ព្រឹក​នេះ សម្ដេច​តេជោ អញ្ជើញ ​បើក​យុទ្ធនា​ការ​ ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​១៩​ សម្រាប់​កុមារ និង​យុវវ័យ​ ចាប់ពី​អាយុ​១២ ​ដល់​ក្រោម​១៨​ឆ្នាំ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កន្លងមក នៅ​ប្រទេស​កម្ពុជា​យើង ការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​១៩ ធ្វើឡើង​តែ​ចំពោះ​មនុស្ស​អាយុ​លើស​ពី​១៨​ឆ្នាំ​ប៉ុណ្ណោះ​។ តែ​ពេលនេះ នឹងមាន​ការចាក់​វ៉ាក់សាំង​ចំពោះ​មនុស្ស​ចន្លោះ​អាយុ​១២​ដល់​ក្រោម​១៨​ឆ្នាំ ធ្វើឡើង​ទន្ទឹម​គ្នា​នេះ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន បាន អញ្ជើញ បើក​យុទ្ធនា​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ​១២ ដល់​ក្រោម​១៨ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​តេ​ជោ បានបញ្ជាក់​ដូច្នេះ​ថា «​នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​រោច ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ក្មេង និង​យុវវ័យ​អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​ក្រោម ១៨​ឆ្នាំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ក្មេងៗ និង​យុវវ័យ នឹងធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​។​ ជាមួយនឹង​ការប្រកាស​បើក​យុទ្ធនាការ​នេះ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការនាំ​កូនៗ​ទៅ​ចាក់​វ៉ាក់សាំង​នោះ សម្តេច​តេ​ជោ​នាយក​នាយករដ្ឋមន្ត្រី​ក៏​នឹង​នាំ​ចៅៗ​របស់​សម្តេច​ប្រមាណ ១១​នាក់ ដែលមាន​អាយុ​ពី​១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅតែពី​ចៅៗ​របស់​សម្តេច​ហើយ​នោះ ចៅៗ​របស់​ថ្នាក់ដឹកនាំ និង​ឥស្សរជន​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដទៃទៀត ក៏​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នៅ​ព្រឹក​នេះ​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេហទំព័រ Facebook ផ្លូវការ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ នៅ​ម៉ោង​៧:៣០​នាទី​ព្រឹក ពី​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​៕»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់ថា សម្ដេចតេជោ ​នាយករដ្ឋមន្ត្រី ​ បានបញ្ជា​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង​ការ​ចាក់វ៉ាក់សាំងការពារកូវីដ១៩ ត្រៀម​វ៉ាក់សាំង Sinovac របស់ចិនចំនួន ៥លាន​ដូស ដើម្បី​ចាក់​ដល់​ក្មេង​អាយុពី ១២ ដល់ ១៧​ឆ្នាំ ចំនួនជាង ២លាននាក់ ក្នុងប្រទេសកម្ពុជា។ នេះគឺជាការ​បញ្ជាក់​របស់លោក​ស្រី យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួង​សុខាភិបាល កាលពីថ្ងៃទី​ ២២ខែកក្កដា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ផែនការ​សកម្មភាព​ចាក់​វ៉ាក់សាំង​ជូន​ក្មេង និង​យុវវ័យ​អាយុ​ពី​១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ជូន​ក្មេង និង​យុវវ័យ​នេះ ត្រូវបំពេញ​តាម​លក្ខខណ្ឌ​ដូច​បានកំណត់​ខាងក្រោម​នេះ ​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៖ កុមារ​-​យុវវ័យ ត្រូវមាន​អាយុ​គ្រប់ ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ នៅ​ថ្ងៃ​ដែល​មកចាក់​វ៉ាក់សាំង​។​
២៖ កុមារ​-​យុវវ័យ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ត្រូវមាន​ការយល់ព្រម​ជា​លាយលក្ខណ៍អក្សរ​ពី​មាតា​-​បិតា ឬ​អាណាព្យាបាល​តាមផ្លូវ​ច្បាប់​របស់ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣៖ ចំពោះ​កុមារ​-​យុវវ័យ ដែល​កំពុង​រស់នៅ ធ្វើការ ឬ​រៀនសូត្រ​នៅពេល​បច្ចុប្បន្ន នៅក្នុង​ខេត្ត​ផ្សេង ក្រៅពី​ខេត្ត​ដែល​ឪពុក​-​ម្តាយ ឬ​អាណាព្យាបាល​កំពុង​រស់នៅ ឪពុក​-​ម្តាយ ឬ​អាណាព្យាបាល ត្រូវបំពេញ​លិខិត​យល់ព្រម​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤៖ កុមារ​-​យុវវ័យ​កំព្រា​ឪពុក​-​ម្តាយ ឬ​គ្មាន​អាណាព្យាបាល ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល ដែល​គ្រប់គ្រង​ដោយ​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច ឬ​ដោយ​អង្គការ​ផ្សេងៗ ត្រូវបាន​ការយល់ព្រម​ពី​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច ឬ​ពី​អង្គការ​នោះ អនុលោម​តាម​អំណាចច្បាប់ ដែលមាន​ប្រគល់ឱ្យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥៖ កុមារ​-​យុវវ័យ​កំព្រា​ដែល​គ្មាន​ទីពឹង និង​គ្មាន​ផ្ទះសម្បែង​រស់នៅ​ពិតប្រាកដ អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​ប្រមូល​ក្រុម​នេះ​មកចាក់​វ៉ាក់សាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦៖ នៅ​ថ្ងៃ​មកចាក់​វ៉ាក់សាំង មាតា​-​បិតា ឬ​អាណាព្យាបាល​របស់​កុមារ​-​យុវវ័យ ត្រូវ​បង្ហាញ ឬ​បំពេញ​លិខិត​យល់ព្រម​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង ដល់​មន្ត្រី​គ្រប់គ្រង​ទីតាំង​ចាក់​វ៉ា​ក់​-​សាំង​។ នៅ​ថ្ងៃ​មកចាក់​វ៉ាក់សាំង​មាតា​-​បិតា ឬ​អាណាព្យាបាល​របស់​កុមារ​-​យុវវ័យ ត្រូវ​បង្ហាញ ឬ​បំពេញ​លិខិត​យល់ព្រម​អនុញ្ញ​ត​ឱ្យ​ចាក់​វ៉ាក់សាំង ដល់​មន្ត្រី​គ្រប់គ្រង​ទីតាំង​ចាក់​វ៉ាក់សាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧៖ នៅមុន​ពេល​ចាក់​វ៉ាក់សាំង កុមារ​-​យុវវ័យ ត្រូវបាន​ពិនិត្យ​សុខភាព​យ៉ាង​ម៉ត់ចត់ និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក់​ដោយ​គ្រូពេទ្យ​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង​។ ដូច្នេះ ឪពុក​-​ម្តាយ ឬ​អាណាព្យាបាល ត្រូវ​បញ្ជាក់ប្រាប់​អំពី​លក្ខខណ្ឌ​សុខភាព​របស់​កុមារ​-​យុវវ័យ ឱ្យបាន​ច្បាស់​ដល់​គ្រូពេទ្យ ដែលមាន​ភារៈកិច្ច​ពិនិត្យ​សុខភាព​កុមារ​-​យុវវ័យ​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង ឬក៏​សុំ​ការប្រឹក្សា​យោបល់ លើ​បញ្ហាសំខាន់ៗ​ផ្សេងទៀតៗ ដែល​ទាក់ទង​នឹង​ចាក់​វ៉ាក់សាំង​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នាពេល​កន្លងទៅ បាន​គូសបញ្ជាក់ថា ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​នៅក្នុង​រាជធានី​ភ្នំពេញ សម្រាប់​កូនៗ​របស់​មន្ត្រីរាជការ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​នានា នឹងត្រូវ​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​, មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​, មន្ទីរពេទ្យ​គន្ធបុប្ផា​, មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​កូនចៅ​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ អាច​ស្វែងរក​ការចាក់​វ៉ាក់សាំង នៅ​តា​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​នៅតាម​សង្កាត់ និង​ខណ្ឌ ដែល​ខ្លួន​រស់នៅ​៕

Related posts