អ្នកគ្រប់គ្រង​ទូទៅ​គម្រោង​ក្រុង​រណប​China poi pet satellite city អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា កោះហៅ​អ្នកម៉ៅការ​ចូលខ្លួន​ដោះស្រាយ​បន្ទាន់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ ​បន្ទាប់ពី​មានរឿង​តវ៉ា​ពី​សំណាក់​កម្មករ​ ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ក្រុង​រណប​ឆាយ​ណា​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ថា ​មិនបាន​បើក​លុយ​ឲ្យ​កម្មករ​ជាច្រើន​ថ្ងៃនោះ​ លោក​ប៉ែន វុ​ទ្វី​ជា​អ្នកគ្រប់គ្រង​ទូទៅ​គម្រោង​ក្រុង​រណប​China poipet satellite city របស់​អ្នកឧកញ៉ា​ឡេ ង ណា​វ៉ា​ត់​ត្រា បានប្រកាស​ស្វែងរក​អ្នកទទួល​ម៉ៅ ការ​សាងសង់​អាគារ​នោះ​ភ្លាមៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ប៉ែន វុ​ទ្វី ជា​អ្នកគ្រប់គ្រង​ទូទៅ​គម្រោង​ក្រុងរណ​ប​China poipet satellite city​របស់​អ្នក​ឧកញ៉ា​ឡេង ណា​វ៉ា​ត់​ត្រា បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​លោក​ថា ​”​ខ្ញុំបាទ​ប៉ែន វុ​ទ្វី ជា​អ្នក​គ្រប់​គ្រង​ទូទៅ គម្រោង​ក្រុង​រណប​China poipet sa tellite city របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា សូម​គោរព​អញ្ជើញ​លោក ពៅ សុខសាន្ត ហៅ big ដែល​ជា​មេ​ម៉ៅការ​សាងសង់​អាគារ​ពាណិជ្ជកម្ម​គម្រោង​​​ចំនួន​៣០​អាគារ​នៅ​គម្រោង​សូម​ចូលរួម​ដោះ​ស្រាយ​ជាមួយ​ពុក​ម៉ែ​បងប្អូន​កម្មករ​កម្មការិនី​ចំនួន​ជាង ២០០​នាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្តថា​ សូម​លោក ពៅ សុខសាន្ត គោរព​តាម​កិច្ចសន្យា​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជាបន្ទាន់​បើ​ពុំ​ដូច្នេះ​ទេ​ក្រុមហ៊ុន ​នឹង​បង្ខំចិត្ត​ធ្វើតាម​ផ្លូវច្បាប់​។ ខ្ញុំ​បាទ បាន​ព្យាយាម​ទាក់ទង​ជាច្រើនលើក​ច្រើនសា​ ​តែ​លោក​មិន​ព្រម​លើក​ទូរស័ព្ទ​ ព្រោះ​វា​គឺជា​ការ​គេចវេះ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ក្រុមហ៊ុន​យ៉ាង​ធ្ងន់ធ្ងរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​កា​រ​បញ្ជាក់​បន្ថែម​របស់ ប៉ែន វុ​ទ្វី លើកឡើងថា​ កន្លងមក​អោយតែ​លោក ពៅ សុខសាន្ដ​ដែលជា​មេ ការ​ខាងលើ​ឲ្យ​តែ​មកសុំ​ពិគ្រោះ​សំណើ​​បើកប្រាក់ ឈ្នួល​ជូន​បុគ្គលិក​(​ខ្ចី​)​ខាង​ក្រុមហ៊ុន​តែងតែ​សម្រប សម្រួល​ជូន​ជានិច្ច​តែ​ដោយឡែក​នៅ​ថ្ងៃ​ទី​១១​ ខែ​០៦ ឆ្នាំ ២០២១​នេះ​លោក​ពៅ​សុខសាន្ត​ពុំបាន​ផ្ដល់​ព័ត៌មាន​ជូន​មក​ក្រុមហ៊ុន​ទេ​។​ បែរជា​បាត់​ដំណឹង​ហើយ​ខាង​ក្រុមហ៊ុន​ទាក់ទង​មិនបាន​ទៅវិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​មកដល់​ម៉ោង​នេះ នៅ​មិនទាន់​ដឹងថា ការ​ដោះ​ស្រាង​ស្ដីពី​ការតវ៉ា​របស់​កម្មករ​ខាងលើ ដោះស្រាយ​ដល់​ចំណុច​ណា​នៅឡើយ​នោះទេ យើង​នឹង​រង់​ចាំមើល​លទ្ធផល​ទាំងអស់គ្នា​៕​

Related posts