ដល់.ក! ថ្ងៃ​ខួប​កំណើត​ស្វាមី, តូតា លេង​មួយ​ក្បាច់​នេះ បាក់​ចង្កេះ, ស្វាមី​នាង​ខឹង​ណាស់ ក៏​និយាយថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ ចាប់តាំង​ពី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក មុំ វិ​បូរ មក​, តារា​សម្ដែង ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា ត្រូវបាន​គេ​មើលឃើញថា នាង​បាន​ទទួល​នូវ​សុភមង្គល​យ៉ាងខ្លាំង​ពី​ការផ្តល់អោយ​របស់​ស្វាមី ជាមួយនឹង​ការរស់នៅ​ក្នុង​ភាព​ស៊ី​វិ​ល័យ និង​ការបង្កើត​ជំនួញ​ផ្ទាល់ខ្លួន​ចំណាយ​ទុក​រាប់​សិន​ម៉ឺន​ដុល្លារ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ មិនយូរប៉ុន្មាន តូ​តា ក៏បាន​ពពោះ​កូន​ដំបូង ដែលជា​ការសម្រេច​បំណង​របស់​នាង និង​ស្វាមី ដែល​ចង់​មានកូន​ឲ្យ​បាន​ឆាប់​នោះ​។ ម៉ាក់ សែន​សូ​នី​តា បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព​កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​អ​រៀន​ដា កោះ​ពេជ្រ បន្ទាប់ពី​រៀបការ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១​នេះ គេ​សង្កេតឃើញ តូ​តា បានធ្វើ​ពិធី​ខួបកំណើត​ឲ្យ​ស្វាមី​របស់​ខ្លួន យ៉ាង​សាមញ្ញលក្ខណៈ​គ្រួសារ តែ​មើល​ទៅ​ពិត​ជាមាន​សុភមង្គល​ខ្លាំង​ណាស់​។​ ជា​ពិសេស​ឪពុក​ម្ដាយ​របស់​ពួកគេ​ ចង់​ស្វីត​ជាង​កូន​ទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ជាមួយ​វីដេអូ ក្នុង​ថ្ងៃ​ខួបកំណើត​ស្វាមី​នោះ តូ​តា បាន​សរសេរ​Caption​ជា​ភាសា​អង់គ្លេស​ថា «Happy birthday darling it is such a wonderful family of ours» ហើយ​មានន័យ​ជា​ភាសា​ខ្មែរ​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​ប្ដី​សម្លាញ់​, វា​ជា​គ្រួសារ​ដ៏​អស្ចារ្យ​របស់​យើង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​អ្វីដែល​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១​នេះ តូ​តា បាន​បង្ហោះ​វីដេអូ Surprise ស្វាមី​។ នៅក្នុង​វីដេអូ​នោះ គេ​ឃើញថា គ្រាន់តែ​បើក​ប្រអប់​កាដូ​ភ្លាម ស្វាមី នាង​សប្បាយចិត្ត​ខ្លាំងណាស់ ព្រោះ​ឃើញ​ម៉ូតូ​ទឹក ដែល​ខ្លួន​ស្រឡាញ់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ចុងក្រោយ ពេល​អាន​លិខិត​ក្នុង​ប្រអប់​នោះ ទើប​ធ្វើ​ឲ្យ​ស្វាមី​របស់​នាង​បាក់​ចង្កេះ ដោយសារតែ​នេះ​គ្រាន់តែ​រូប​ប៉ុណ្ណោះ ដោយ​នាង​ថា ឲ្យ​តែ​ប្ដី​របស់​នាង​ស្រឡាញ់ នាង​នឹង​ទិញ​ឲ្យ នៅពេ​លណា​ដែល​នាង​ចង់ ហើយ​ប្ដី​របស់​នាង អាន​ត្រង់​កន្លែង «​បង​ព្រម​ណា​អូន​សម្លាញ់​» ធ្វើ​ឲ្យ​ចូល​ស៊ង​នាង​តែម្ដង ព្រោះ​យល់ព្រម​បាត់​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ នោះ តូ​តា បានដាក់​Caption​ថា «​ឃ្លា​ចុងក្រោយ ‘ បង​ព្រម​ណា​អូន​សម្លាញ់ ‘ សង្ឃឹមថា​ទាំង​អស់គ្នា​ជួយ​ធ្វើ​សាក្សី​ដឹង​ឮ​ផង ព្រោះ​ប្តី​ខ្ញុំ​គាត់​ព្រម​ខ្លួនឯង​… ហាស​ហា តែ​ប៉ុណ្ណេះ មាំ​មី​រួចខ្លួន​ហៃ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ស្វាមី​របស់​នាង​ ក្រោយ​អាន​លិខិត​នេះ​ចប់ ហើយ​ដឹងថា ប្រពន្ធ​របស់ខ្លួន​ធ្វើបែបនេះ​នោះ លោក បាន​ឆ្លើយតប​វិញ យ៉ាង​ចិត្ត​ត្រជាក់​ បង្កប់​ពាក្យពេចន៍​ក្ដៅ​ក្រហាយ​ចុងក្រោយបែបលេងសើចថា «​ទោះបីជា​អ្វីៗ​ហ្នឹង ត្រឹម​ប៉ុណ្ណឹង​ក៏ដោយ តែ​បង​ចង់​បង្ហាញ​ទឹកចិត្ត​ពី​បេះដូង​បង​…​យ៉ាងណាក៏ដោយ​បង​ចង់​បង្ហាញ​ប្រាប់ថា អញ​ខឹង​ណាស់​»៕ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts