អត់​ដែល​ដឹង​សោះ​! អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បង្ហាញ​បុគ្គល​ម្នាក់ ដែល​នៅ​ពីក្រោយ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន​បាន​ស្គាល់​រួចមក​ហើយ​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា តាមរយៈ​សកម្មភាព​មនុស្សធម៌​​ជាច្រើន​នា​ពេល​កន្លងមក ពិសេស​រយៈពេល​ចុង​ក្រោយនេះ អ្នក​ឧកញ៉ា ​បាន​បរិច្ចាគ​ថវិកា​មិន​តិច​នោះ​ទេ ក្នុងការ​ជួយ​ដល់​ប្រទេស​ជាតិ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង​សកម្មភាព​មនុស្សធម៌​នេះដែរ អ្នកឧកញ៉ា​វ័យក្មេង​រូបនេះ ក៏​កំពុង​ជោគជ័យ​លើ​មុខ​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ និង​ជំនួញ​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។ ទោះយ៉ាងណា ភាពជោគជ័យ​របស់អ្នកឧកញ៉ាគេច​មិន​ផុតពី​ការរួមចំណែក ពី​បុគ្គល​មួយចំនួន​នោះឡើយ ប៉ុន្តែ​កន្លងមក​អ្នកឧកញ៉ា​មិនដែល​បង្ហាញ​ថា ជា​អ្នកណា​នោះទេ ទើបតែ​ពេលនេះ​​ ​ធ្វើការ​ទម្លាយ​ឲ្យ​ដឹង​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ឧកញ៉ា​ចិត្តធម៌​រូប​នេះ បាន​បង្ហោះ​រូបថត​ជាមួយ​បងប្រុស​ខ្លួន អម​ដោយ​ការ​រៀបរាប់​ថា «​តើ​បងប្អូន​ណាខ្លះ​មានរឿង​ដូច​ខ្ញុំ​? នៅក្នុង​គ្រួសារ បន្ទាប់ពី​ឪពុកម្ដាយ​គឺ​បងប្រុស​នេះ​ដែល​ដើរ​តួ​ជា​ម្ដាយ​ផង​ជា​ឪពុក​ផង​ព្រោះ​បងប្អូន​ខ្ញុំ​ចាក​ចេញពី​គ្រួសារ​តាំងពី​អាយុ​ជាង​10​ឆ្នាំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចរិត​រឹងរូស​ង​ង៉ក់​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត និង​ឌឺដង​បងប្រុស​គឺ​ខ្ញុំ​នេះឯង​មិនសូវ​អោយ​តម្លៃ​បង​ខ្លួនឯង​ទេ​កាល​នៅ​ធ្វើ​ការ​ឈ្លោះ​គ្នា​ម្ដងៗ​បង​តែងតែ​ចាញ់​ខ្ញុំ​ជានិច្ច ហើយ​គាត់​តែងតែ​មក​យកចិត្ត​ខ្ញុំ​ទៀត​ជាពិសេស​ពេល​ឈឺ បងប្រុស​ស្ទុះស្ទា​រក​គ្រប់​មធ្យោបាយ​ដោះស្រាយ​អោយ​ប្អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ផលិតកម្ម​Galaxy Navatra​រូបនេះ បាន​បន្តថា «​ពេល​ខ្ញុំ​បរាជ័យ​គាត់​គឺជា​អ្នក​លើក​ខ្ញុំ​អោយ​ក្រោកឈរ ពេល​ខ្ញុំ​ធ្វើ​ខុស​គាត់​តែងតែ​តាម​តម្រង់ផ្លូវ​ខ្ញុំ​ជានិច្ច ទោះបី​គាត់​ត្រូវបាន​ខ្ញុំ​ធ្វើអោយ​គាត់​ហូរ​ទឹកភ្នែក​ក៏ដោយ បងប្រុស​ម្នាក់នេះ​ចិត្តធំ​ណាស់​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ប្អូនៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​​ដល់ពេលនេះ​ទើប​ដឹងថា​ខ្ញុំ​ចាញ់​គាត់​គ្រប់យ៉ាង ចាញ់​ភាព​អត់ធ្មត់ ចាញ់​ភាព​ស្រលាញ់ ចាញ់​ភាព​តស៊ូ ចាញ់​ត្រង់​គាត់​ធ្វើ​អ្នកចាញ់​រហូត ចាញ់​ភាពកក់ក្ដៅ​ដែល​គាត់​លះបង់​អោយ​ខ្ញុំ ចាញ់​ត្រង់​ខ្ញុំ​ខឹង​គាត់​មិន​ខឹង​ខ្ញុំ ពេលនេះ​ទើប​ខ្ញុំ​ដឹងថា​ភាពកក់ក្ដៅ​ដែល​បងប្រុស​ផ្ដល់អោយ​មិនអាច​កាត់ថ្លៃ​បានទេ​អ្នក​ដែល​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ខ្ញុំ​គឺ​គាត់ គាត់​ជា​គ្រូបង្រៀន​ជាទី​ប្រឹក្សា​ដ៏​ពូកែ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ឧកញ៉ា បាន​បន្ត​ទៀត​ថា​ ៖ ​«​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ឈ្លោះ​គ្នា​បាន​មិន​គួរ​គុំកួន តើ​អ្នក​ស្រណោះ​នឹក​គ្រា​ដែល​រត់​លេង​កាល​នៅ​តូចៗ ឬ​អត់ ។ តើ​អ្នក​នឹកឃើញ​ពេល​ហូបបាយ​ជុំ​គ្នា​ឬទេ​ហើយ​ពេលនោះ​យើង​មិនសូវ​មានអី​ហូប​ដែរ​តើ​អ្នក​ស្រណោះ​ពេល​មើលថែ​គ្នា​ឬ​អត់​! ពាក្យ​ថា​បងប្អូន​បង្កើត​មានន័យ​ណាស់​បន្ទាប់ពី​ពុក​ម៉ែ ពេលនេះ​លុយ និង​កិត្តិយស មិន​អាច​ប្ដូរ​កាត់​ឈាម​បងប្អូន​បានទេ​»៕

Related posts