ជីវិត​មាន​គូ! ក្រោយ​ភ្ជាប់​ពាក្យ វីរៈ និច្ច ត្អូញត្អែរ​រឿង​មួយ​នេះ ហ្វេនៗ​ឮ​ហើយ​ ក៏​ដាក់​ម្នាក់​១​ម៉ាត់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរៈ និច្ច មុននឹង​ក្លាយ​ជា​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​រហូតមកដល់​បច្ចុប្បន្ន​នេះ រូបនាង​ក៏​ធ្លាប់​សម្ដែង​ក្នុង​បទ​ចម្រៀង​ផងដែរ ដូចជា​បទ ជម្រើស​ទី​២ របស់​លោក​ឆាយ វីរៈ​យុទ្ធ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ស្គាល់​នាង​កាន់តែ​ច្រើន នា​ពេល​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ពេល​នាង មានឱកាស​ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់ រួម​នឹង​ទឹក​ដើម​សំឡេង​របស់​នាង​ពីរោះ​ផង​នោះ កាន់តែ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ល្បីល្បាញ ដោយពេល​ចេញ​បទ​ម្ដងៗ តែងតែមាន​ចំនួន​អ្នកទស្សនា​ច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​កាន់តែ​ពិសេស​, តារា​តារាចម្រៀង​វីរៈ​និច្ច ក្រៅពី​មាន​សំឡេង​ពីរោះ និង​ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​ទស្សនិកជន​ហើយ​នោះ នាង​នៅមាន​ចំណុច​មួយទៀត គឺ​រូប​សម្រស់​នេះ​តែម្តង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​មាន​សម្រស់​ស្អាត​បែបនេះ​ក៏ដោយ ក៏​កន្លងមក គេ​មិន​ធ្លាប់​លេច​ឮថា រូប​នាង មាន​សម្ព័ន្ធ​ភាព​ស្នេហា​រួម​បុរស​រូប​ណា​នោះទេ​។ តែ​កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ​ តារា​ស្រី​រូបនេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល ខណៈ​ទទួល​ដំណឹង​ថា នាង ​​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​សង្ហា​ម្នាក់​យ៉ាង​ស្ងាត់ៗនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់​ពាក្យ​បាន​ប៉ុន្មាន​ថ្ងៃ​រួចមក នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១​នេះ ស្រាប់តែ​តារា​ចម្រៀង​ស្រី​ជាទី​ពេញ​និយម​ពី​សំណាក់​យុវវ័យ​រូប​នេះ បានធ្វើការ​ត្អូញត្អែរ​នូវ​រឿង​មួយ​នេះ​ថា «​លែង​មាន​រូប​ម្នាក់ឯង​ហើយ មានតែ couple pictures ទេ​ឥលូវ ម្នាក់​ហ្នឹង​ចូល​គ្រប់​ប៉ុ​ស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ វីរៈ និច្ច បង្ហោះ​រូបថត​ជា​មួយគូ​ដណ្ដឹង​ដ៏​ផ្អែមល្ហែម ជាមួយ​សារ​ដ៏​ចាក់​ដោត​ខាងលើនេះ អ្នកគាំទ្រ ក៏បាន​បញ្ចេញយោបល់​ម្នាក់​មួយ​ម៉ាត់​ថា «​គេ​មាន​គូ​ហើយ​, សម​គ្នា​ខ្លាំង​ណាស់​អាយ​ដល​, ពិតជា​សម​គ្នា​ណាស់​បង​និ​ច​, ហេតុតែ​គូ គេ​រក​ដល់​ឃើញ​។ សំខាន់​ចៃដន្យ​សាហាវ​, ចង់​មាន Couple pictures ដែរ​, អ្នក​ថត ស្អាត​»៕​

Related posts