ស្រឡាញ់​កូន​១​តៅ ស្រឡាញ់​ចៅ​១​ថាំង! ឃើញ​ទិដ្ឋភាព​បែបនេះ, ឆន សុវណ្ណរាជ រំភើបចិត្ត និង​កក់ក្ដៅ ក៏​ពោលពាក្យថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅ​ចាំបានថា កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១កន្លងទៅនេះ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានទទួល​ចៅស្រី​ម្នាក់ទៀត ជា​ចៅ​ទី​២២ ហើយក៏​អាចជា​ចៅ​ចុងក្រោយ​ផងដែរ ប្រសិនបើ​មិនមាន​កូន​ណាមួយ​របស់​សម្ដេច ចង់​បានកូន​បន្ថែម​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២១​នេះ សម្ដេច​តេ​ជោ បាន​អញ្ជើញ​បើក​យុទ្ធនា​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ​១២ ដល់ ក្រោម​១៨ ឆ្នាំ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពិធី​នោះ គេ​សង្កេតឃើញ ថៅៗ​ជាច្រើន​នាក់ របស់​សម្តេច​តេ​ជោ ក៏បាន​មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។ ក្រោយមក ទិដ្ឋភាព​ ដែល​សម្ដេច​បង្ហាញ​ក្ដី​ស្រឡាញ់ និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ចៅស្រី ត្រូវបាន​តារាចម្រៀង ឆន សុវណ្ណ​រាជ យកទៅ​បង្ហោះ​បង្ហាញ​ក្ដីរំភើប​របស់ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​២​សន្លឹក នៅ​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១​នេះ តារា​ចម្រៀង ឆន សុវណ្ណ​រាជ បាន​បង្ហាញ​ក្ដីរំភើប​ដូច្នេះ​ថា «​ឃើញ​រូបភាព​ហើយ​រំភើប​នឹង​កក់ក្តៅ​ចំពោះ​ទឹកចិត្ត​ការស្រលាញ់​របស់​លោកតា​ចំពោះ​ចៅស្រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​បង្ហោះ​របស់​តារា​ចម្រៀង​សម្បូរ​រោមដើមទ្រូង​ខាង​លើ​នេះ​ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​ លើក​ឡើង​ តាមរយៈ​ខំមិន​ថា «​ស្រលាញ់​កូន​មួយ​តៅ ស្រលាញ់​ចៅ​មួយ​ថាំង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថត​នេះ ក៏​មាន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​តេ​ជោ​ផងដែរ ហើយ​ត្រូវ​បាន​មតិ​មួយចំនួន​ចាប់អារម្មណ៍ ហើយ​យល់ឃើញ​ស្រដៀង​គ្នា​ដែរ​ថា «​រូបភាព​នេះ​មើល​ហើយ​រំភើប​ក្នុង​ចិត្ត​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​ពី​ឪពុកម្ដាយ​រហូតដល់​តា​យាយ​»៕

Related posts