លឿន​មែន! វីរៈ និច្ច ភ្ជាប់​ពាក្យ​ស្ងាត់​ៗ ផ្អើល​អ្នក​គាំទ្រ និង​អ្នក​សិល្បៈ​មួយ​ចំនួន​លើកឡើង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង វីរៈ និច្ច មុននឹង​ក្លាយជា​តារាចម្រៀង​មានឈ្មោះ​បោះ​សំឡេង​រហូតមកដល់​បច្ចុប្បន្ន​នេះ រូបនាង​ក៏​ធ្លាប់​សម្ដែង​ក្នុង​បទ​ចម្រៀង​ផងដែរ ដូចជា​បទ ជម្រើស​ទី​២ របស់លោក​ឆាយ វីរៈ​យុទ្ធ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​ស្គាល់​នាង​កាន់តែច្រើន នាពេលនោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ពេល​នាង មានឱកាស​ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់ រួម​នឹង​ទឹក​ដើម​សំឡេង​របស់​នាង​ពីរោះ​ផង​នោះ កាន់តែ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ល្បីល្បាញ ដោយពេល​ចេញ​បទ​ម្ដងៗ តែងតែមាន​ចំនួន​អ្នកទស្សនា​ច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​កាន់តែ​ពិសេស​, តារា​តារាចម្រៀង​វីរៈ​និច្ច ក្រៅពី​មាន​សំឡេង​ពីរោះ និង​ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​ទស្សនិកជន​ហើយ​នោះ នាង​នៅមាន​ចំណុច​មួយទៀត គឺ​រូប​សម្រស់​នេះ​តែម្តង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​មាន​សម្រស់​ស្អាត​បែបនេះ​ក៏ដោយ ក៏​កន្លងមក គេ​មិន​ធ្លាប់​លេច​ឮថា រូប​នាង មាន​សម្ព័ន្ធ​ភាព​ស្នេហា​រួម​បុរស​រូប​ណា​នោះទេ​។ តែ​ពេលនេះ តារា​ស្រី​រូបនេះ ស្រាប់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល ខណៈ​ទទួល​ដំណឹង​ថា នាង កំពុង​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​សង្ហា​ម្នាក់​យ៉ាង​ស្ងាត់ៗនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ ពិធី​ភ្ជាប់ពាក្យ​នោះ គេ​សង្កេតឃើញថា ធ្វើឡើង​នៅ​ចំពោះ​មុខ​មេបា​ទាំងសងខាង ក្នុងនោះ​ក៏មាន​វត្តមាន​របស់​តារាចម្រៀង​ល្បី​លោក ខាន់ ជេ​ម​ស៍ ដែល​ត្រូវជា​ពូ​របស់​នាង​ ចូលរួម​ផង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាព​កំឡុង​ពេល​ភ្ជាប់​ពាក្យ​យ៉ាង​ស្ងាត់ស្ងៀម​របស់​ម្ចាស់​បទ​«​ជាតិ​នេះ​ឆា​ចោល​»​ កញ្ញា វីរៈ និច្ច ត្រូវ​បាន​អ្នកគាំទ្រ​ចែករំលែក​ច្រើន​សន្ធឹក​សន្ធាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​បុរស​ជា​គូ​ដណ្ដឹង​ឈ្មោះ Kheiv Pich II។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ពិធី​ភ្ជាប់​ពាក្យ កាលពី​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១​នេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ « Kheiv Pich II» បាន​រៀបរាប់​ថា «​អរគុណ​ម៉ាក់​ប៉ា​និង​គ្រួសារ​ទាំងសងខាង ដែល​ផ្ដល់​ថ្ងៃនេះ​អោយ​កូន Virak Nich»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ ​និង​អ្នក​សិល្បៈ​មួយ​ចំនួន​ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ក៏បាន​ចូលរួម​អបអរសាទរ​ព្រោងព្រាត​ជាមួយ​នឹង​ការ​លើកឡើង​ថា «​អីយ៉ា ស្ងាត់ៗ លឿន​សហាវ Virak Nich ហើយ​កាល​បាន​ដល់​គូរ​នឹង​គេ Khin Sreyneath, ជូនពរ​បង ទាំងពីរ​ស្រលាញ់គ្នា​រហូត Virak NichKheiv Pich II លឿន​បោះ​គេ see u soon ម្ហូប​ការ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងៗ​ស្រករ​ក្រោយ​គេ​មាន​លិឍ​អស់ហើយ កាល​ដល់​វេន​ឯង​Congratulations o Virak Nich, ធ្លាប់​និយាយ​គ្នា​ច្រើន​ណាស់​ជាមួយ​យាយ​ប៉ិ​ហ្នឹង អា​រឿង​ស្នេហា​ហ្នឹង​វា​ឈឺ​ម៉េច​ខ្លះ ឥលូវ​គេ​រកឃើញ​គូ​គេ​ហើយ Big congratulations my baby girl Virak Nich»៕

Related posts