នោះ! ទើបតែ​ទិញ​ឡាន​ជូន​ឲ្យ​ឪពុក​សោះ ស្រាប់​តែ​មាន​ឌឺ​ថា សុខ លីន ទិញ​ឡាន​បង់​រំលស់ ឮ​ភ្លាម នាង​ក៏​ឆ្លើយ​ភ្លែត​ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ តារា​ទីក​តុ​ក សុខ​លីន បាន​ទិញ​រថយន្ត​ដ៏​ថ្មី​សន្លាង​មួយគ្រឿង​តម្លៃ​ជិត​៦​ម៉ឺន​ដុល្លារ ជូន​ឪពុក​ជាទី​ស្រឡាញ់​របស់ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន បាន​សម្ដែង​ការ​អបអរសាទរ ខណៈ​មតិ​មួយ​ចំនួន​តូច​ក៏បាន​លើកឡើង​បែប​ឌឺដង​ថា នាង​ទិញ​រថយន្ត​បង់​រំលស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការលើកឡើង​តាមរយៈ​ខំ​មិន​នេះ ត្រូវបាន​អ្នកគាំទ្រ​របស់​សុខ​លីន អាន​ហើយ ក៏បាន​យក​សំណួរ​នេះ ទៅ​សួរ​នាង ពេល​កំពុង​ឡាយ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១​កន្លងទៅនេះ ហើយ​សុខ​លីន ក៏បាន​បកស្រាយ​យ៉ាង​លម្អិត​ដើម្បី​ជម្រះ​មន្ទិល​អ្នក​ទើស​នាង ក៏​ដូច​អ្នកគាំទ្រ​មួយចំនួន​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ លីន បានលើកឡើង​នៅក្នុង​ការ​ឡាយ​នោះ​ថា សម្រាប់​ការបង់​រំលស់​តែងតែមាន​ហើយ ព្រោះ​យើង​មិនមែនជា​អ្នកមាន​ទេ តែ​សម្រាប់​ការបង់​រំលស់​នេះ ទាល់តែ​យើង​មាន​ប្រាក់ខែ​រាប់ពាន់​ដុល្លារ​បាន​គេ​ឲ្យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ លីន បានបញ្ជាក់​ទៀតថា ដូច​ខ្លួន​រាល់ថ្ងៃ​នេះ ធ្វើការ​មាន​ប្រាក់ខែ​ខ្ទង់​រាប់ពាន់​ បាន​គេ​ដាក់​ឲ្យ​យើង​បាន ហើយក៏​មិនមែន​អត់​មាន​លុយ​សោះ​ទៅ​ទិញ​ឡាន​គេ​នោះ​ដែរ ទាល់តែ​មាន​លុយ​ចូលរួម​ពាក់កណ្ដាល ឬក៏​ជិត​ដាច់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​លើក​ឡើង​ពាក់ព័ន្ធ​នឹង​​រឿង​បង់​រំលស់​នេះ ​ត្រូវ​បាន​អ្នកគាំទ្រ​នាង​យល់​ថា ជា​ការ​ច្រណែន ហើយ​ជា​ការ​ឆ្លើយតប សុខ​លីន បាន​បញ្ជាក់​ថា កុំ​និយាយ​រឿង​គេ​ ខ្លួន​ខ្លាច​ណាស់ មនុស្ស​អាក្រក់​រឿង​អ្វី​ក៏​ហ៊ាន​ធ្វើ​ដែរ អញ្ចឹង​កុំ​ទៅ​ប៉ះពាល់​គេ​៕ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts