ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​KMB ​ដែល​ម៉ៅ ការសាងសង់​គម្រោង​ក្រុង​រណប​អ្នកឧកញ៉ា ឡេង​ណា​វ៉ា​ត្រា​ឲ្យ​បើក​លុយ​កម្មករ​ម៉ោង​១១​និង​៣០​នា ទី​ព្រឹក​នេះ​ជា​កំហិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ បន្ទាប់​ផ្ទុះ​ដំណឹង​នៃ​ការតវ៉ា​ពី​សំណាក់​កម្មករ​ ដែល​ធ្វើការ​ឲ្យ​គម្រោង​ក្រុង​រណប​Poipet Satel lite City​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​​ថា​មិនបាន​បើក​លុយ​ឲ្យ​កម្មករ​នោះ ​ភ្លាមៗ​នេះ អ្នកគ្រប់គ្រង​នៅ​គម្រោង​ក្រុង​រណប​របស់​អ្នក​ឧកញ៉ា បាន​ស្វែង​រក​តាម​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​KMB ដែលជា​អ្នកម៉ៅការ​សាងសង់​ដើម្បី​មក​បើក​លុយ​អោយ​កម្មករ​ជា​កំហិត​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ នេះ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ​គម្រោង​សាងសង់​ក្រុង​រណប​របស់​អ្នក​ឧកញ៉ា​ដែលមាន​ផ្ទៃដី​ទំហំ​រហូត​ជិត​៤០០០(​បួន​ពាន់​)​ហិច​តា​នោះ បាន​ម៉ៅការ​ទៅអោយ​ក្រុមហ៊ុន (KMB)​សាងសង់​អគារ​ពាណិជ្ជកម្ម​គ្រោង​៣០​អាគារ​មានដូចជា​កាស៊ីណូ ហូ​តែ​ល រី​ស៊​ត ខុន​ដូ នឹង​អាគា​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​កាល​ថ្ងៃទី​១២ ​ខែមិថុនា ​ឆ្នាំ​២០២១​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ក៏បាន​ផ្ទុះ​ការតវ៉ា​មាន​សំឡេង​ស្រែក​អោយ​អ្នកឧកញ៉ា​ជួយ​បើក​លុយ​អោយ​កម្មករ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ​នៅ​ព្រឹក​នេះ​អ្នកគ្រប់គ្រង​គម្រោង ​បានបញ្ជាក់​មក​ថា​ ប៉េអឹម​បាន​ឃាត់ខ្លួន​ម្ចាស់​ក្រុម ហ៊ុន​(KMB)​តាំងពី​ល្ងាច​ម្សិលមិញ​ដើម្បី​បើក​លុយ​អោយ​កម្មករ​ក្នុងថ្ងៃនេះ​ជា​កំហិត ព្រោះ​ក្រុមហ៊ុន​ម៉ៅការ​នេះ​បំពាន​កិច្ចសន្យា​ និង​ធ្វើអោយប៉ះពាល់​កិត្តិយស​ដល់​គម្រោង​អ្នកឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​៕​

Related posts