តារា​សម្ដែង រ៉ា វិ​រ​: ស្នើ​ឲ្យ​អ្នកគាំទ្រ​ប្រុងប្រយ័ត្ន​ ក្រោយ​ត្រូវ​ជន​អនាមិក​លួង​បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​បោកលុយ​គេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ តារា​សម្ដែង​លោក រ៉ា វិ​រៈ បើទោះជា​ផ្អាក​សម្ដែង​មួយរយៈ​តែ​លោក​នៅតែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នកគាំទ្រ ជាពិសេស​គឺ​ពី​អ្នក​សិល្បៈ​ ដោយសារ​តែ​លោក​បាន​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ក្នុង​មុខ​ជំនួញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​នឹង​ភាព​ជោគជ័យ​​ ​កេរ្តិ៍ឈ្មោះ​នៅតែ​ត្រដែត​នេះ​ហើយ​ ទើប​លោក​ត្រូវ​គេ​យក​រូបថត ​និង​ឈ្មោះ​ទៅ​បង្កើត​អាខោ​ន​ក្លែងក្លាយ ​ហើយ​ឆបោក​គេ ​ដែល​ធ្វើ​អោយ​លោក​រង​ការ​ខូច​ឈ្មោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ការ​បង្ហោះ​រប​ស់​លោក រ៉ា វិ​រៈ គឺ​លោក​ចាប់​បាន​អាខោ​ន​ក្លែងក្លាយ​រហូតដល់​ជាង​១០​អាខោ​ន​ដែល​យក​រូបលោក​ទៅប្រើ​ប្រាស់​ និង​ខ្លះ​ប្រើ​ទាំង​ឈ្មោះ​របស់លោក​ផង ​ហើយ​រាល់​សកម្មភាព​របស់លោក​ គឺ​ត្រូវបាន​ជន​នោះ​ យកទៅ​បង្ហោះ​ដើម្បី​បន្លំ​ភ្នែក​គេ​ថា ​នោះ​គឺជា​អា​ខោ​ន​ពិតប្រាកដ​របស់​លោក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជន​អនាមិក​ទាំងនោះ​ ថែមទាំង​ដើរ​ឆបោក​គេ​ដោយ​ប្រើ​មធ្យោបាយ​ផ្សេងៗ​រហូត​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​នោះ​ផង​។ ​លោក រ៉ា វិ​រៈ បាន​អះអាងថា ​លោក​បានដឹង​ពី​ការ​បង្កើត​អា​ខោ​ន​ក្លែង​ក្លា​ក្រោយពី​មាន​អ្នក​ចាញ់បោក​គេ​ទាក់ទង​មក​ ហើយ​អ្នកខ្លះ​បា​ន​ផ្ញើ​អា​ខោ​ន​ដែល​ប្រើ​រូប​របស់​លោក​ជាច្រើន​មក​អោយ​ឃើញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្តថា​ ស្រឡាំងកាំង​នៅ​ពេលដែល​រូប​របស់ខ្លួន​ត្រូវគេ​ប្រើ​ធ្វើជា​អា​ខោ​ន​ក្លែងក្លាយ​ហើយ​យក ឈ្មោះ​របស់​លោក​ទៅ​ឆបោក​គេ​ ដែល​ធ្វើអោយ​អ្នក ខ្លះ​យល់​ច្រ​ឡំ​។​ លោក​គម្រោង​ដាក់​បណ្ដឹង​ឆែក​រក​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​អា​​ខោ​ន​ទាំងនោះ ទៅកាន់​ភ្នាក់ងារ​សមត្ថកិច្ច ដើម្បីអោយ​ប្រាកដ​ចិត្ត​ថា​ តើ​បុគ្គល​នោះ​មានបំណង​អ្វី​ទើប​យកឈ្មោះ​លោក​ទៅ​ឆបោក​គេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ​ក៏​ប្រកាស​មិន​ទទួលស្គាល់​អា​ខោ​ន​ទាំង​អ ស់​នោះឡើយ​ ខណៈដែល​លោក​ក៏​ទទូច​កុំ​អ្នក​ទាក់ទង​ជាមួយ​អា​ខោ​ន​ ដែលមាន​រូបលោក​កុំ​ឆ្លង​ឆ្លើយ ​បើ​មាន​ករណី​ខ្ចីលុយ​ខ្ចី​កាក់ ​ឬ​ករណី​អោយ​វេរ​លុ​យ​លើ​មុខ​ជំនួញ​របស់​លោក​។ ​លោ​កថា​ រាល់ថ្ងៃ​លោក​រវល់​រឿង​មុខ​ជំនួញ ​និង​មើលថែ​ភរិយា​កំពុង​ព​ពោះ តែ​មិន​នឹក​ស្មានថា​មាន​គេ​មក​បង្ខូច​ឈ្មោះ​បែប​នឹង​ឡើយ​៕​

Related posts