អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ឡើង​ទៅ​ត្រួតពិនិត្យ​ទាំង​យប់​ដោះស្រាយ​ឲ្យ​កម្មករ​សិន ​បន្ទាប់ពី​ឃាត់ខ្លួន​ក្រុមហ៊ុន​ម៉ៅការ (KMB)​បើក​លុយ​ហើយ​មិន​យក​ទៅ​បើក​អោយ​កម្មករ

ភ្នំពេញ ៖ នៅ​យប់​ថ្ងៃទី​១៤​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ ​អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា​ បាន​អញ្ជើញ​ទៅកាន់​តំបន់​ទីតាំង​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប poipet Sat ellite city​ជាប់​នឹង​ព្រំដែន​ថៃ​ទាំង​យប់​ដើម្បី​ត្រួត ​ពិនិត្យ​បើកប្រាក់​ជូន​បងប្អូន​កម្ម​ករ​ ខ​ណៈ​អ្នក​ម៉ៅ ការ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​។​

អគ្គនាយក​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា គ្រុប អ្នកឧកញ៉ា ឡេង ណា​វ៉​ត្រា មានប្រសាសន៍​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​មុននេះ​បន្តិចថា​ ៖ “​ខ្ញុំ​ធ្វើដំណើរ​ទាំងយប់​មក ព្រំដែន​ថៃ​ក្នុង​គំរោង​ទីក្រុង​រណប poipet Satellite city ហើយ​បង្ខំចិត្ត​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​(KMB) ធ្វើតាម​ផ្លូវច្បាប់ ដែល​ក្រុមហ៊ុន​ម៉ៅការ​នេះ​មិន​បើកប្រាក់​អោយ​កម្មករ​” ។​

​បើតាម​អ្នកឧកញ៉ា ក្រុមហ៊ុន​ខ្ញុំបាទ បាន​ទូទាត់​ទៅ​ក្រុមហ៊ុន​ម៉ៅការ​តាម​កិច្ចសន្យា​អស់​ទៅហើយ តែ​ក្រុមហ៊ុន​ម៉ៅការ (KMB) បែរជា​មិន​បើក​ឲ្យ​កម្មករ​ទៅវិញ ដែល​ធ្វើ​ឲ្យ​កម្មករ​យល់​ច្រ​លំ​មកលើ​ក្រុមហ៊ុន ។​

​អ្នកឧកញ៉ា​បាន​បញ្ជាក់ថា តែ​ទោះជា​យ៉ាងខ្ញុំ​បានអោយ​ក្រុម​កា​ងារ​ចេញ​លុយ​ផ្ទាល់ខ្លួន​បើក​បញ្ចប់​អោយ​កម្មករ​សិន ចំពោះ​ក្រុមហ៊ុន​ម៉ៅការ​(KMB) យើង​បន្ត​និតិ​វិធី​ដោះស្រាយ​តាម​ក្រោយ។​

​គួរ​រម្លឹក​ជូន​ផងដែរ​ថា ថ្មីៗ​នេះ​ផ្ទុះ​កាត​វ៉ា​ពី​បងប្អូន​កម្មករ​បំរើការ​ងារ​ឲ្យ “​គម្រោង​ទីក្រុង​រណប Poipet Satellite City” របស់​មហាសេដ្ឋី​វ័យក្មេង ឡេង ណា​វ៉ា​ត្រា ថា​មិនបាន​បើក​លុយ​ឲ្យ​កម្មករ​។ ខណៈ​អ្នកគ្រប់គ្រង​នៅ​គម្រោង​ទីក្រុង​រណប​របស់​អ្នកឧកញ៉ា បាន​ស្វែ​រក​តាម​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន KMB ដែល​ម៉ៅការ​សាងសង់​ដើម្បី​មក​ទទួលខុសត្រូវ​នឹង​បើក​លុយ​ជូន​កម្មករ​ជា​កំហិត​។​

​គម្រោង​សាងសង់​ទីក្រុង​រណប របស់​អ្នកឧកញ៉ា មាន​ផ្ទៃដី​ទំហំ​រហូត​ជិត ៤000 (​បួន​ពាន់​) ហិច​តា នោះ បាន​ម៉ៅការ​ទៅអោយ​ក្រុមហ៊ុន (KMB) សាងសង់​អាគា​ពាណិជ្ជកម្ម​គ្រោង ៣០​អាគារ មានដូចជា​៖ កាស៊ីណូ ហូ​តែ​ល រី​ស៊​ត ខុន​ដូ នឹង​អាគា​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​៕​

Related posts