អ្នកនាង អម្ពរ ទេវី រៀប​រាប់ទាំង​ទឹកភ្នែក ក្រោយ​ដឹង​ថា ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ទទួលមរណភាព ព្រោះតែ​មូលហេតុ​មួយ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ផលិតករ​ដ៏​មាន​ទេពកោសល្យ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​តាំងពី​ទសវត្ស​៨០ បាន​ទទួល​មរណភាព កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២១ នៅវេលា​ម៉ោង​២០ និង​១៥​នាទី នៅក្នុង​ជន្មាយុ ៨២​ឆ្នាំ ដោយសារ​រោគាពាធ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ដំណឹង​មរណភាព​នេះ បានធ្វើ​ឲ្យ​អ្នកសិល្បៈ​ជាច្រើន​ដួង សម្ដែង​ការសោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ​ព្រោងព្រាត ដោយមាន​ទាំង​អ្នក​សិល្បៈ​ជំនាន់​មុន ក៏​ដូច​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អតីត​តារា​សម្ដែង​ជើងចាស់​អ្នកនាង អម្ពរ ទេវី នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២១​នេះ បាន​រៀបរាប់​យ៉ាង​ស្រណោះស្រណោក និង​រន្ធត់ចិត្ត​ពេក​ក្រៃ បន្ទាប់ពី​ទទួល​ដំណឹង​ដ៏​សោកសៅ​នេះ ព្រោះ​ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ជា​អ្នកមានគុណ​មុនគេ​បង្អស់ ដែល​ជួយ​អ្នកនាង​ឲ្យ​ជោគជ័យ​ក្នុង​វិស័យ​ភាពយន្ដ​ខ្មែរ ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន តារា​សម្ដែង​ជើងចាស់​រូបនេះ បាន​រៀបរាប់​យ៉ាង​ខ្លោចចិត្ត​ អមដោយស្ទីកឃ័រទឹកភ្នែកថា «​នាង​ខ្ញុំ អម្ពរ ទេវី សូម​លំឱនកាយ គោរព និង​សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ ដ៏​សែន​ក្រៀមក្រំ ជាមួយ​គ្រួសារ​នៃ​សព លោកពូ ហ៊ុយ ពុធ​, នាង​ខ្ញុំ​មាន​អារម្មណ៍ ក្ដុកក្ដួល និង​សោកស្ដាយ​ណាស់ ដែល​បាត់បង់​លោកពូ​ដែលជា​កំពូល​អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​នៃ​ខ្សែ​ភាពយន្ត​ខ្មែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង បន្តថា «​ហ៊ុយ ពុធ លោក​គឺជា​អ្នកមានគុណ​របស់​នាង​ខ្ញុំ​មុន​បង្អស់ ជាមួយនឹង លោក​អ៊ំ ម៉ៅ អាយុទ្ធ ក្នុងចំណោម អ្នកមានគុណ​ជាច្រើន ដែល​បាន​ជួយ​រុញច្រាណ​នាង​ខ្ញុំ​ឲ្យ ទទួលបាន​នូវ ភាពជោគជ័យ​និង ភាពល្បីល្បាញ នៅលើ​វិស័យ​ខ្សែរ​ភាពយន្ត​ខ្មែរ​នា​ទសវត្ស ឆ្នាំ​1990 ខ្សែភាពយន្ត ដំបូង​របស់លោក​ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​បានទទួល​ជោគជ័យ គឺ​រឿង «​ស្នេហ៍​រហែក​ជ្រែក​វិញ្ញាណ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បានបន្តទៀតថា «នាងខ្ញុំសូមលើកម្រាមដៃបួងសួងដល់វត្ថុ​សក្ដិសិទ្ធិ​លើលោក​សូមឲ្យដួង​វិញ្ញាណក្ខន្ធ​លោក​ បានទៅកាន់ឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ»៕​

Related posts