មេីលឡេីង​ភ្លឹក!​ សុខ ស្រីនាង តុបតែងខ្លួនក្នុងឈុតបែបនេះ ជះសម្រស់ស្រស់ស្អាតដូច​ទេពធីតា រហូតហ្វេនៗ​លាន់​មាត់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថត​ប៉ុន្មាន​សន្លឹក​របស់​តារាចម្រៀង សុខ ស្រី​នាង ត្រូវបាន​អ្នកគាំទ្រ​របស់​នាង ចាប់អារម្មណ៍​ជា
ខ្លាំង ជាមួយ​នឹង​ការ​លើកសរសើរ​ផង​ដែរ ដោយសារ​តារា​ស្រី​ស្ថិត​ក្នុង​ទ្រនំ​ហង្ស​មាស​រូបនេះ ស្លៀកពាក់​មិន​ខើច​លើ​ខើច​ក្រោម រហូត​មានការ​រិះគន់​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថត​ចំនួន​៤​សន្លឹក ត្រូវបាន ​តារាចម្រៀង ​សុខ ស្រី​នាង ធ្វើការ​បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១ ដោយ​ដាក់​Caption​យ៉ាងខ្លី​ថា «​អាំង​ថ្ងៃ​»​។ រូបថត​ទាំងនេះ គេ​ឃើញ​ថា សុខ ស្រី​នាង ស្លៀក​សម្លៀក​បំពាក់​ពណ៌​ផ្កាឈូក​ខ្ចី លេច​សា​ច់​ស​ថ្លា​ដូច​បណ្ដូលចេក ទឹកមុខ​ញញឹម​យ៉ាង​ស្រស់​ស្អាត ឈរ​កាច់​ស្ទីល​សម្ញែង​រាង​នៅ​ពីក្រោម​ផ្ទៃមេឃ​ពណ៌​ខៀវ ជះ​សម្រស់​ប្រៀប​ដូច​ទេពធីតា​ចុះ​ពី​ឋានសួគ៌​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ គេ​មិនដែល​ឃើញ​តារា​ស្រី​រូប​នេះ ថតរូប​បែប​មិន​សមរម្យ លេច​លើ​លេច​ក្រោម រហូត​ទ​ទទួលរង​ការរិះគន់ នោះ​ទេ​។ ប្រការ​នេះ​ហើយ ទើប​ជារឿយៗ រាល់​ការ​បង្ហោះ​រូបថត​របស់​នាង តែងតែ​ត្រូវ​បាន​អ្នកគាំទ្រ សរសើរ​មិន​ដាច់​ពី​មាត់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ពេល​ឃើញ​រូបថត​នាង​បង្ហោះ​ប៉ុន្មាន​សន្លឹក​ខាង​លើ​នេះ អ្នកគាំទ្រ ក៏​លើក​សរសើរ​ដូច្នេះ​ថា «Idol ខ្ញុំ មិនដែល ស្លៀកពាក់ អោយ​គេ​រិះគន់​ទេ love you, ស្អាត​ណាស់​Idol, ស្រស់​បវរ​ល្អ​ដូច​ធម្មជាតិ​, ស្រស់​អើយ​សែន​ស្រស់​, រាង​អើយ​រាង​, ពិតជា​ស្អាត​ខ្លាំង​មែន​, ខ្ញុំ​គាំ​ទ្រ​ បង​តាំងពី​ក្មេង ឥឡូវ​បង​នៅ​ក្មេង​ដដែល​»៕

Related posts