បើក​បង្ហាញ​! ថ្ងៃមុន​, ខ្ញុង ស្ទើរ​លស់​ព្រលឹង​នឹង​រូប​ខ្លួនឯង​កាលពីមុន ថ្ងៃនេះ ទម្លាយ​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា តារា​កំប្លែង ដែល​សម្បូរ​វោរ​ហា​ស័ព្ទ និង​ទេពកោសល្យ​សម្តែង​ដៃគូ​នាយ ពាក់​មី អ្នកនាង អូន សុ​កាន់​ដា ហៅ​ខ្ញុង បច្ចុប្បន្ន មាន​រូបរាង​ធាត់ ទ្រលុក​ទ្រ​ន់ គួរ​ឲ្យ​ក្នាញ់​ស្រឡាញ់​។ តែ​ប្រិយមិត្ត មួយចំនួន​ទំនងជា​មិនដែល​ឃើញ​រូបរាង​នាង​ពីមុន​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១ តារា​សម្ដែង ដែល​ទើប​ប្រកាស​លាឈប់​ពី​ស្ថានីយ​ទូរទស្សន៍​CTN​រូបនេះ បានបង្ហាញ​រូបថត​ខ្លួន កាលពី អ​តីត​កាល ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ហើយ​ចំពោះ​រូបនាង​ផ្ទាល់ ក៏មាន​ការភ្ញាក់ផ្អើល​នឹង​រូប​ខ្លួនឯង​ស្ទើរ​លស់​ព្រលឹង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​របស់​ខ្លួន កាល​នៅ​ស្គម​ជាច្រើន​សន្លឹក​ អ្នកនាង ខ្ញុង បាន​បង្ហាញ​អារម្មណ៍​ថា «​ឆ្ងល់​ខ្លួនឯង​ដែរ​ថី​បាន​កាណុង​មុខ​អាក្រក់​ម្ល៉េះ​​ ​និយាយ​មែន​គ្រាន់តែ​បើក​ឃើញ​រូប​ខ្លួនឯង​ចង់​លួស​ព្រលឹង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​មួយ​ចំនួន បាន​លើក​ឡើង​ថា «​កាលពី​មិនទាន់​កែ​ច្រមុះ​, ឥលូវ​ក៏​នៅ​អត់​ស្អាត​អា​ដែល​ហ្នឹង​, ម្យ៉ាង​ម្នាក់​តើ​បង​, ស្អាត​តាម​សម័យកាល​, កាល​មុន​ស្អាតៗ​បែប​ពីមុន​ឥលូវ​ស្អាត​បែប​សម័យ​ ឥលូវ​, មើល​រូប​កាល​មុន​ដឹង​ថា​ ចែ​សុ​កាន់​ដា ដល់​មើល​រូប​ចុងក្រោយ​បានដឹងថា ​ចែ​ខ្ញុង​សោះ​, សម័យ​កាល​នុង​អត់​ស្អាត​ តែ​ចិត្ត​ស្មោះ​.​សម័យ​ឥលូវ​ស្អាតៗ​តែ​ចិត្ត​ចុង​ស្រល់​.​អ្នកខ្លះ​, មាន​អាក្រក់​ឯណា ស្អាត​បែប​ធម្មជាតិ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ការ​បង្ហោះ​រូប និង​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​រួចមក​, នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១​នេះ អ្នកនាង​ខ្ញុង ក៏បាន​បង្ហាញ​ពី​អត្តសញ្ញាណ និង​ចំណង់​ចំណូលចិត្ត​​​របស់​ខ្លួន​​ពេល​ទំនេរ​ដូច្នេះ​ថា «​ឈ្មោះ​: សុ​កាន់​ដា​(​ហៅ កណ្ដុល​តូច ) អាយុ​: 38​ឆ្នាំ កំពស់​: 1.55​ម គីឡូ​: 54​គីឡូ ចេះ​និយាយ​: គ្រប់​ភាសា បញ្ជាក់ ស្ដាប់​បាន​មិនបាន​អត់​ខ្វល់ មុខរបរ​: សិល្បៈ + លក់​ផលិតផល​ឃូ​ស៊ី ​និង របស់​ញាំ​ពេលទំនេរ​: ចូលចិត្ត​ដើរលេង​ផ្ទះ​គេ​និយាយ​ដើម​ទេ ចុះ​អ្នក​មើល​វិញ​?»៕​

Related posts