ដឹង​ការពិត​ អាណិត​ណាស់! នាយ​ចឺម ទប់ទឹក​ភ្នែក​អត់​ជាប់ ពេល​និយាយ​ដល់​អ្នក​ម្ដាយ និង​បងស្រី ធ្វើ​ឲ្យ​គ្រប់គ្នា​យំ​តាម…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ ធ្លាប់តែ​ឃើញ​លោក​ចឺម​សើច​សប្បាយ​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី តែ​ប្រហែលជា​មនុស្ស​ដឹង​ពី​ជីវិត​ពិត​របស់​លោកមា​ន​ភាព​តស៊ូ លំបាក​យ៉ាងណា​នោះ​ទេ ហើយ​នៅ​ថ្ងៃបុណ្យ​គ្រិស្ដ​ម៉ាស​កាលពី​ឆ្នាំ២០២០​នោះ លោក​បាន​បើក​ទម្លាយ​គ្មាន​សល់​ជុំវិញ​រឿងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​កម្មវិធី​មួយ លោក​ចឺម បាន​រៀបរាប់​នូវ​រឿងរ៉ាវ​ជាច្រើន​ជុំវិញ​ការងារ​សិល្បៈ​របស់ខ្លួន ហើយ​ពេល​ឆ្លើយ​នឹង​សំណួរ​មួយ​ពាក់ព័ន្ធ​នឹង​ការសន្យា​ជាមួយ​អ្នក​ម្ដាយ​នោះ នាយ​ចឺម បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា លោក​ជា​ក្មេង​ម្នាក់ ដែល​សន្យា​ហើយ​ត្រូវតែ​ធ្វើ​ឲ្យ​បាន ដោយ​លោក​ធ្លាប់​សន្យា​ជាមួយ​ម្ដាយ​ថា នឹង​ធ្វើ​ផ្ទះ​ជូន​គាត់​មួយ ទាំង​ដែល​ខ្លួន​លោក​អត់​ទាន់​មាន​អ្វី​ទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​សន្យា​ហើយ​លោក បាន​ខិតខំ​ច្រៀង​ខ្លាំងណាស់ ១​ខែ​៣០​ថ្ងៃ លោក​ច្រៀង​៣០​ថ្ងៃ​ជាង​ទៅហើយ ដោយសារ​ថ្ងៃ​ខ្លះ​ត្រូវ​ច្រៀង​២​ដង ហើយ​រាល់ពេល​ច្រៀង​ម្ដងៗ​បាន​១៥០០​ដុល្លារ​, ១៦០០​ដុល្លារ លោក​ឲ្យ​អ្នក​ម្ដាយ​ទាំងអស់ ទុក​តែ​ខ្លួនឯង​៥០​ទៅ​១០០​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការចាយវាយ​ទៅ​ច្រៀង​បន្ត​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា បើ​អ្នក​អត់​ដឹង​ប្រហែលជា​គិតថា លោក​ដើរលេង​សប្បាយ​ចាយលុយ តែ​ធាតុពិត​មិន​ដូច្នេះ​ទេ សឹងតែ​ពេលខ្លះ​លោក​គ្មាន​លុយ​ក្នុង​ខ្លួន​ផង តែ​លោក​មិនដែល​ឲ្យ​អ្នក​ម្ដាយ​ដឹង​ថា​ លោក​គ្មាន​លុយ​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ទៀត​ថា ទីបំផុត លោក​ក៏​អាច​ធ្វើ​វិឡារ​ធំ​មួយ​ជូន​អ្នក​ម្ដាយ​បាន តែ​ក៏​មានការ​ជំពាក់​គេ​ខ្លះ​ដែរ ដោយពេល​ធ្វើ​នោះ លោក​រក​បាន​ប៉ុន្មាន​ធ្វើ​ប៉ុណ្ណឹង​សិន ធ្វើ​បន្តិច​ម្ដងៗ​រហូត​លេច​ជា​រូបរាង​ដូច​សព្វថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយ​ទៅនឹង​សំណួរ​ពាក់ព័ន្ធ​នឹង​គូ​អនាគត លោក​ចឺម​ឆ្លើយ​ថា លោក​មិនទាន់​គិត​នោះ​ទេ ពេលនេះ ក្រៅពី​ការ​ធ្វើ​ផ្ទះ​ធំ​ជូន​អ្នក​ម្ដាយ​ហើយ លោក​ត្រូវ​រកលុយ​ទុក​ឲ្យ​គាត់​មើលជំងឺ ក្នុង​វ័យ​ចាស់​ជរា​នេះ​សិន ហើយ​តាមពិត ​ម្ដាយ​ឲ្យ​លោក​ធ្វើ​ផ្ទះ​តូច​ល្មម​ទេ តែ​លោក​ធ្វើ​ឲ្យ​ធំ​ដើម្បី​ឲ្យ​បងស្រី​នៅ​ដែរ ​​មើលថែ​ម្ដាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​បងស្រី នាយ​ចឺម​និយាយ​ទាំង​អួល​ដើម​ក​ថា បងស្រី​ខ្លួន​ល្អ​ណាស់ មិនដែល​ចង់បាន​អ្វី​ពី​ប្អូន​នោះ​ឡើយ ហើយ​តែងតែ​លួច​យំ​នៅ​ពេល​ឃើញ​ប្អូន​តស៊ូ​ច្រៀង ដើម្បី​រកលុយ​ទាំង​លំបាក​ឲ្យ​អ្នកផ្ទះ​នេះ​។ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ជាង​នេះ​ទៀត សូម​ទស្សនា​វីដេអូ​លម្អិត​ដូចខាងក្រោម​នេះ ៖

Related posts