​ដើម្បី​ដោះស្រាយ​គ្នា​ដើម្បី​កុំអោយ​ខ្មាស​គេ​។

​លោកជំទាវ​និយាយថា ​ពេលនោះ​កូនៗ​បាន​សួរ​ឪពុក​ថា​ហេតុអ្វី​បានជា​នាង​ប្រាក់​ស៊ីណាខ​លម​កនា ង​ខ្ញុំ​។ ប្តី​របស់​នាង​ខ្ញុំ​ក៏បាន​ឆ្លើយថា ​គេ​ចង់អោយ​យើង​ទទួល​គេ​ផង​។ តើ​សក្ដិ​សម​ដែរ​ទេ​ដែល​ប្តី​លួច លាក់​មាន​សហាយ​នៅ​ខាងក្រៅ​រហូត​មានកូន​មកអោយ​ប្រពន្ធ​កូន​នៅផ្ទះ​ទទួលស្គាល់​ពេញមុខ ពេញ​សិទ្ធិ​បែប​នះ​។

ប៉ុន្តែ​កូនប្រុស​ខ្ញុំ​មិនបាន​ជួយ​អ្វី​លើសពី​ជួយ​ណែនាំ​មេធាវី​។ សូម្បីតែ​ខ្ញុំ​អោយ​កូន​ប្រុស​ឌួង​ឆាយ​ទៅធ្វើ​សាក្សី​នៅ​តុលាការ​ថា ​ឪពុក​ខ្លួន​មាន​ស្រី និង​កូន​នៅ​ក្រៅ​ក៏​ឌួង​ឆាយ​មិន​ព្រម​ទៅ និង​ធ្វើតាម​ហើយ​ពេល​ខ្ញុំ​ប្តឹង​ចុះ​រក្សា​ការពារ​ផ្ទះ​ស្រី​សហាយ​របស់គាត់​បាន​អោយ​សារព័ត៌មាន​បង្ហោះ​ឈ្មោះ​ស្វាមី​របស់ខ្ញុំ ក៏​កូនប្រុស​ឌួង​ឆាយ ប្រតិកម្ម​ដោយ​អោយ​ទុក​កិត្តិយស កេរ្តិ៍ឈ្មោះ និង​ផ្លូវ​ក្រោយ​សម្រាប់​ឪពុក​របស់​គេ​។

ប៉ុន្តែ​ឪពុក​នៅតែ​ដាច់ចិត្ត​រៀប​ចំ​គម្រោង​ផែនការ​ជាមួយ​អតីត​កូនប្រសា​​ដើម្បី​ធ្វើ បាប​កូនប្រុស​របស់​ខ្លួនឯង​បង្កើត​ទាំង​រស់​។ ពាក្យ ចាស់​ពោលថា​ ខ្លា​កាច​មិនស៊ី​កូន​ឯង​គាត់​មិន​ត្រឹមតែ​ស៊ីកូន​ខ្លួន​ហើយ​ថែមទាំង​ស៊ី​ចៅ​ខ្លួនឯង​ទៀត​។​

​ដោយឡែក​ទាក់ទង​រឿង​កូនប្រុស ឌួង ឆាយ និង​អតី​ត​ភរិយា​លោកជំទាវ​លើក​ឡើងថា ​ពេល​រៀបការ​រួចហើយ​នាង​ខ្ញុំ​បាន​អោយ​កូន​ទាំងពីរ​(​កូនប្រុស​ព្រះតេជព្រះគុណ​ ឌួង ឆាយ និង​អតីត​ភរិយា​)​ទៅ​រស់នៅ​ផ្ទះ​វិឡារ ​និង​គ្រប់គ្រង​ស្ថានី​យ​ប្រេង​តូ​តា​ល់​នៅ​ផ្លូវ​២០០៤​ដែល​ចំណេញ​១ ០, ០០០​ដុល្លារ​១​ក្នុង​១​ខែ​ដើម្បី​បាន​ប្រាក់ចំណូល​សម្រាប់​ចំណាយ និង​ធ្វើ​ដើមទុន​ធ្វើ​ជំនួញ​។

ប៉ុន្តែ​អតីត​កូនប្រសា​ចង់ទៅ​នៅផ្ទះ​ខាង​ម្តាយ​របស់គេ​ដើម្បី​ម្តាយ​របស់គេ​បាន​ជួយ​មើល​កូន​ចំណែក​រឿង​ដី​ផ្ទះ​ស៊ី​សុវត្ថិ​និង​ផ្ទះ​វិឡារ​ដែល​អតីត​កូនប្រសា​​របស់ខ្ញុំ​ថា​ទិញ​ដោយ​លុយ​ខ្លួនឯង​ជាមួយ​កូន​ប្រុស​របស់ខ្ញុំ​នោះ​មិនមែន​ជា​ការពិត​ទេ​នេះ​ជា​ភស្តុ​តាង​ដែល​ម្ចាស់​ផ្ទះ​ស៊ី​សុវត្ថិ​ឈ្មោះ​លោកហ៊ី ប៊ុន​ថា និង​ភរិយា​បាន​មក​យក​សែក​លុយ​នៅ​ក្រុមហ៊ុន​របស់​ខ្ញុំ និង​ កលុយ​ពី​កុង​ធនាគារ​ក្រុមហ៊ុន​របស់ខ្ញុំ​កក់​លើក​ទី​១ ចំនួន ៥០,០០០​ដុល្លារ​និង​បង់​ផ្តាច់​លើក​ទី​២​ចំនួន ១៤១,៦០០​ដុល្លារ​។​

លោកជំទាវ​បន្តថា ​ចំណែក​ដី​ផ្ទះ​វីឡា​ដែល​កូនប្រសា​កំពុង​រស់នៅ​រាល់ថ្ងៃ​ក៏​ជា​កេរ្តិ៍​អំណោយ​នាង​ខ្ញុំ​បាន​អោយ​ហើយ​ថែមទាំង​នាង​ខ្ញុំ​បាន​ទិញ​ដី​មួយ​ឡូ​ថែ ម​ទៀត​ជាប់​ផ្ទះ​វិឡារ​ដែលមាន​តម្លៃ​១២៥.០០០​ដុល្លារ​ ដែល​បាន​ដក​លុយ​ចេញពី​កុង​ក្រុមហ៊ុន​របស់​​ខ្ញុំ​ដដែល ​ប៉ុន្តែ​បែរជា​អតីត​កូនប្រសា​និយាយថា​ទិញ​ដោយ​ខ្លួនឯង​ ដែល​នាង​ខ្ញុំ​មាន​ភស្តុតាង​បង្ហាញ​នៅ​ទីនេះ​។ សរុប​សេចក្តី​គឺ​កូនប្រសា​​របស់ខ្ញុំ​លើក ឡើង​និយាយ​ក្នុង​ការ​ឡាយ​ចុងក្រោយ​របស់​នាង​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​គឺ​មិនមែ​ន​ជា​ការពិត និង​គ្មាន​ភស្តុតាង​ទាល់តែសោះ​។

លោកជំទាវ​លើកឡើង​ទៀតថា ​នាង​ខ្ញុំ​ដឹង​ច្បាស់​ថា ​កូនប្រសា​នឹង​ឆ្លើយតប ​ប៉ុន្តែ​និយាយ​ដោយ​មកជាមួយ​នឹង​ភស្តុតាង ​និង​សក្ខីកម្ម​ពិតប្រាកដ​ច្បាស់លាស់​ចុងក្រោយ​នៅ​ក្នុង​ឆ្នាំ​២០២០​កូនប្រសា​​បាន​ខ្ចី​លុយ​នាង​ខ្ញុំ​ចំនួន​៦០​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​ផលិត ផល​នៅ​កូរ៉េ​យក​មក​លក់​ដែលជា​រោងចក្រ​មិត្តភ័​ក្ត​រក​ស៊ី​ដីធ្លី​ជាមួយ​ខ្ញុំ​កាលពី​ជាង​១០​ឆ្នាំមុន​ដែល​រាល់​មុខ​ជំនួញ​ទាំងអស់​ជា​គំនិត​ផ្តួចផ្តើម និង​ដើមទុន​ពី​គ្រួសារ​របស់ខ្ញុំ​ទាំងអស់ ប៉ុន្តែ​បែរជា​នាង​និយាយ​មកថា​រាល់​ភាពជោគជ័យ​រាល់ថ្ងៃ​បានមកពី​នាង​ផ្តួច ផ្តើមគំនិត​រក​ស៊ីទាំង​ដដែល​នាង​មិនចេះ​ភាសា​អង់គ្លេ​ស​ច្បាស់លាស់ និង​មិន​ហ៊ាន​ទាំងឡាយ​ហ្វេ​ស​ប៊ុល​លក់ដូរ​ផង​តាំងពី​ដំបូង​មក​។​ មាន​មនុស្ស​ជា​ច្រើ ន​ដែល​ស្គាល់​ប្រវត្តិ​នាង​និង​គ្រួសារ​នាង​ដែល​ផ្ទះរស់​នៅ​បន្ទប់​តូច​ជាន់​ទី​២​ជុំ​គ្នា​២​ឬ​៣​គ្រួសារ​នៅ​អគារ​សេង​ថៃ​ក្រោយ​វត្ត​ស្វាយដង្គំ ជិត​ប៉ុស្ដិ៍​ទូរទស្សន៍​លេខ​៣​ចាស់​។​

ប្រភព​បានបន្តថា ​ទោះបី​កូនប្រុស​របស់ខ្ញុំ​បាន​បួស​ជា​លោកសង្ឃ​និង​អហោ​សកម្ម​អោយ​អតីត​កូន​ប្រសា​​គ្រប់បែបយ៉ាង ក៏​នាង​នៅតែ​ផ្តាច់​ទំនាក់ទំនង​ចៅៗ​មិនអោយ​មកលេង​ឪពុក​នៅ​វត្ត​លើសពីនេះទៅទៀត​ទោះបី​ក្រុមគ្រួសារ និង​ញាតិមិត្ត​ខ្ញុំ បាន​សុំ​អង្វរ​នាង​អោយ​ដក​ពាក្យបណ្តឹង​ក្តី​ក៏​នាង​នៅតែ​ចង់​ដាក់គុក​កូនប្រុស​របស់​ខ្ញុំ​ដែលជា​ឪពុក​របស់​កូនៗ​នាង​និង​គ្មាន​នឹង​ឃើញ​មនោសញ្ចេតនា និង​អនុស្សាវរីយ៍​ជា​ប្តី​ប្រពន្ធ​ដែល​កូនប្រុស​របស់ខ្ញុំ​បាន​ខិតខំ​ប្រឹង​ប្រែង​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ផ្តល់​អនាគត មុខ​ជំនួយ និង​គ្រប់បែបយ៉ាង​ដើម្បី​នាង​ក្តី​។​

តើ​នៅលើ​លោក​នេះ​មាន​មនុស្ស​ស្រី​ដែល​សាហាវ​ជិត​ដាច់​បែបនេះ​ប៉ុន្មាន​នាក់​ដែល​ហ៊ាន​រៀបចំ​គម្រោង​ផែនការ​អន្ទាក់​ល្បិច​កិច្ចកល​ពិសពុល​គ្រប់​បែប​យ៉ាង​ដើម្បី​លេប​យក​ទ្រព្យសម្បត្តិ​ប្តី និង​បង្ហោះ​វីដេអូ​សម្លាប់​ប្តី​ខ្លួនឯង​ទាំង​រ​ស់​ទាំង ​ដែល​កូនប្រុស​របស់ខ្ញុំ​បាន​ព្រម​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​អោយ​ទៅ​នាង​ហើយ​ចុះចេញ​ខ្លួន​ទទេ​ជាមួយ​បំណុល​ធនាគារ​ហើយ​ចុងក្រោយ​គ្រាន់តែ​កូនប្រុស​របស់ខ្ញុំ​យក​កូនៗ​ទៅ ដើរលេង​នៅ​ខេត្ត​ប៉ុន្មាន​ថ្ងៃ​សោះ​នាង​បាន​បង្ហោះ​វីដេអូ​ដែល​បាន​សន្យា​ថា​នឹង​លុប​នៅ​ចំពោះមុខ​ចៅក្រម ក្រឡាបញ្ជី មេធាវី​ទាំងសងខាង​នឹង​នាង​ខ្ញុំ​ផ្ទាល់​ដោយ​នាង​យល់ព្រម​ធ្វើ​កិច្ច​សន្យាថា​នឹង​លុប​បើសិនជា​វីដេអូ​នោះ​បែក​ធ្លាយ​នាង​ និង​ទទួលខុស ត្រូវ​ចំពោះមុខ​ច្បាប់​ហើយនឹង​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់ និង​សិទ្ធិ​អំណាច​មេបា​កូន​ទាំង​៣​មក​អោយ​កូនប្រុស​របស់ខ្ញុំ​វិញ​។​

​ប៉ុន្តែ​ដោយសារ​កូនប្រុស​របស់ខ្ញុំ​និយាយថា ​មិនបាច់​ធ្វើ​កិច្ចសន្យា​ទេ​ខ្លួន​ទុកចិត្ត​ថា​អតីត​ភរិយា​នឹងមិន​សម្លាប់​ខ្លួន​ទេ​។ ទោះ​មិនមាន​កិច្ចសន្យា​ប៉ុន្តែ​មាន​ចៅក្រម ក្រឡា បញ្ជី និង​សាក្សី​ជាច្រើន​ក៏​នឹង​មាន​ទម្ងន់​ស្មើនឹង​កិច្ចសន្យា​ដែរ ពីព្រោះ​ចៅក្រម​ជា​អ្នក​កាន់​ច្បាប់​។​

នាង​ខ្ញុំ​សូម​អង្វរ​សម្តេច​តេ​ជោ​និង​ស​ម្តេច​គតិបណ្ឌិត​ ដែលជា​បិតា​សន្តិភាព​និង​មាតា​មនុស្ស និង​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​សូមជួយ​ផ្តល់​យុត្តិ​ធ​ម៌ និង​ការពិត​អោយ​កូនប្រុស​របស់ខ្ញុំ​ដែល​គ្នា​បាន​ទទួល​រង​នៅ​អយុត្តិធម៌​និង​ប៉ៈ​ពាល់​សតិ​អារម្មណ៍​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ​ចង់​គិត​ខ្លី​ម្តង​ដោយសារ​ឈឺ ចាប់​ពេក​ចាញ់បោក​និង​ស្លាប់​ក្រោម​ដៃ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​និង​ជា​មនុស្ស​ជឿជាក់​ជាទីបំផុត​មិន​នឹកស្មាន​ដល់​ថា​ជា​ម្តាយ​របស់​កូនៗ​ខ្លួនឯង​។​

លោកជំទាវ ខុង លី​ស៊ី​អាណា បន្ថែមថា​ នាង​ខ្ញុំ​សូម​គោរព​អរគុណ​ជាទីបំផុត​ចំពោះ​សម្តេច​តេ​ជោ បិតា​សន្តិភាព​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មាតា​មនុស្ស ដែលជា​និច្ច​ជា​កាល​តែងតែមាន​មេត្តា​សណ្តោស ប្រោះ​ប្រ​ណៃ​និង​អនុគ្រោះ​លើកលែង​ចំពោះ​រូប​នា ង​ខ្ញុំ និង​កូនប្រុស​របស់ខ្ញុំ​។ ​គុណ​របស់​សម្តេច​ទាំង ពីរ​ពិតជា​មហា​ធំធេង​ណាស់​សំរាប់​រូបនាង​ខ្ញុំ និង​តែ ង​តែ​ចងចាំ​ទុកជា​និច្ច​។

សូមបញ្ជាក់ថា​ខាងលើនេះ ​ជា​ខ្លឹម​សារ ​ដែល​រៀបរាប់​ដោយ​លោកជំទាវ ខុង លី​ស៊ី​អាណា នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃនេះ​៕​

Related posts