ផ្ទុះ​ការ​សរសើរ​ លោក ទេព រិន្ទដារ៉ូ ក្រោយ​បង្ហោះ​វីដេអូ​ ទាំង​នេះ រហូត​មាន​ការ​ស្នើ​ដល់​សិល្បករ​-សិល្ប​ការិនី…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាច្រើន មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​តារា​សម្ដែង​ជើងចាស់​លោក ទេព រិន្ទ​ដា​រ៉ូ បាន​បង្ហោះ​វីដេអូ បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​ក្នុង​ការ​សម្ដែង រហូត​មានការ​ស្នើ​ដល់​សិល្បករ សិល្បការិនី ផ្សេងទៀត យក​តម្រាប់​តាម​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ចំនួន​៤​ឃ្លី​ប នៅ​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២១​នេះ តារា​សម្ដែង​ជើងចាស់​ពោរពេញ​ដោយ​សមត្ថភាព​រូប​នេះ បាន​រៀបរាប់​ដូច្នេះ​ថា «​ដោយសារ​កូ​វីត​ចង្រៃធ្វើអោយ​ការងារ​មួយ​ចំនួនធំ​ត្រូវបាន​ផ្អាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ពេលខ្លះ​ការងារ​ ដែល​មិនអាច​ខក​បាន​ ក៏​តម្រូវអោយ​ពួក​យើង​ត្រូវតែ​ធ្វើ​ដោយ​ខានមិនបាន យើង​មិន​ហ៊ាន​ជួបគ្នា​ព្រោះតែ​ខ្លាច នេះ​ជា​ការ​ងារ​ដោះ​ទាល់ដើម្បីបាន​បន្ត​​បញ្ចាំង​ជូន​ទស្សនិកជន​ដែល​កំពុង​តាមដាន​ទស្សានា​តាម​កញ្ចក់​ទូរទស្សន៍​​​ប៉ុស្តិ៍​លេខ​៥ រឿង​ស្មោះ​អស់​ត្រឹម​បង ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​បទពិសោធន៍​ន៌​​​ថ្មី​សន្លាង​មួយទៀត​ក្នុង​អាជីព​សម្តែង​របស់ខ្ញុំ​ក្នុង​វិស័យ​ភាពយន្ត​ក្នុងសម័យ​កូ​វីត​…. សូម​មើល​កម្សាន្ត​មុន​ពេល​ហាត់ប្រាណ ហាស់​ហា​… សូម​មាន​សំណាងល្អ​សុខភាព​ល្អ និង​សុវត្ថិភាព​ឈ្នះ​កូ​វីត​ចង្រៃ​ទាំងអស់គ្នា​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ អ្នកគាំទ្រ​មួយចំនួន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ក្នុងនោះ ពួកគេ​បាន​លើកឡើងថា «​ជម្រាបសួរ​បងប្រុស​ជាទី​ស្រលាញ់ ឃើញ​បង​ភ្លាម​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​ដែល​ឃើញ​ទេពកោសល្យ​ដ៏​ល្អឥតខ្ចោះ​របស់​បងប្រុស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ចង់​ឲ្យ​សិល្បក​ សិល្បការិនី​រៀន​ត្រង់​ត្រាប់​តាម​បង​ ដែល​ជា​តារា​ជើងចាស់​ទសវត្សរ៍​ទី​60 នូវ​អ្វី​ដែល​បងអាច​ធ្វើបាន​គ្រប់យ៉ាង ខ្ញុំ​គ្មានអ្វី​ក្រៅពី​ពាក្យ​ថា​ សប្បាយចិត្ត​ហើយក៏​អរគុណ​បង​ជូនពរ​ឱ្យ​បង​ទទួលបាន​សេចក្តីសុខ​ចម្រើន អាយុ វណ្ណៈ សុ​ខៈ ​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ឃ្លៀងឃ្លាត​ឡើយ​ពី ខ្ញុំបាទ ថៃ​សុ​ផុង​»៕ សូមទស្សនា វីដេអូ ខាងក្រោម ៖

Related posts