ប្រែ​ហើយ! កាល​នៅ​ក្រមុំ ផ្អើល​ថា​ ស្អាត​ខ្លាំង តែ​ពេល​ពពោះ​ ស៊ន សៀវម៉ី ​ស្រាប់តែ​បែក​សាច់​​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​ បាន​ថា ម្ចាស់​ មេដាយ​មាស​ កីឡា​អាស៊ី លោកជំទាវ ស៊ន សៀវ​ម៉ី បាន​ភ្ជាប់​ពាក្យ​ ជាមួយ​លោក កែវ ដេវីត​ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ក្រោម​ការ ចូលរួម​ពី​ចាស់ទុំ​ សងខាង និង​មិត្តភក្ដិ ជាច្រើន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់​ពាក្យ​រួច ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ស្រប​ពេល​ស្ថានភាព​កូ ​វី ដ​១ ៩ កំពុង​តានតឹង លោកជំទាវ ស៊ន សៀវ​ម៉ី បានសម្រេច​សែន​ព្រែ​ន​បន្តិចបន្តួច​ជា​មួយ​គូ​ដណ្ដឹង ដោយមាន​ការអញ្ជើញ​ត្រឹមតែ​មិត្តភក្ដិ បងប្អូន​ជិតស្និទ្ធ ប៉ុន្មាន​នាក់ មក​ចូលរួម​ពិធី​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​សម្រេច​សែនព្រេន មិនបាន​ប៉ុន្មាន​ខែ​ផង លោកជំទាវ ស៊ន សៀវ​ម៉ី ក៏​ទទួល​បាន​ចំណងដៃ កូន​ក្នុង​ផ្ទៃ​ម្នាក់ តែ​ជា​ក្មេង​ស្រី ឬ​ក្មេងប្រុស​នោះ រូបនាង ក៏​មិន​ធ្លាប់បាន​បង្ហើប​ទេ​។ តែ​អ្វី ដែល​កត់សម្គាល់​នោះ កាល​នៅ​ក្រមុំ មិនទាន់​រៀបការ មិនទាន់​ពពោះ កីឡាការិនី ស៊ន សៀវ​ម៉ី ត្រូវបាន​មហាជន ផ្ទុះ​ការ​កើត​សរសើរ​ពី សម្រស់​របស់​រូបនាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗ​នេះ សៀវ​ម៉ី បង្ហោះ​រូប ពេល​កំពុង​ពពោះ ឃើញ​ថា រូប​នាង​បែក​សាច់​បែក​ឈាម ស្រប់​ស្អាត​មួយ​បែប​ផង​ដែរ​។ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​ជាមួយ​ស្វា​មី​នោះ សៀវ​ម៉ី បាន​សរសេរ​Caption យ៉ាងខ្លី​ថា «​ថត​ហើយ​ចូល​ផ្ទះ​វិញ 3​កុំ​3​កា​ពារ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ស្វាមី​របស់ ស៊ីវ​ម៉ី ថ្មីៗ​នេះ ក៏បាន​បង្ហោះ​រូបថត​ភរិយា​ជាច្រើន​សន្លឹក អម​ដោយសារ​បង្ហាញ​ពី​សុភមង្គល​ថា «​បណ្ដាំ​ភរិយា​ខ្ញុំ​នាំ​ប្រពន្ធ​ទៅ​មើល​កន្លែង​ស្អាតៗ បង្ហោះ​រូប​គាត់​អោយ​ច្រើន ទើប​មាន​សិរី​សួស្ដី​នឹង​សុភមង្គល​។ បើ​មិន​ចឹ​ង​ទេ… ​(​បញ្ជាក់​រូប​ចាស់​ទេ​)​ចូលរួម​អនុវត្ត ៣​កុំ ៣​ការពារ​»៕​

Related posts