កម្ពុជា​រកឃើញ​ក្រុម​បាលទាត់​តំណាង​ជាតិ​ទៅ​ប្រ កួត AFF FUTSAL CUP​នៅ​ប្រទេស​ថៃ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​:​ បំផុត​ការប្រកួត​បាល់ទាត់ Fulsal Asian 2021​ឬ​ហៅថា​ការប្រកួត​បាល់ទាត់​លេង​ក្នុង​សាល ដោយ​ប្រើ​តារាង​ខ្លី​ប្រើ​សំណាញ់​ហើយ​លេង​ម្ដង​៥ នាក់​បាន​រកឃើញ​ក្រុម​តំណាង​ជាតិ​ជា​ផ្លូវការ​ហើ យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គណកម្មការ​បានផ្ដល់​សិទ្ធិ​អោយ​ក្រុមបាល់ទាត់​ម ហា​ហង្ស​ដែលជា​ក្រុមបាល់ទាត់​ធ្លាប់​ទទួលបាន​ពា ន​ពី​ការប្រកួត​នេះ​កាលពី​ការប្រកួត​ក្នុងស្រុក​កន្លង ទៅជា​អ្នកដឹកនាំ​កីឡាករ​១៤​រូប​អោយចេញ​ប្រកួត​។ នេះ​គឺជា​ការប្រកួត​អន្តរជាតិ​មួយ​ដ៏​ធំ​ផងដែរ ខណៈ ដែល​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​ហើយ​កីឡាករ​មកពី​ប្រទេស​ជាច្រើន​កំពុង​ត្រៀមខ្លួន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក អ៊ិន សុ​ភិន ប្រធាន​ក្លិប​បាល់ទាត់​តារា​មហា ហង្ស (Mohahang All Star FC)​បាន​បញ្ជាក់ថា​បន្ទាប់ពី​ទទួលបាន​លិខិតផ្លូវការ​ស្តីពី​ការប្រកួតប្រជែង​ជើងឯក​បាល់ទាត់​ក្នុង​សាល​ប្រចាំ​តំបន់​អា ស៊ាន «AFF Futsal Cup»​ឬ​ហៅថា​«AFF Fut sal Club Championship»​ពី​ថ្នាក់ដឹកនាំ​កីឡា​រួចរាល់​កីឡាករ​ក្នុង​ក្រុម​របស់លោក​បាន​បង្កើន​នូវ​ការហ្វឹកហាត់​យ៉ាងសកម្ម ដើម្បី​ត្រៀមខ្លួន​ក្នុងនាម​ជា​តំណាង​ជាតិ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បង្ហាញ​ឆន្ទៈ​យ៉ាង​មុះ​មុត​យ៉ាង​ថា​ថ្បិ​ត​តែ​ការដណ្ដើម​ពាន​មិន​ស្រួល​ដូច​ការប្រកួត​ក្នុងស្រុក​តែ​លោក​នឹង​ប្រឹង​អោយ​អស់ពី​សមត្ថភាព​។​លោក​ថា បើទោះបីជា​ការប្រកួត​អន្តរជាតិ​លើក​នេះ​ទទួល​បា ន​លទ្ធផល​បែបណាក៏ដោយ​ក៏​យើង​ប្រឹងប្រែង​ហ្វឹក ហាត់ និង​ការប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ដែរ ដើម្បី​ដណ្តើមបាន​នូវ​កិត្តិយស​ប្រកបដោយ​សេចក្តីថ្លៃថ្នូ​ជូន​ជាតិ​របស់​យើង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វីដែល​សំខាន់បំផុត​គឺ​ក្លិប​បាល់ទាត់​តារា​មហាហង្ស​ចង់បាន​ស្នាដៃ​ជូន​ប្រទេស​កម្ពុជា​យើង​ក៏ដូចជា​ការលើក​មុខមាត់​ប្រទេសជាតិ​យើង​ពីលើ​ឆាក​អន្តរជាតិ និយាយ​រួម​គឺ​ប្រឹងប្រែង​ឲ្យ​បានជា​ដាច់ខាត​ដើម្បី​ដ ណ្តើ​ម​នូវ​លទ្ធផល​ដ៏​គាប់ប្រសើរ​ជូន​ជាតិ​។​លោក​ថា នេះ​ជា​ឆ្នាំ​ទី​១​ដែល​ក្រុម​តារា​មហាហង្ស​បាន​ឱកាស​បាន​ក្លាយជា​តំណាង​ជាតិ ហើយ​បើទោះជា​មានការ​រំខាន​ដោយ​កូ​វីត​១៩​តែ​លោក និង​ក្រុម​ទាំងមូល​ក៏​នឹង​អោយ​អស់ពី​លទ្ធភាព​ដើម្បី​មុខមាត់​ប្រទេស​ទាំ ង​មូល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ចេញទៅ​ប្រកួត​លើក​នេះ​គឺ​លោក​នឹង​ដឹកនាំ​កី ឡាករ​ចំនួន​១៤​នាក់​និង​ប្រតិភូ​គ្រូបង្វឹក​៥​នាក់​ផ្សេ ង​ទៀត​ដែល​សរុប​២១​នាក់​ដោយ​ក្រៅពី​ការ​ហ្វឹក​ហា ត់​ត្រៀមខ្លួន​ក៏មាន​ការប្រយ័ត្នប្រយែង​ដើម្បី​សុវត្ថិ​ភា ព​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​យោងតាម​ការប្រកាស​រប​ស់​សហព័ន្ធ​សហព័ន្ធ​កី ឡា​បាល់ទាត់​អាស៊ាន (AFF)​បាន​ឲ្យ​ដឹងថា​ព្រឹត្តិកា រណ៍​នេះ​មាន​ក្រុម​ចូលរួម​ប្រជែង​ចំនួន​៦​ក្រុម​ស្មើ​នឹ ង​៦​ប្រទេស​ដោយ​ការប្រកួត​ទាំងមូល​គឺ​គ្រោង​នឹង​ដំ ណើ​រ​ការប្រកួត​នា​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៨​ខែកញ្ញា ឆ្នាំ​២០២១ នៅ ខេត្ត នគររាជ​សី​ម៉ា ប្រទេស​ថៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រទេស​ទាំង​៦​ដែល​ចូលរួម​នៅក្នុង​ការប្រកួត​នេះ​រួ ម​មាន​៖ ក្រុម​Port FC (​ថៃ​), ក្រុម​Sahako(​វៀត ណា​ម​), ក្រុម SKN Kabumen FC (​ឥណ្ឌូ​ណេ ស៊ី​), ក្រុម Selangor (​ម៉ាឡេស៊ី​), ក្រុម MIU (​មី យ៉ាន់​ម៉ា​)​និង​ក្រុម​Mahahang All Star FC រប ស់​កម្ពុជា​។​កាលពី​រដូវ​កាល​មុន​ក្រុម​ជើងឯក​ដែល​ចេញទៅ​ប្រកួត​តំណាង​កម្ពុជា គឺ​ក្រុម​ដោ​ន​ថោ​ន​ស្ព​ត​ក្លិប ដែល​ពេលនោះ​មាន​ក្រុម​ចូលរួម​សរុប​ចំនួន ៧​ប្រទេស ហើយ​សម្រាប់​លទ្ធផល​គឺ​នៅមាន​ក​ម្រិត​៕​

Related posts