ការពិត​ចឹ​ង​សោះ​! ក្រោយ​ផ្ទុះ​ការរិះគន់​អ្នកសារព័ត៌មាន​ម្នាក់ រឿង​សួរ​សំណួរ​អសីលធម៌ ទៅកាន់​រ៉ូ​លីន ស្រាប់តែ​មានការ​បកស្រាយ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់ ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ លោក ជួប ច័ន្ទ​កក្កដា ហៅ​រ៉ូ​លីន បាន​ជាប់​នូវ​បម្រាម​គោចរ ខណៈ​ធ្វើដំណើរ​មកពី​សម្ដែង ខន​សឺត នៅ​ស្ថានីយ​ទូរទស្សន៍​ភី​អ៊ិន​អ៊ិន​។ ប៉ុន្តែ​នាង​មាន​លិខិតស្នាម​បញ្ជាក់​ត្រឹមត្រូវ មិន​មាន​បញ្ហា​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា ពេល​កំពុង​ជាប់​បម្រាម​គោចរ អ្នកសារព័ត៌មាន​ម្នាក់ បាន​សុំ​មើល​លិខិតស្នាម​របស់​រ៉ូ​លីន ហើយ​រ៉ូ​លីន ក៏​បង្ហាញ​។ ក្រោយ​រ៉ូ​លីន បង្ហាញ​រួចមក ស្រាប់តែ​អ្នកសារព័ត៌មាន​ដដែល​នោះ ឆ្លៀត​សួរ​សំណួរ​ថា «​បង​ជា​តារា​មួយ​ដែល​ល្បី​ទូទាំង​ប្រទេស ដែល​គេ​ដឹង​មែន​ទេ​? អនាគត​បង​ចង់បាន​ប្តី ឬក៏​ប្រពន្ធ​?»​។ ភ្លាម​នោះ រ៉ូ​លីន ក៏​ឆ្លើយ​យ៉ាង​ខ្លី​ថា «​អត់​ទាន់​និយាយ នេះ​ជា​រឿង​ផ្ទាល់ខ្លួន​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ​នេះ ត្រូវបាន ឡាយ​ចេញពី​ផេ​ក «Item team» ហើយ​ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​បន្ត​ក្នុង​ទីក​តុ​ក ដោយ​ទទួលរង​នូវ​ការរិះគន់​ជាច្រើន​ដូចគ្នា​។ ក្នុង​នោះ​អ្នកខ្លះ លើក​ឡើង​ថា នេះ​ជា​សំណួរ​អសីលធម៌ ការ​សួរ​មិន​សមជា​អ្នកសារព័ត៌មាន​, អ្នកសារព័ត៌មាន​សួរ ដូច​មិនដែល​ចូល​សាលា ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មាន​ការ​រិះគន់​បែបនេះ អ្នកសារព័ត៌មាន​រូប​នោះ បាន​ចេញ​មុខ​សុំទោស​តាមរយៈ​ខំ​មិន ជាមួយ​នឹង​ការ​បកស្រាយ​ថា «​ជួប idol នៅ​ក្រៅ​ម្ដង​ រំភើប ពេក សុំទោស ប្រិយមិត្ត​ទាំងអស់ ខ្ញុំ​នឹង កែតម្រូវ ឡើងវិញ នៅ​ ពេល​ក្រោយ មិន​អោយ ប្រិយមិត្ត​ទាំងអស់ ខកចិត្ត​ឡើយ សូម​អរគុណ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ អ្នកសារព័ត៌មាន​ម្នាក់​ទៀត ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​បង ម៉េង អ្នក​សារព័ត៌មាន​» បាន​បង្ហោះ​វីដេអូ និង​រូបថត​សកម្មភាព​នា​ពេលនោះ ជាមួយនឹង​ការលើកឡើង​ថា «​ដោយសារតែ​គាត់ ទើប​ជួប idol នៅក្រៅ​ម្តង ធ្វើ​ឲ្យ​គាត់​រំភើប​ពេក អោយ​គាត់​សុំទោស​ប្រិយមិត្ត​ទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​និង​កែតម្រូវ​ឡើងវិញ​នៅ​ពេល​ក្រោយ មិន​អោយ​ប្រិយមិត្ត​ទាំងអស់​ខកចិត្ត​ឡើយ សូម​អរគុណ​! ខ្ញុំ​សង្ឃឹមថា ជួប​លើក​ក្រោយ​គាត់​នឹង​សួរ​សំណួរ​ស្អាត​ជាងនេះទៀត ទស្សនា​ហើយ ហាម​សើច​ ហាម​ជេរ តែ Share បាន​… ខ្ល​ក់​ខ្ល​ក់​!»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

Related posts