បើកកកាយ! ឌួង ហ្សូ​រី​ដា យំ​ជា​ច្រើនដង ​ស្ទើរ​បោះបង់ចោល​ឱកាស​កាល​ជា​នារី​ បម្រើ​លើ​យន្តហោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​ការិនី ឌួង ហ្សូ​រី​ដា កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ បាន​បើក​កកាយ​ពី​ជីវិត​អតីតកាល​របស់ខ្លួន ដោយ​ប្រាប់​ថា នាង ធ្លាប់​យំ​ជា​ច្រើនដង​ស្ទើរតែ​បោះបង់ចោល ឱកាស ជា​នារី​បម្រើ​លើ​យន្តហោះ​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ឌួង ហ្សូ​រី​ដា បាន​រៀបរាប់​ប្រវត្តិ​៨​ឆ្នាំមុន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដូច្នេះ​ថា «​ជា​ក្តី​សុបិន​ទី​២​នៃ​អាជីព​ការងារ​ ដែល​នាង​ប៉ង​ប្រាថ្នា​តាំងពី​តូច ក្តី​សុបិន​ បាន​សម្រេច​ដោយ​សមត្ថភាព សុខភាព​ល្អ ការ​ខិតខំ​ប្រឹង​តស៊ូ ជម្នះ​រាល់​គ្រប់​ឧបសគ្គ​។​ មាន​អ្នកខ្លះ​និយាយ​ថា ​មានអី​អស្ចារ្យ​ជា​អ្នក​បម្រើ​លើ​យន្តហោះ (​បាហុនិកា​) ដូច​តែ​អ្នក​បម្រើ​ អ្នក​រត់​តុ​ធម្មតា​ដែរ​ហ្នឹង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឌួង ហ្សូ​រី​ដា និយាយទៀតថា «​មិនសូវ​ខុសគ្នា​ទេ​ តែ​ទម្រាំ​បានធ្វើការ​បម្រើ​ភ្ញៀវ​ប៉ុណ្ណឹង​ពួក​យើង​ត្រូវការ​រៀន​សូត្រ ទន្ទេញ​មេរៀន​ត្រូវ​ស្គាល់​គ្រប់​ឧបករណ៍​ត្រូវ​ចេះ​វិធី​សង្គ្រោះ​បឋម​ ត្រូវ​ចេះ​វិធី​ជម្លៀស ​និង​ការងារ​លំបាក​ជាច្រើន​ទៀត សំខាន់​សុខភាព​ពី​ចុង​សក់​ដល់​ចុងជើង​ត្រូវតែ​ល្អ​១០០​ភាគរយ​។​ ជា​អ្នក​បម្រើ​មែន​ តែ​អ្នក​បម្រើ​កាលី​ប​លើ​ព្រោះ​យើង​បម្រើ​ភ្ញៀវ​តែ​លើ​យន្តហោះ​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បន្តថា «​ចាំ​បាន​ថា​ខ្ញុំ​ត្រូវ​យំ​ជា​ច្រើនដង​ស្ទើរ​ទ្រាំ មិនបាន​ចង់​ឈប់​នឹង​ការងារ​នេះ តែ​សួរ​ថា​ តើ​មាន​នារី​ប៉ុន្មាន​នាក់​ទៀត​ ដែល​ចង់​គេ​មានឱកាស​បាន​ប្រឡង​ជាប់​ដូច​យើង​អត់ ខ្ញុំ​តែងតែ​មាន​មោទនភាព​នូវ​អ្វី​ ដែល​ខ្ញុំ​មាន​ភាព​លំបាក ​នៃ​ការងារ ​ធ្វើ​អោយ​ខ្ញុំ​ក្លា យ​ជា​ម​នុស្ស​ស្រី​ម្នាក់​ដែល​រឹងមាំ​រហូត​ដល​ពេលនេះ​»៕​

Related posts