កូនស្រី​​ នាយ សង់​ស៊ី​ស, អ្នក​នាង ​សុន ស្រីពេជ្រ ក្រោយ​​​លែង​លះ​​ប្ដី​ ត្រូវ​រ៉ាប់​រង​ចិញ្ចឹម​កូន​២​នាក់ ​តែ​នាង​តាំង​ចិត្ត​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន បាន​ជ្រាប​រួច​មក​ហើយ​ថា មុន​លែងលះ​គ្នា, តារា​ចម្រៀង​ស្រី សំឡេង​មាន​ទឹកដម ពីរោះ​រណ្ដំ​ចិត្ត សុន ស្រី​ពេជ្រ និង​អតីត​ស្វាមី បាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រហូត​រួមរស់​ជាមួយគ្នា ទទួល​បាន​បុត្រី​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក ពួកគេ ក៏​​​មិន​រំលង​ប្រពៃណី​នោះ​ទេ ដោយ​បាន​ដឹក​ដៃ​អតីត​ស្វាមី​បណ្ដូលចិត្ត​លោក តិច សុខ​ជា ចូល​រោងការ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២០​។ ពិធី​នេះ រៀបចំ​នៅ​វិមាន​ពិភព​ថ្មី​សែន​សុខ​អាគារ E។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​មង្គលការ​នោះ បាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម ដោយមាន​ការចូលរួម​ពី​​សាច់ញាតិ​ទាំងសងខាង មិត្តភក្តិ​ក្នុង និង​ក្រៅ​សិល្បៈ។ ក្រោយ​រៀបការ ពួកគេ ក៏​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់ទៀត ដោយ​សម្រាល​ កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២០​កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្រោយទទួលបានចំណងដៃកូនប្រុសស្រី២នាក់រួចមក ពួកគេ រស់នៅមិនចុះសម្រុង ក៏សម្រេច​ចែកផ្លូវ​គ្នា​ដើរ​រៀងខ្លួន។ តែ​បន្ទុក​ចិញ្ចឹម​កូន​ធ្លាក់​លើ សុន ស្រីពេជ្រ ​ហើយ​នាង​ក៏​តាំង​ជំហរ​យ៉ាង​មុតមាំ​មើលថែ​កូន​ទាំង​២ និង​ប្រឹងប្រែង​ពង្រឹង​មុខរបរ​ឱ្យ​កាន់តែ​ល្អប្រសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​ កំពុង​​​រ៉ាប់​បីបាច់​ចិញ្ចឹម​កូនប្រុស​ស្រី​ដល់​តែ​ពីរ​នាក់​ក្នុងបន្ទុក​នោះ​, កូនស្រី​អតីត​តារា​កំប្លែង​នាយ សង់​ស៊ី​ស អ្នកនាង សុន ស្រី​ពេជ្រ ក៏​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ពី​អាជីព​សិល្បៈ ដែល​ធ្វើឱ្យ​មហាជន​ជា​អ្នក​និយម​គាំទ្រ​ទន្ទឹង​រង់ចាំ​ជា​ហូរហែ។ ក្នុងនោះ ពួកគេ ក៏កើតការ​ងឿងឆ្ងល់​ថែម​ទៀតផង ព្រោះ​កន្លងមក សុន ស្រី​ពេជ្រ ត្រូវបាន​គេ​ដឹងថា​អ្នកនាង​កំពុងតែ​ស្ថិតក្នុង​ផលិតកម្ម​ដ៏​ធំ​សម្បើម​មួយ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា​ថ្មីៗ​នេះ ​អ្នកនាង សុន ស្រី​ពេជ្រ ក៏បាន​បង្ហើប​ឱ្យដឹងថា ភាពស្ងប់ស្ងាត់​នេះ​គឺ​បណ្ដាលមកពី​នាង​ទើបតែ​សម្រាលកូន ហើយ​នាង​ក៏បាន​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​បែប​បរិស្ថាន​ធម្មជាតិ​សម្រាប់​ទស្សនិកជន​ផងដែរ៕​

Related posts