ពិតអត់? ស្រប ​ពេល ពេជ្រ សូលីកា ស្លៀក​ឈុត​បែប​នេះ ផ្ទុះ​ការ​សរសើរ ​ស្រាប់តែ​មតិ​មួយ​ដាក់​ចុកៗ​ទៅកាន់​អ្នក​ខំមិន​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖ តារា​ចម្រៀង​ស្រី មាន​ទឹកដម​សំឡេង​ស្រទន់ ស្អក​បន្តិចបន្តួច ពេជ្រ សូលី​កា ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន ការចាប់អារម្មណ៍​ខ្លាំង​ពី​រូប​សម្រស់​របស់​នាង បន្ទាប់ពី​មាន គ្រួសារ និង​ទទួលបាន ចំណងដៃ​កូនប្រុស មួយ​រួច​មក​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចាប់អារម្មណ៍ ហើយ​តែងតែ​លើក​សរសើរ​ពី​សំណាក់​អ្នកគាំទ្រ​នោះ នៅត្រង់ថា បើ​ទោះ​មានគ្រួសារ​ក៏ពិតមែន តែ​តារា​ស្រី​រូបនេះ​ហាក់ មាន​រូប​សម្រស់​កាន់តែ​ស្អាត និង​ក្មេង​ជាង​មុន​ទៅទៀត​។ ចំណែក​គ្រួសារ​វិញ កាន់​តែមាន​សុភមង្គល​ថែម​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង ពេជ្រ សូលី​កា បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក តុបតែង​ខ្លួន​ក្នុង​ឈុត​ពណ៌​បៃតងខ្ចី ឆែក​ចេញ​គល់ភ្លៅ​ស ថ្លា​ដូច​បណ្ដូលចេក រឹប​រាង​ឡើង​ស្លី​ម​ឈរ​កាច់រាង​ដូច​តារា​ម៉ូ​ដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រូបថត​ទាំងនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ហើយ លង់​ស្នេហ៍ និង​លាន់មាត់​សរសើរ​ព្រោងព្រាត​ថា «​រាង​ក្រមុំ​សុំ​ចាញ់​ម៉​ង​បង​អើយ​, Mommy រាង​ស្អាត​, ស្អាត​កប់​, ចូលចិត្ត​បង​ណាស់​, ស្រស់​ស្អាត​ណាស់​, រាង​ម៉ា​មី​ឡើង​កប់​,​អ្នក​ម៉ាក​សម័យថ្មី ក្រមុំ​សុំ​ខ្មាស​, ស្អាត​ខ្លាំង​ណាស់​បងស្រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​មាន​ការលើក​សរសើរ​យ៉ាង​ច្រើន​នេះ ស្រាប់តែ​មាន​មតិ​មួយ​លើក​ឡើង​ថា «​មនុស្ស​ខ្លះ​នៅ​ពេល​យើង​កំពុង​ជួប​បញ្ហា​ដុនដាប​ដល់​ចំណុចសូន្យ​អ្វី​ ដែល​ពួកគេ​ផ្ដល់​អោយ​យើង​ពេលនោះ​គឺ​តែ​ស្ករ ជាន់​ពន្លិច​ថែម ជិះជាន់​យើង​ទាល់តែ​កប់​ក្នុង​ដី​មិន​អោយ​យើង​ងើប​វិញ​រួច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​នៅពេលដែល​យើង​ងើប​មកវិញ យើង​ជោគជ័យ​ឡើងវិញ​ក៏​តែ​ស្ករ​ត្រឡប់មកវិញ like :cute mummy cute idol beautiful lady …._​ល​_ dear someone !!»៕ តោះដើម្បីជ្រាបកាន់តែច្បាស់ទៀតនោះ សូមទស្សនារូបថតជាច្រើនខាងក្រោមនេះ ៖ ​

Related posts