អ្នកណាខ្លាំងជាង? ឱក សុគន្ធ​កញ្ញា ប៉ះ​ជាមួយ​សុគន្ធ និសា ដាក់​១​បទ​នេះ កក្រើក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​មាន​ការ​ប្រៀបធៀប​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​ម៉ាត់​បែក​ពីរ​ម៉ាត់​បែក ជា​ចម្រៀង​ដ៏​ល្បី​មួយ​បទ​ក្នុងចំណោម​បទ​ល្បីៗ​ជាច្រើន​ទៀត របស់​កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ដែល​ចេញ​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ហើយ​ត្រូវ​បាន​រូប​នាង​យក​មក​ច្រៀង​ឡើងវិញ​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​មួយ ដោយ​ចាប់​ដៃគូ​ច្រៀង​រួមគ្នា​ជាមួយ​អ្នកនាង​សុគន្ធ និសា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តមាន​កំពូល​តារា​ចម្រៀង​២​រូប​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​មួយ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​ណាស់ ដោយ​ក្រោយ​វីដេអូ​ចម្រៀង​របស់​ពួកគេ​ផុស​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នក​ចុច​ជា​Emoji​ផ្សេងៗ​ជាង​៧​ម៉ឺន​, ចែករំលែក​ជិត​៨​ពាន់ និង​បញ្ចេញមតិ​ជិត​៤០០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​ការ​បញ្ចេញ​មតិ​ទាំងនោះ ភាគច្រើន​សុទ្ធតែ​បង្ហាញ​ការចាប់អារម្មណ៍ គោរព ស្រឡាញ់ និង​សរសើរ​ចំពោះ​សមត្ថភាព​របស់​ពួកគេ​ទាំង​២​។ ទោះ​យ៉ាងណា​ក៏មាន​មតិ​មួយ​ចំនួន បាន​លើកយក​សំឡេង​របស់​ពួកគេ មក​ធ្វើការ​វែកញែក​ប្រៀបធៀប តាម​ទស្សនៈ​របស់​ពួកគេ​រៀងៗ​ខ្លួន​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ពួកគេ បាន​លើក​ឡើងថា «​សុគន្ធ​នីសា​មាន​សំឡេង​ផ្អែម​ស្រទន់​ជាង ឱក សុគ​ន្ធ​កញ្ញា ណាស់ តែ ឱក សុគន្ធ​កញ្ញា បានតែ​សំឡេង​ខ្លាំង ខ្វះ​ជាតិ​ផ្អែមល្ហែម​, ស្រលាញ់​ទាំងពីរ​ស្មើ​​​គ្នា​, សុគន្ធ​និសា​នៅតែ​ក្មេង​, សុគន្ធ​កញ្ញា ចាប់ពី​ឆ្នាំ​2016​មក គឺ​មិន​មាន​បទ​ចម្រៀង​ល្បី​ជា​ដុំកំភួន​ទៀតឡើយ កា​បណ្តោយ​ពេលវេលា​រំលង​ទៅ​យ៉ាង​យូរ ធ្វើ​អោយ​តារា​ស្រី​សម័យ​ក្រោយ ស្រវា​ក្ដោបក្ដាប់​តំណែង​តួឯក​បាន គឺ តន់ ចន្ទ​សី​ម៉ា ពេលនេះ​គ្មាន​តារា​ស្រី​ណា​ប្រជែង​បាន​ទៀត​ឡើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​និយាយ​ពី​សំឡេង​វិញ​បង​និសា​ផ្អែម​ស្រទន់​ពីរោះ​ជាង​បង​កញ្ញា តែ​បង​និសា​សំឡេង​ផ្អែម​នៅ​ចាញ់​បង​មាស​ សុខ​សោភា​ម្នាក់ទៀត​, សុគន្ធ​និសា​ផ្អែម​ស្រទន់​ស្តាប់​ទៅ​មិន​សាំ​មិន​ធុញ​គួរ​ឲ្យ​ចង់​ស្តាប់​ទៀត តែ​បើ​កញ្ញា​សម្រាប់​ខ្ញុំ​ឆាប់​ធុញ​, ខ្ញី​កាន់តែ​ចាស់​កាន់តែ​ហឹរ​ស្រលាញ់​ពេញ​បេះដូង​, បង​និសា​ច្រៀង​ពីរោះ​ណាស់​, សំឡេង​កញ្ញា​ធ្ងន់​ហើយ​ច្បាស់​ជាង សំឡេង​និសា​នៅ​ខ្សោយ​, បង​កញ្ញា​ស្រែ​ក បាន​ខ្ពស់ជាង តែ​ពីរោះ​ទាំងពីរ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មតិ​មួយ ដែល​លើកយក​កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ទៅ​ប្រៀបធៀប​ជាមួយ​តន់ ចន្ទ​សី​ម៉ា ដែល​ជា​អតីត​កូនសិស្ស​នោះ ត្រូវ​បាន​មតិ​មួយ​ចំនួន​តប​វិញ​ថា «​ចាន់​សី​ម៉ា​បទ​ខ្លះ​ស្ដាប់​តែ​ពីរ​បី​ដង​ធុញ​ហើយ តែ​បទ​ពួកគាត់​ស្ដាប់​រាល់ថ្ងៃ​ក៏​មិន​ធុញ​ដែរ​, ពិតមែន​ហើយ បទ​តន់ ចាន់​សីមា​ស្ដាប់​ឆាប់​ធុញ​ណាស់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

2016​មក​អត់​មែន​បទ​ល្បី​​យក​អ្វី​គិត​យក​អ្វី​មើល ​យក​អ្វី​ស្ដាប់ ​ខ្ជិល​និយាយច្រើន​បទ​លំដាប់​View​ច្រើន​ជាង​ក្នុង​ហង្ស​មាស​លេខ​១&២​សុទ្ធតែ​បទ​កញ្ញា​ បើ​មិន​ជឿ​ចូល​​មើល​ទៅ​, អានេះ​2000 ម៉ាន​បង​?អត់​ល្បី​សោះតែ Views កប់​ក្តោង​ជាង​សី​ម៉ា​ឆ្ងាយ​ណាស់​ ហើយ​បទ​លំដាប់​លេខ​មួយ​លេខ​ពីរ​ដែល​មាន​អ្នក​ចូលមើល​ច្រើន​បំផុត​ប្រចាំ Channel Youtube ផ្លូវការ​របស់​ហង្ស​មាស​សុទ្ធតែ​បទ​បង​កញ្ញា​ទាំងអស់​ មួយទៀត​ភ្លេច​អី​ភ្លេច​បានតែ​កុំភ្លេចថា​សី​ម៉ា​មាន​គេ​ស្គាល់​ដល់​ឥឡូវ​អ្នកណា​ជា​អ្នក​ចុច​ប៊ូ​តុង​ផ្តល់​ឱកាស​អោយ​គាត់​ស្រប​ពេល ៣ នាក់​ទៀត​មិន​ចុច​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហង្ស​នៅតែ​ជា​ហង្ស គាត់​នៅ​ទីកន្លែង​មួយ​ខ្ពស់​ផុត​លេខ​​ហើយ​ ចឹ​ង​ហើយ​តារា​ក្រោយ​កុំ​ចង់​មក​ប្រៀប​ជាមួយ មិន​អាច​ទេ​, តន់​ច័ន្ទ​សី​ម៉ា​ល្បី​ឱ្យ​បាន 10 ឆ្នាំ​សិន​ចាំ​យក​មក​និយាយ​ខ្លាច​តែ​ល្បី​តែមួយ​ឆាវ​, បទ​កញ្ញា​ស្តាប់​មិន​ធុញ​ទេ សី​ម៉ា​បទ​ស្តាប់​មិន​ដល់​មួយ​នាទី​ផង​ខ្ញុំ​ចុច​បិទ​បាត់​ហើយ ល្បី​ដោយសារ​បទ​ច្រើន មិនមែន​ល្បី​ដោយសារ​បទ​មាន​រសជាតិ​ពីរោះ​ទេ​, ល្បី​ចេញ​បទ​ច្រើនតែ​មិន​ល្បី​បទ​មាន​គុណភាព​ទេ ដដែលៗ បទ​ស្តាប់​មិន​ដល់​មួយ​នាទី​ផង​ខ្ញុំ​ចុច​បិទ​បាត់​ហើយ​»៕ នេះគ្រាន់តែជាការលើកឡើងរបស់អ្នកគាំទ្រប៉ុណ្ណោះ សម្រាប់សាមីខ្លួន ប្រហែលមិនមានគំនិតបែបនេះឡើយ ហើយសូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​

Related posts