ស្អាតសាហាវ! យាយ​ យ៉យ ដាក់​មួយ​ប៉ុស្តិ៍​នេះ ស្អាត​មិន​ចាញ់​ក្រមុំ រហូត​មាន​ការ​លើក​ឡើង​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា អ្នកស្រី នួន សារី វ័យ​៥៥​ឆ្នាំ ដែល​គេ​ស្គាល់​ច្បាស់​ថា យាយ យ៉យ មាន​ស្រុកកំណើត​នៅ​ភូមិ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល បានមក​ផ្សងព្រេង​នៅ​ភ្នំពេញ​តាំងពី​អ្នកស្រី ទើប​មាន​អាយុ​១៤​ឆ្នាំ មកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យាយ យ៉យ ជា​អ្នក​រួម​ស្រុក​ជាមួយ​លោកយាយ សេរីយ៉ា និង​លោកតា សង្ហារ ផន ដែលជា​អ្នកសិល្បៈ​ជំនាន់ លន់ នល់​។ អ្នកស្រី​ក៏ត្រូវ​បាន​អ្នកសិល្បៈ​ជើងចាស់​ទាំងពីរ នាំមក​បង្រៀន ឲ្យ​ចេះ​ចម្រៀង​សម័យ ប្រពៃណី អា​យ៉ៃ យីកេ និង​ជំនាញ​ជាច្រើន​ផ្សេងទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​ផ្នែក​ចម្រៀង​អា​យ៉ៃ ប្រិយមិត្ត ច្បាស់​ជា​បានដឹងហើយថា យាយ​យ៉យ មាន​ដៃគូ​ជាច្រើន តែ​ដៃគូ ដែល​ពេញចិត្ត​របស់​ទស្សនិកជន​ជាងគេ គឺ​លោក​ព្រហ្ម ម៉ាញ ដែល​ជា​ដៃគូ​ជួប​ចុងក្រោយ​របស់​អ្នកស្រី​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​រូប​សម្រស់​វិញ បើ​ទោះ​បី​ជា​វ័យ​កាន់តែ​ជ្រេ​ ហើយ​មាន​កូន​កំលោះ​ទន្ទឹម​ខ្លួន​ក៏​ពិត​មែន ប៉ុន្តែ​តារា​កំប្លែង​ជើងចាស់ យាយ​យ៉យ កាន់តែ​ចាស់​កាន់តែ​ស្អាត ក្រោយពី​ល្បី​ថា បាន​ទៅ​កែកុន​សម្រស់​បន្ថែម កាលពី​កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ ថ្មីៗ​នេះ យាយ​យ៉យ បាន​បង្ហោះ​រូបថត​របស់​ខ្លួន​មួយ​សន្លឹក​យ៉ាង​ស្រស់​ស្អាត​ មើល​សឹង​មិន​ស្គាល់ ជាហេតុ​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​លាន់​មាត់​សរសើរ​ស្ទើរ​គ្រប់គ្នា។ ជាក់ស្ដែង ពួកគេ​ចូល​ទៅ​ខំ​មិន​សរសើរ​ថា «​ស្រី​អើយ​ស្រី ហេតុអ្វី​បានជា​ស្រី​ស្រស់​ម្ល៉េះ, ស្អាត​ណាស់​អ្នក​បង, ​ស្អាត​ណាស់​អ្នក​មីង​» ជាដើម៕​

Related posts