រំភើប​ណាស់​! ឃើញ​លោកតា មក​រក​ថ្នាំ​ផ្ដាសាយ ផ្អក ពិសា​, ម្ចាស់​ឱសថ​ស្ថាន​មួយ សម្រេច​ជូន​គាត់​ដូច​សព្វ​ដង​ ដោយ​ឥតគិតថ្លៃ​, លោក​ថា ​អរគុណ ​ហើយ​និយាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ឧស​ថ​ស្ថាន​មួយ​កន្លែង​នៅ​ចាក់​អង្រែ​ បាន​ទទួល​ការ​ការចាប់អារម្មណ៍ និង​សរសើរ​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយពី​បាន​ជូន​ថ្នាំ​ដល់​លោកតា​ចាស់ជរា​ម្នាក់​ដូច​សព្វ​មួយ​ដង​ ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Lach Siek Heng» បាន​រៀបរាប់​ដូច្នេះ​ថា «​តា​គាត់​មក​រក​ថ្នាំ​ផ្ដាសាយ​ក្អក​ពិសា​​។ ​ជូន​គាត់​ដោយ​មិន​គិត​ប្រាក់​ដូច​រាល់ដង ​គាត់​អរគុណ​ហើយ​មានប្រសាសន៍ថា​ មី​នាង​អើយ​តា​ឈឺ​មិន​ដឹង​ទៅ​រក​អ្នកណា​ព្រោះ​អត់លុយ​មានតែ​មក​ផ្ទះ​មីនាង​ឯង​បាន​ថ្នាំ​ទៅ​លេប​គ្រាន់​ជា​អរគុណ​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្តថា «​អាណិត​គាត់​ជា​ចាស់​ក្នុង​ភូមិ​កាល​មុន​គាត់​ឈឺ​ដំបៅ​ជើង​អត់លុយ​អាណិត​ជូន​ថ្នាំ​ និង​សម្ភារៈ​លាង​និង​ថ្នាំលេប​10​ថ្ងៃ​ម្តង​គាត់​មក​បើក​ថ្នាំ​ម្តង​រហូត​ជា ​ដោយ​មិន​គិត​ប្រាក់​ពី​គាត់​ទេ​។ ​បុណ្យ​កោសល្យ​ដែល​ខ្ញុំ​បានធ្វើ​សូម​ឧទ្ទិស​ដល់​ប៉ា​ម៉ែ​ខ្ញុំ​ទាំងអស់​សូម​ប៉ា​ម៉ែ​បាន​ដល់​ទី​ស្ងប់​សុខ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​អំពើ​ល្អ​ខាងលើនេះ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្ក​ម​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​ចែករំលែក​បន្ត​គិត​ត្រឹម​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ រហូតដល់​ជាង​៥​ពាន់​ដង ជាមួយ​នឹង​ការ​React​ជា​មេដៃ បេះដូង​…​ជិត​៦​ពាន់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង​ការចែករំលែក​នេះ មតិ​មួយចំនួន បាន​លើកសរសើរ​ដូច្នេះ​ថា «​ទាន បរិសុទ្ធ ចិត្ត​ក៏​បរិសុទ្ធ ពេល​កំពុង​ធ្វើ ធ្វើ​ហើយ ក្រោយមក​នឹកឃើញ​ក៏​នៅតែ​បរិសុទ្ធ​ទៀត លោ​កថា​បុណ្យ​នោះ នឹង ផល ឱ្យ​កើតឡើង​ក្នុង​ជាតិ​នេះឯង មិនចាំបាច់​ជាតិ​ក្រោយ​ចាំ​ឱ្យ​ផល​ទេ​។​ ,​អូន​លក់​នៅ​ម្ដុំ​ណា​អូន​ចិត្ត​អូន​ល្អ​ណាស់​ពេទ្យ​ខ្លះ​ចិត្ត​អាក្រក់​ណាស់​, ខ្ញុំ​ចូល​ចិត្តនិង​គោរព​អ្នក​ធ្វើបុណ្យ​ដូចជា​បង​ខ្លាំងណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្លើយ​នឹង​សំណួរ​ថា​តើ លក់​នៅ​ម្ដុំ​ណា នោះ ម្ចាស់​ឱសថ​ស្ថាន​ចិត្តធម៌​ខាងលើ បាន​ឆ្លើយថា «​ចាក់​អង្រែ​បង​»​។ ដោយ​ឃើញ​ចម្លើយ​បែបនេះ ម្ចាស់​សំណួរ​ក៏បាន​តប​ថា «​អូ​.​បង​វិញ​អ្នក​ខេត្ត​កំពង់​ស្ពឺ បង​ឃើញ​អូន​ចិត្តល្អ​ចឹ​ង​ចង់​អរគុណ​ជំនួ​ស​លោកតា​ម្នាក់​និង​ជូនពរ​អូន​និង​ក្រុមគ្រួសារ​អូន​មាន​សុខ​ភាពល្អ​និង​មាន​សំណាងល្អ​រហូត​»៕

Related posts