ខ្លាំងបាត់! ដល់​ថ្ងៃ​ពិសេស​ខ្លួន, ប្ដី អ្នក​នាង​ខ្ញុង, នាយ កៃដ រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់ តែ​បែរ​ជា​ប៉ះចំ​ឧកញ៉ា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបានថា តារា​កំប្លែង​ស្រី​រូប​ស្រស់ សាច់​ទ្រលុកទ្រលន់ សម្ដី​ចាក់ទឹកមិនលិច អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​នាង​ខ្ញុង ​​បាន​សម្រេច​រៀបការ​ជាមួយ​ នាយ​កៃដ កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩ ក្រោយ​ពី​ពួកគេ​រួម​រស់​ក្រោម​ដំបូល​ជាមួយ​គ្នា​ជាច្រើន​ឆ្នាំ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេច​ជ្រើស​រើសយក​ថ្ងៃទី​៨ ខែសីហា ដើម្បី​ចូលរួម​ជ័យ​នាពេលនោះ ត្រូវបាន​នាយ​កៃ​ដ បញ្ជាក់ថា ដោយសារតែ​ថ្ងៃទី​៨ ខែ​៨ ចំ​ថ្ងៃ​ខួបកំណើត​អ្នកនាង​ខ្ញុង គម្រប់​វ័យ​៣៤​ឆ្នាំ​។ ពិធីមង្គលការ​នោះ ធ្វើឡើង​នៅផ្ទះ​ថ្មី​របស់​ពួកគេ នៅ​ភូមិ​ដូង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ​រយៈពេល​ជិត​១​ឆ្នាំ ពួកគេ ក៏​ទទួលបាន​កូនប្រុស ដែលជា​ដំណក់ឈាម​រួមគ្នា ដោយ​អ្នកនាង ខ្ញុង ធ្វើការ​សម្រាល តាមបែប​ធម្មជាតិ កាលពី​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ ហើយ​នៅថ្ងៃនេះ​ជា​ថ្ងៃ​ចូល​រោងការ​របស់​ពួកគេ នាយ កៃ​ដ បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់ ដែលមាន​ថ្ងៃ​ពិសេស​ដូច​ពួកគេ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​អ្វី ដែល​មាន​ការចាប់អារម្មណ៍​នោះ​ត្រង់​ថា អ្នកឈ្នះ​រង្វាន់ ប៉ះ​ចាំ​មេ​របស់​រូបគេ ទើប​នាយ​កៃ​ដ បង្ហោះ​រូបថត អម​ដោយសារ​នៅ​មុន​នេះ បន្តិច ដោយ​បញ្ជាក់​ដូច្នេះ​ថា «​រក​ឃើញ​អ្នកឈ្នះ​រង្វាន់ ធំ​ហើយ ពី​កាហ្វេ​ឃូ​ស៊ី គឺជា​មេ របស់ខ្ញុំ​តែ​ម្តង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ កៃ​ដ បន្ត​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​របស់ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ធ្វើ​រង្វាន់​កាហ្វេ​មួយ​ប្រអប់​សម្រាប់​បងប្អូន​ណា​ ដែល​មាន​ថ្ងៃ​ពិសេស​ដូច​យើងខ្ញុំ ឥឡូវ​បើក​ហ្វេ​ស​ប៊ុ​ក​មក​ឃើញ​បង​ឧកញ៉ា CHHEANG ROTH ថ្ងៃ​ពិសេស កំណើត​របស់​គាត់ ដូច្នេះ​រង្វាន់​នេះ​ត្រូវ​ធ្លាក់​ទៅលើ​បង​ឧកញ៉ា​។ យើងខ្ញុំ​ទាំងពីរ​នាក់​សូម​ជូនពរ​ជ័យ​សិរី​សួស្ដី​បវរ​មហា​ប្រសើរ​សេចក្តី​សុខ​សុភមង្គល​ល្អ​កើតមាន​ដល់​ក្រុម​គ្រួសារ​បង​ឧកញ៉ា​គ្រប់​គ្រប់ពេលវេលា​»៕​

Related posts