ទម្លាយ​ការពិត​! ដួង ម៉ា​និ​ច យំ​គ្រវីក្បាល​ដូច​គោ​ស្រាំង​ទិច ដល់​តាមដាន​ទើប​ដឹង​មូលហេតុ​ពិត​ថា​មកពី​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​សម្ដែង ដួង ម៉ា​និ​ច បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ក្រោយពី​រូបនាង បាន​ឡាយ​វីដេអូ គិតតែ​ពី​យំ​គ្រវីក្បាល​ដូច​គោ​ស្រាំង​ទិច​ដោយ​មិន​និយាយ​អ្វីៗ​ទាំងអស់​នៅ​ដើម​ឡាយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​នោះ ដំបូង​ឡើយ គេ​មិនដឹងថា​មូលហេតុ​អ្វី បានជា​នាង​យំ​ឥត​ឈប់​នោះទេ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន បាន​ចូលរួម​ទស្សនា សួរនាំ​ជាច្រើន ជាមួយនឹង​ការលើកទឹកចិត្ត​នាង​ជា​បន្តបន្ទាប់​។ ទោះយ៉ាងណា អ្នកខ្លះ​ក៏បាន​ចូលមកក្នុង​ន័យ​ពេបជ្រាយ រិះគន់​នាង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយមាន​ការរិះគន់​មួយចំនួន​នោះ ដួង ម៉ា​និ​ច ក៏បាន​ប្រាប់ថា មិនមែន​សុខៗ​យំ​នោះទេ ហើយក៏​មិនមែន​ឡាយ​យំ​ដើម្បី​ចង់បាន​ចំនួន​អ្នកទស្សនា​ច្រើន​នោះដែរ ទាល់តែ​មានរឿង​ទើប​យំ​បែបនេះ​។ ជាមួយគ្នានេះ នាង​បាន​ប្រាប់​ឲ្យ​អ្នក​មិន​ពេញចិត្ត​នាង មិន​លើកទឹកចិត្ត​នាង ចេញពី​ការ​ទស្សនា នាង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ​ផងដែរ តារា​សម្ដែង ដួង ម៉ា​និ​ច ក៏បាន​និយាយ​ពី​ការតស៊ូ​របស់ខ្លួន​ក្នុងការ​ឡាយ​លក់​ផលិតផល ពេលខ្លះ​ឡាយ​ដល់​ម៉ោង​២​រំលងអធ្រាត្រ​ក៏មាន ហើយ​នាង​ថែមទាំង​បង្ហាញ​ជង្គង់ ដែលមាន​ស្នាម​ជាំ ដោយសារ​ការតស៊ូ​ឡាយ​របស់​នាង​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​យំ​ឆ្អែតឆ្អន់ ពេល​និយាយ​អូស​ក្រឡា​ចប់ តារា​សម្ដែង ដួង ម៉ា​និ​ច ក៏​ប្រាប់​ពី​មូលហេតុ​នៃ​កា​រយំ​របស់​នាង​ថា ដោយសារតែ​នាង​មិន​នឹកស្មាន ខ្លួន​អាច​ធ្វើ​បាន ព្រោះ​ខ្លួន​មិនដែល​មាន​បទពិសោធន៍​ក្នុងការ​រកស៊ី ខ្លួន​សប្បាយចិត្ត ដែល​អាច​ឈរជើង​មកដល់​ថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង​ភាពជោគជ័យ​លើ​ការរកស៊ី​នេះ ដួង ម៉ា​និ​ច ក៏បាន​អរគុណ​អ្នកគាំទ្រ​របស់​នាង ក្នុង​វិស័យ​សិល្បៈ​ក៏​គាំទ្រ ពេល​នាង​រកស៊ី​ដំបូង ក៏​នៅតែ​មក​គាំទ្រ ហើយ​នាង​ក៏​អរគុណ​ដល់​សិល្បៈ ក្នុង​រយៈពេល​១៥​មកនេះ ធ្វើ​ឲ្យ​នាង​ស្គាល់​គ្រប់​រសជាតិ​ទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ ជាច្រើន ដែល​កំពុង​តាមដាន​នាង​មួយចំនួន​នោះ ភ្ញាក់​ព្រើត ពេល​ដឹង​ការពិត ដោយ​ពួកគេ បាន​លើក​ឡើងថា «​អរ​ចឹ​ង​សោះ​, ងាប់​ហើយ​ខំ​តែ​ស្ដាប់ ដឹង​អី​យំ​រឿង​ជីវិត​សោះ​, គាត់​យំ ព្រោះ​រំភើប គាត់​អាច​ធ្វើបាន​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នកគាំទ្រ​ជាច្រើន​ទៀត ពេល​ដឹង​រឿង​ហើយ ក៏​នៅតែ​បន្ត​លើកទឹកចិត្ត​​​ដដែល ក្រោយពេល​នាង​ចែករំលែក​បទពិសោធន៍​ជីវិត រើ​បម្រាស់ តស៊ូ រហូត​ជោគជ័យ អាច​ធ្វើ​បាន​ដូច​ពេល​បច្ចុប្បន្ន​នេះ​៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts