ចាក់ដោត! កូន​កាន់​តែ​ធំ ​​​ ស្រាប់តែ​ តារា​កំប្លែង នាយ​ក្រឹម ​បោះ​ពាក្យ​សម្ដី​យ៉ាង​មាន​ន័យ​ថា…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន បានដឹង​រួចមកហើយ​ថា លោក​អ៊ូ ប៉ុណ្ណា​រ៉ាត់ ហៅ នាយ​ក្រឹម បាន​ស្រឡាញ់គ្នា​ជាមួយ​កូនក្រុម​របស់ខ្លួន​ឈ្មោះ​ស្រី​លាភ ហៅ​នាង​ព្រលិត (​ឈ្មោះ​ពិត គង់ ច័ន្ទ​ស៊ីណា​) ដោយ​រស់នៅ​ប្រកបដោយ​ក្ដី​សុខ ព្រមទាំង​ទទួល​ចំណងដៃ​កូនភ្លោះ​ស្រី​២​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនភ្លោះ​របស់​ពួកគេ​ទាំង​២​នាក់​នោះ មានឈ្មោះ​លី​ណា និង​លី​សា កើត​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​គិតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ មានអាយុជិត៤ឆ្នាំទៅហើយ ជាមួយនឹងរូបរាង មុខមាត់ គួរឲ្យក្នាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ​នាយក្រឹម បាន​បង្ហោះ​មុខ​មាត់​កូននៅលើ​បណ្ដាញ​សង្គម ​ធ្វើឱ្យមហាជនស្ទើរ​តែទប់អារម្មណ៍មិនបាន គិត​ស្រមៃ​​ចង់ប្រលែង​លេង​​នឹងនាង​តូច​ដ៏គួរឱ្យ​ស្រលាញ់ទាំង​ពីរនាក់​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថត២សន្លឹក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នោះ នាយក្រឹម បានសរសេរCaptionយ៉ាងមានន័យ ថា «អ្វី​គ្រប់​យ៉ាង​ដើម្បីកូន! អ្វីគ្រប់យ៉ាងដើម្បីចៅ! អរគុណសន្តិភាព»៕​

Related posts