ខ្លាំងជាង​គ្រូទៀត! អ្នក​គាំទ្រ​តន់ ចន្ទសីម៉ា ត្រឡប់​ទៅ​មើល​វីដេអូ កាលពីជិត៦​ឆ្នាំ​មុន ហើយ​សរសើរ​ថា ឱក សុគន្ធកញ្ញា​ភ្នែក​មុត (មានវីដេអូ)

តារា​ចម្រៀង​វ័យ​ក្មេង​ មាន​ដើម​កំណើត​ពី​ខេត្ត​តាកែវ កញ្ញា ​តន់ ចន្ទ​សី​ម៉ា បច្ចុប្បន្ន​ជា​គ្រាប់​ពេជ្រ​ដ៏​មានតម្លៃ​របស់​ផលិតកម្ម​Galaxy Navatra ដោយ​រាល់​បទ​ចម្រៀង​របស់​នា​ង​ចេញ​ជា​បន្តបន្ទាប់ សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​សឹង​មិន​គួរ​ឲ្យ​ជឿ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សី​ម៉ា ជា​អតីត​បេក្ខនារី​មួយ​រូប​ ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​The Voice Cambodia​រដូវ​កាល​ទី​២ ដោយ​ចូលរួម​ប្រឡង​ក្នុង​អំឡុង​ឆ្នាំ​២០១៦ ហើយ​គិត​មក​ទល់នឹង​ពេលនេះ មាន​រយៈពេល​ប្រមាណជិត៦​ឆ្នាំ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​កម្មវិធី​នេះ ​នាង​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​ដំបូង រហូតដល់​វគ្គ​Live Show​ទៀត​ផង ប៉ុន្តែ​នាង​ត្រូវបាន​ធ្លាក់​ក្នុង​វគ្គ​Live Show សប្ដាហ៍​ទី​៣ ក្រោយពី​អ្នកនាង​ឱក សុគន្ធ​កញ្ញា បានសម្រេច​ចិត្ត​ជ្រើស​រើស​យក​ថែ​ល ​ថៃ ឲ្យ​ឡើង​ទៅ​កាន់​វគ្គ​Live Show សប្ដាហ៍​ទី​៤​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ពេលនេះ តន់ ចន្ទ​សី​ម៉ា បាន​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​របស់​ផលិតកម្ម​Galaxy Navatra ហើយ​ភាពល្បីល្បាញ​របស់​នាង​មិន​ចាញ់​ម្ចាស់​ពាន​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​ឡើយ ដោយ​អាច​និយាយ​បាន​ថា ល្បី​សឹងតែ​ស្មើ​គ្រូ​បង្វឹក​របស់​ខ្លួន​ទៅហើយ​។ ប៉ុន្តែ​បើ​គិត​ចំនួន​អ្នក​ចូល​មើល​បទ​ចម្រៀង​របស់​នាង ​វ៉ា​ដាច់​គ្រូ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុថា​ភាពល្បីល្បាញ​របស់​នាង​នាពេល​បច្ចុប្បន្ននេះហើយ ​ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន បាន​ចូល​ទស្សនាការ​វីដេអូ​ចាស់ៗ​ឡើងវិញ ក្នុង​ពេល​នាង​ចូលរួម​ប្រឡង​នោះ ហើយ​បាននាំគ្នា​សរសើរ កំពូល​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា ចំពោះ​ការសម្រេចចិត្ត​ពី​វគ្គ​ជម្រុះ​ដំបូង រហូតដល់​វគ្គ​Live Show សប្ដាហ៍​ទី​២​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅក្នុង​វីដេអូ​មួយ​របស់​តន់ ចន្ទ​សី​ម៉ា ក្នុង​វគ្គ​The Battle​ ដែល​ច្រៀង​ប្រជែង​ជាមួយ​នឹង​បេ​ក្ខ​នារី ឡុង រតនា នោះ ពួកគេ បាន​លើក​សរសើរ​ដូច្នេះ​ថា «4​ឆ្នាំក្រោយ​មើល​ហើយ​ទើប​ដឹងថា ​បង​កញ្ញា​ពិតជា​ភ្នែក​មុត​មែន​, អគុណ​បង​កញ្ញា​ខ្លាំង​ណាស់​ ដែល​មើលឃើញ​នៅ​សមត្ថភាព​របស់​សីមា​ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ព្រោះ​សី​ម៉ា​ពិតជា​ធ្វើបាន​ល្អ​ជាង​រតនា​ពិតមែន​, កញ្ញា​ជ្រើសរើស សីមា​គឺ​ត្រឹមត្រូវ​ហើយ, ពិតជា​សរសើរ​មែន Queen ASK ភ្នែក​មុត​មែន»៕

Related posts