សេដ​ទៀតហើយ​! MV​មួយ​បទ​នេះ ពី នាង គ​ន្ធា ពីរោះ​ហើយ​កម្សត់​ទៀត ពិសេស​ធ្វើ​ឲ្យ​ អ្នកគាំទ្រ​នឹកឃើញ​ដល់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា តាមរយៈ​បទ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​កំលោះ​ស្រុកស្រែ​» ច្រៀង​ដោយ​អនុស្សាវរីយ៍ ចេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១​កន្លងទៅនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ ជាច្រើន​នឹក​ស្រណោះ​ដល់​តារាចម្រៀង​ខេមរៈ ស្រី​ពៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ចម្រៀង​មួយ​បទ​ទៀត ច្រៀង​ដោយ​តារាចម្រៀង នាង គ​ន្ធា មាន​ចំណងជើង​ថា «​ឃើញ​ប្តី​គេ​នឹក​ប្តី​ខ្លួនឯង​» ចេញ​ជា​MV​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​កន្លងទៅនេះ ក៏បាន​ដាស់​អារម្មណ៍​អ្នកគាំទ្រ​មួយចំនួន​នឹកឃើញ​ដល់​តារាចម្រៀង ខេមរៈ ស្រី​ពៅ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង «​ឃើញ​ប្តី​គេ​នឹក​ប្តី​ខ្លួនឯង​»​ និពន្ធ​ទំនុកច្រៀង : ចាប វី​រះ​, និពន្ធ​បទ​ភ្លេង​: Jane Roffer, ថត​ដោយ​: គីម ផល្លី​ន , កាត់ត​រូបភាព​: គីម ផល្លី​ន បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន ដែល​ចូល​ទស្សនា​វីដេអូ​នោះ លាន់មាត់​សរសើរ​ថា ច្រៀង​ពីរោះ ហើយ​កម្សត់​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ចំណោម​នោះ ក៏​មាន​អ្នកគាំទ្រ មួយចំនួន បាន​នឹក​រំលឹក​ដល់​តារា​ចម្រៀង​ខេមរៈ ស្រី​ពៅ ដោយ​ពួកគេ បង្ហាញ​អារម្មណ៍​បែបនេះ​ថា «​នឹក​ខេមរៈ ​ស្រី​ពៅ​ណាស់​ ពេល​ឮ​បទ​បែប​នឹង​, បទ​នេះ ​បើ​បង​ពៅ ច្រៀង​ដឹង​ពីរោះ​យ៉ាងណា បើ​គ​ន្ធា​ច្រៀង​ពីរោះ​ម្ល៉ឹង​ហើយ ស្រលាញ់​គ្រួសារ​សាន់​ដេ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីរោះ​ណាស់​១​បទ​នេះ ឮ​បទ​ចឹងៗ​នឹក​ខេមរៈ ​ស្រី​ពៅ​ ប្អូនស្រី​បង​ខេមរៈ ​សិរីមន្ត​ណាស់។ បើ​គាត់​នៅ​រស់​វិញ​បទ​ចឹងៗ​ច្រៀង​ពីរោះ​ខ្លាំង​ណាស់»។ ក្រៅពី​មតិ​មួយ​ចំនួន​នឹកឃើញ​ដល់​ខេមរៈ ស្រី​ពៅ នោះ ក៏​មាន​មតិ​ជាច្រើន​ទៀត បាន​លើក​សរសើរ​ចំពោះ​បទ​ចម្រៀង​នេះ មាន​ភាព​កម្សត់​ត្រូវ​នឹង​សាច់​រឿង​ខ្លួនឯង ដូច្នេះ​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​បទ​នេះ​គឺ​បទ​របស់ខ្ញុំ​។​ តែ​ហួស​ពេល​ខ្ញុំ​ត្រឡប់​ក្រោយ​រកប្រពន្ធ​ហើយ​, នឹកឃើញ​រឿង​ខ្លួនឯង​ឡើង​ហូរ​ទឹកភ្នែក​, ឃើញ​ប្ដី​គេ​នឹក​ប្តី​ខ្លួនឯង កម្សត់​ម្ល៉េះ​, ឃើញ​ប្ដី​គេ​នឹក​ប្ដី​ខ្លួនឯង ពីរោះ​ខ្លាំង​ណាស់ កម្សត់​ណាស់ បង​គន្ធា Idol»៕ សូមទស្សនាវីដេអូចម្រៀងខាងក្រោមទាំងអស់គ្នា ៖

Related posts