កញ្ញា ហុក សា​រិ​តុលា ក្លាយ​ម្ចាស់​មកុដ​Miss Wisdom​ឆ្នាំ​២០២១ ​ដែល​ត្រៀម​នឹង​ចេញទៅ​ប្រកួត​នៅ​វៀតណាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ដ៏​ស្វិតស្វាញ​កម្មវិធី​ប្រកួត​បវរកញ្ញា​ឆ្លាត​វៃ​ឬ​Miss Wisdom202 1 បាន​រកឃើញ​ម្ចាស់​មកុដ​ជា​ផ្លូវការ​ហើយ ដោយ​កញ្ញាឯក​មកពី​ខេត្តបាត់ដំបង​ជា​អ្នក​គ្រង​មកុដ​ដ៏​អស្ចារ្យ​នេះ​។​ នាង​ក៏​នឹង​ក្លាយជា​តំណាង​របស់​កម្ពុជា ទៅ​ប្រកួត​នៅក្នុង​ប្រទេស​វៀតណាម​នា​ពេល​ខាង​មុ ខ​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញាឯក​ ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ឬ ជា​ម្ចាស់​មកុដ​នេះ​គឺ​កញ្ញា ហុក សា​រិ​តុលា​អាយុ​១៩ ឆ្នាំ កម្ពស់​១.៧០ និង ទម្ងន់ ៤៩​គីឡូក្រាម​។ នាង​ បានឈ្នះ​មកុដ​ដោយសារតែ​ពូកែ​ឆ្លើយ​សំណួរ​ជា​ភាសា​អង់គ្លេស និង ដោយសារតែ​នាង​ក្លាហាន​និង​ភាពស្រស់ស្អាត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ័យជម្នះ​របស់​នាង ក៏​កើតចេញពី​ការប្រឹងប្រែង​ដ៏​ស្វិតស្វាញ​តាំងពី​ដំណាក់កាល​ដំបូង​រហូតដល់​វគ្គ​ចុងបញ្ចប់​ផងដែរ​។​ នេះ​ជា​កម្មវិធី​ដែល​ទទួល​សិទ្ធិ​រៀបចំ​ដោយ​ក្រុមហ៊ុន​មហាហង្ស ក្រោម​ការរៀបចំ​របស់​លោក អ៊ិន សុ​ភិន ដែលជា​អ្នករៀបចំ​ការ​ប្រ កួត​Miss Grand Cambodia​កាលពី​ឆ្នាំ​២០ ២០​កន្លងទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ក៏​នឹង​គ្រោង​យក​បេ​ក្ខ​នារី​ជា​អ្នកឈ្នះ​នេះ​ចេ ញ​ទៅ​ប្រកួត​នៅ​វៀតណាម​ផងដែរ ប្រសិនបើ​នាង​គោរព​តាម​លក្ខ​ណ្ឌ​ដែល​គ្មាន​ការដោះដូរ​៕​

Related posts