លាក់​៧​ឆ្នាំ​! តាមដាន​យូរហើយ ទើប​ដឹង​ថា តារា​ទីក​តុ​ក សុខ​លីន មាន​ប្ដី និង​កូន​ទៅហើយ​, នាង ឈឺចាប់​ពេក ក៏​ទម្លាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលេង​បណ្ដាញ​ទីក​តុ​ក​ច្បាស់​ជា បាន​ស្គាល់​រួចមកហើយ​នូវ តារា​ទីក​តុ​ក​ដ៏​ល្បីឈ្មោះ គឺ ​ សុខ ​លីន ដោយ​នៅលើ​គណនី​ទីក​តុ​ក​របស់​នាង គិត​ត្រឹម​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១​នេះ មាន​អ្នក​ដាន​ដាន​(Followers) រហូត​ទៅដល់​៥​លាន​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅពី​ភាពល្បីល្បាញ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក​នោះ សុខ​លឿន ក៏បាន​ក្រសោប​ប្រជាប្រិយភាព​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង មាន​អ្នកតាមដាន រហូតដល់​ជាង​៦០​ម៉ឺន ក្រោយពី​បង្កើត​រយៈពេល​ប្រមាណ​៣​ឆ្នាំ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​និយាយ​ពី​រូប​សម្រស់​របស់​សុខលី​ន​ស្អាត​ខ្លាំងណាស់ ហើយ​ប្រុសៗ​មិនតិច​ទេ ដែល​លួច​ស្រឡាញ់​នាង​។ ទោះយ៉ាងណា ពួកគេ ទំនងជា​មិន​ធ្លាប់​ដឹង​ទេ​ថា រូបនាង មាន​ប្ដី និង​មានកូន​ទៅហើយនោះ ព្រោះ​កន្លងមក​នាង​មិនដឹង​បើក​បង្ហាញ​ជា​សាធារណៈ​ឲ្យ​អ្នកគាំទ្រ​បាន​ដឹង​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ ស្រាប់តែ​សុខ​លីន ដាច់ចិត្ត​ទម្លាយ​រឿងនេះ ឲ្យ​អ្នកគាំទ្រ​បានដឹង​ជា​សាធារណៈ តាមរយៈ​ការ​ឡាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ជាមួយនឹង​ការរៀបរាប់​ទាំង​អួល​ដើម​.​កថា ប្ដី​ខ្លួន​រំអុក​ម្ដាយ​ទិញ​ឡាន ថា ទៅរក​ស៊ី​សៀមរាប ហើយ​គេ​យក​ឡាន​ទៅ​បាត់​ទុក​ខ្លួន​នៅផ្ទះ​ជាមួយ​ម្ដាយក្មេក ឪ​ក្មេក អត់​ស្គាល់​គេ​សោះ គេ​អត់​ធ្វើបាប​យើង​ទេ តែ​យើង​វា​ក្រែង​ចិត្ត​គេ សូម្បីតែ​ការ​ស៊ី ការ​ដេក​ក៏​ខ្ញុំ​ខ្លាច​ដែរ វា​មិន​ដូច​ចិត្ត​យើង មិន​ដូច​អ្នកផ្ទះ​យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សុខ​លីន រៀបរាប់​ទៀតថា អ្នកមាន​គ្រួសារ​ច្បាស់​ជា​យល់​អារម្មណ៍​មួយ​នេះហើយ អ្នក​អត់​មានគ្រួសារ​ទំនងជា​ពួកគេ​មិនដឹង​នោះទេ ព្រោះ​ពួកគាត់​មិនទាន់​ឆ្លើយ​កាត់​។ រាល់ថ្ងៃ ខ្លួន​មាន​វិបត្តិ​ផ្លូវចិត្ត​។ ពាក់ព័ន្ធ​ជាមួយ​រឿង​ហ្នឹង​ខ្ញុំ​មានកូន ខ្ញុំ​មាន​ប្ដី តែ​ប្ដី​អត់​ដែល​នៅ​ជាមួយ​ខ្លួន​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ​លីន បន្តទៀតថា ខ្លួន​មាន​វិបត្តិ​មួយទៀត ពេល​ខ្លួន​កើតកូន​ហើយ ខ្លួន​អត់​មាន​លុយ​ទៅ​ស្រុក​ទេ ខ្លួន​ពិបាក​ខ្លាំង​មែនទែន ហើយ​សូម្បីតែ​ឪពុកម្ដាយ​ក្មេក​របស់​នា​ង ក៏​មិនដឹងថា​ខ្លួន​លាក់ទុក​អារម្មណ៍​ហ្នឹង​យូរហើយ​ដែរ ព្រោះ​ខ្លួន​អត់​ប្រាប់​គេ ខ្មាស​គេ​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សុខ​លីន រៀបរាប់​ទាំង​ឈឺចាប់​ទៀតថា សូម្បីតែ​អ្នកភូមិ​ខ្លួន​រាល់ថ្ងៃ​នៅ​កំពង់ចាម​ក៏​អត់​ដឹងថា ខ្លួន​ត្រូវគេ​វាយ​ធ្វើបាប​នៅផ្ទះ​នោះដែរ​។ ខ្លួន​រើស​ប្ដី​ចិត្ត​ឯង ខ្លួន​មិន​ស្ដាប់​ម្ដាយ ហើយ​នេះ​ជា​អ្វី ដែល​ខ្លួន​និយាយ​ពី​អារម្មណ៍ ដែល​លាក់ទុក​រយៈពេល​៧​ឆ្នាំ​មកហើយ​៕ ដើម្បី​ជ្រាប​កាន់តែច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts