អតីត​សង្សារ ​វ៉ាន់ដា ​ច្រៀង​បទ «យំ​ឲ្យ​ធ្លាយ​ទ្រូង» ហ្វេនៗ ស្ដាប់​ហើយ​ឈឺ​ចាប់​ជំនួស​ សួរ​ត្រង់​ៗ​ថា… (មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ នារី​ម្នាក់ ដែល​ត្រូវបានគេស្គាល់ថាឈ្មោះ​NAM បាន​រ៉េ​ប​មួយ​បទ លក្ខណៈ​Free Style បង្ហាញ​អារម្មណ៍​ឈឺ​ចាប់​រឿង​ស្នេហា ធ្វើ​ឲ្យ​ផ្ទុះ​ការចាប់អារម្មណ៍ ម្ដង​រួច​មក​ហើយ នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក រហូត​ដល់​អ្នកខ្លះ​ថា សំឡេង​ដូច​សុខា ​សុខា ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​រូប​នេះ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក​ អះអាង​ថា ជា​អតីត​សង្សារ​របស់​តារា​ចម្រៀង​រ៉េ​ប វ៉ាន់ដា ហើយ​ពេល​នាង​ច្រៀង​រ៉េប​លក្ខណៈFree Styleនោះ ត្រូវ​បាន​អ្នកគាំទ្រ​គិតថា នាង​ច្រៀង​ចង់​សំដៅ​លើ​ស្នេហា​របស់​ខ្លួន​ជាមួយ​នឹង​ម្ចាស់​បទ «Time To Rise»​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា នៅពេលនោះ មាន​អ្នកគាំទ្រ​ជាច្រើន​របស់​នាង បានការ​លើក​ជា​សំណួរ ក៏ដូចជា​សំណូមពរ​ជាច្រើន​នៅក្នុង​ខំ​មិន ឲ្យ​NAM ត្រូវរ៉ូវ​វិញ​ជាមួយ​តារាចម្រៀង​វ៉ាន់ដា ប៉ុន្តែ​មិនឃើញ​នាង​ឆ្លើយ​នឹង​សំណួរ ក៏​ដូច​សំណូមពរ​ទាំងនោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​កាលពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២១កន្លងទៅនេះ Nam បាន​ច្រៀង​ចម្រៀង​បែប​ឈឺចាប់​១​បទ​ទៀតហើយ មាន​ចំណងជើង​ថា «​យំ​ឲ្យ​ធ្លាយ​ទ្រូង​» ដោយ​ដាក់​Caption​ថា «​តាម​សំណូមពរ​បងប្អូន​ថា នឹក​សំឡេង ខ្ញុំ​ចង់​ប្រាប់​ទៅវិញ​ថា ខ្ញុំ​ក៏​នឹក​បងប្អូន​ដូចគ្នា ថែ​សុខភាព​ផង​ណា​បងប្អូន មិនយូរ​ទេ គ្រប់យ៉ាង​នឹង​ល្អប្រសើរ​ឡើងវិញ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​បទ​ចម្រៀង​ដ៏​កម្សត់​មួយ​បទ​នេះ អ្នកគាំទ្រ​ជាច្រើន បាន​លើកសរសើរ​ថា Nam ពិតជា​ច្រៀង​បាន​ពីរោះ​ខ្លាំងណាស់ ពិសេស​ត្រង់​កន្លែង​ស្រែក​តែម្ដង​។ ប៉ុន្តែ ក៏​មាន​អ្នកគាំទ្រ​មួយ​ចំ​មួន​ទៀត ពេល​ស្ដាប់​បទ​នេះ​ហើយ បាន​សម្ដែង​ការ​អាណិត​, លើក​ជា​សំណួរ ក៏ដូចជា​នឹកឃើញ​ដល់​ម្ចាស់​បទ «Time To Rise» ហើយ​បន្ត​សំណូមពរ​ឲ្យ​ពួកគេ​ត្រូវ​គ្នា​វិញ​ផង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្នុងចំណោម​មតិ​ជាង​៦០០​នោះ ពួកគេ បានលើកឡើង​ដូច្នេះ​ថា «Idol Nam រង់ចាំ​ចម្លើយ​ពាក្យ​ថា «​វិល​វិញ​» ឮ​អត់​? ម្ចាស់ជីវិត​Idol Nam, បង​Nam ខ្ញុំ​សុំ​សួរ​មួយ បង​ដែល​ធ្លាប់​គិតថា នឹងត្រូវ​គ្នា​ជាមួយ​បង​Vannda វិញ​អត់ សុំទោស ដែល​សួរ​ចឹ​ង កុំ​ខឹង​ណា​បង​, អាណិត​ណាស់​លោក​អើយ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈឺចាប់​ណាស់ ឮ​អត់​The Time To Rise, ចង់​ឲ្យ​អាយ​ដល​ត្រូវ​គ្នា​វិញ​ណាស់​, ស្លុង​អារម្មណ៍​ហើយ​, គ្រាន់តែ​មើល​ក៏​ឈឺចាប់​តាម​បង​ឯង​ដែរ មើល​គាត់​ឈឺចាប់​ណាស់ បែក​គ្នា​ទាំង​នៅ​ស្រឡាញ់​គេ​ខ្លាំង នៅ​នឹក​គេ​, សុំ​ឲ្យ​ឆាប់​ត្រូវ​គ្នា​វិញ​ណា​ប្អូន​, ស្ដាប់​ហើយ​ព្រឺ​សម្បុរ​, ស្រែក​ឡើង​តុង​មិន​ភ្លាវ​ទេ សំឡេង​ផ្អែម មាន​ជាតិ​ណាស់​, ស្រឡាញ់​កន្លែង​ស្រែក ស្រែក​បាន​ល្អ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​សំណួរ​, ក៏ដូចជា​ខំ​មិន​ជា​ច្រើន​នោះ រហូត​មក​ដល់ពេលនេះ គេ​មិនទាន់​ឃើញ Nam​ធ្វើការ​ឆ្លើយតប​នៅឡើយ​ទេ ហើយ​ទំនង​ក៏​មិន​ខុស​ពី​ពេល​មុន​ៗ​នោះ​ឡើយ ដោយ​នាង​មិន​ឆ្លើយ​ឡើយ​ ពាក់ព័ន្ធ​រឿង​ស្នេហា​ចាស់នេះឡើយ​៕ សូម​ទស្សនា​បទ​ចម្រៀង​ខាងក្រោម​នេះ ៖

Related posts