ពិបាក​ណាស់! ឆ្នាំមុន ​ វ៉ាន់ វ​ល័​ក្ខ ទិញ​រថយន្ត​១​គ្រឿង ​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ, ពេលនេះ ស្រាប់តែ​​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ ​តារា​សម្ដែង​សិច​ស៊ី វ៉ាន់ វ​ល័​ក្ខ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ ក្រោយពី​នាង​បង្ហាញ​​​វត្តមាន​រថយន្ត​ថ្មី​សន្លាង​​ ម៉ាក​Lexus 570 Kuro ស៊េរី​ឆ្នាំ ២០២០ តម្លៃ​ជាង ២០ ម៉ឺន​ដុល្លារ ស្របពេល​ពេលនោះ ​កញ្ញា កំពុង​ជិះ​រថយន្ត ឡង់​គ្រឺ​ស័​រ​ស៊េរី​ខ្ពស់ តម្លៃ​ជាង ១០ ម៉ឺន​ដុល្លារ​ស្រាប់​ទៅ​ហើយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​រូបភាព​៣​សន្លឹក​ដើម្បី​ជាការ​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​របស់ខ្លួននៅពេលនោះ តារា​សម្ដែង​មាន​ប្រវត្តិ​ជា​អ្នក​ឃ្វាលគោ​រូបនេះ បានសរសេរថា «​ថ្ងៃ​លាប​ថ្ងៃជ័យ​ថ្ងៃ​សេរី​សួស្ដី​ថ្ងៃ​ហេងៗ​ៗ​ៗ​ៗ​ៗ​​អរគុណ​គ្រប់យ៉ាង​ធ្វើអោយ​ខ្ញុំ​ខំ​រហូត​ខ្ញុំ​មាន​ថ្ងៃនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​ខាងលើនេះ តារា​សម្ដែង​សិច​ស៊ី វ៉ាន់ វ​ល័​ក្ខ ក៏ត្រូវ​បាន​គេ​ដឹងថា បាន​ទិញ​ផ្ទះ​វិឡារ​នៅក្នុង​បុរី អ័​រ​គី​ដេ​វីឡា នៅ​ត្រើយម្ខាង​ផងដែរ ដែលមាន​តម្លៃ​ជិត ៤០ ម៉ឺន​ដុល្លារ​ឯណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាព​ហ៊ឺហា ទាំងអស់នេះ តារា​សម្តែង វ៉ាន់ វ​ល័​ក្ខ បាន​ប្រាប់ថា កើតចេញ​ជាការ​ខំប្រឹងប្រែង​របស់​នាង ទាំង​ការងារ​សិល្បៈ​ក៏ដូចជា​ការងារ​រកស៊ី​​។ តែ​ពេលនេះ ដោយសារ​តែ​ការ​រីករាល​ដាល​នៃជំងឺកូវីដ១៩នោះ បាន​ធ្វើឲ្យ​ការ​រកស៊ី​របស់​កញ្ញា ជួប​ឧបសគ្គ ទើប​កញ្ញា​បង្ហោះសារ ធ្វើការរអ៊ូតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបរបស់ខ្លួនដ៏ស្រស់ស្អាត១សន្លឹក​កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១​ តារា​សម្តែង វ៉ាន់ វ​ល័​ក្ខ បានរអ៊ូថា «សម័យកាលកូវិតចង្រៃនេះកុំថាឡើយខំប្រឹងរកធ្វើអ្វីអោយសល់ ខំប្រឹងរកតែម៉ាទប់ៗកុំអោយតែជ្រុលទៅលក់របស់របបចាស់ទៅចាក់ទុកថាអស្ចារ្យហើយ»៕​

Related posts