ញាក់​សាច់! តារា​ទីកតុក ម៉ាក់ល័ក្ខ ចុះ​កុងត្រា ជាមួយ​អ្នកស្រី ទ្រីដាណា ក្នុង​តម្លៃ​ខ្លួន​រហូត​ដល់…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលេង​បណ្ដាញ​ទីក​តុ​ក​ច្បាស់​ជា បាន​ស្គាល់​រួចមកហើយ​នូវ តារា​ទីក​តុ​ក​ដ៏​ល្បីឈ្មោះ គឺ ​ ម៉ាក់លក្ខ (MAk LEAK single) ​​ ដោយ​នៅលើ​គណនី​ទីក​តុ​ក​របស់​នាង គិត​ត្រឹម​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១​នេះ មាន​អ្នក​ដាន​ដាន​(Followers) រហូត​ទៅដល់​​​ជាង​៦លាន(៦.២លាន​​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ភាព​ល្បីល្បាញ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក​នោះ ម៉ាក់ល័ក្ខ ក៏បាន​ក្រសោប​ប្រជាប្រិយភាព​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាងឈ្មោះ«Mak leak single» មាន​អ្នកតាមដាន រហូតដល់​ជាង​៦០​ម៉ឺន ក្រោយពី​បង្កើត​រយៈពេល​ប្រមាណ​២​ឆ្នាំ​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទីក​តុ​ក ជាច្រើន មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​នាង បាន​បង្ហាញ​ពី​តម្លៃ​ខ្លួន​​ ​​ ក្នុង​ការចុះ​កុងត្រា ជាមួយ​ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​អ្នកស្រី​ទ្រី ដា​ណា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្រី​ល័​ក្ខ បាន​បង្ហោះ​រូបថត​១​សន្លឹក​នៅ​យប់​នេះ ភ្ជាប់​ជាមួយ​Caption​យ៉ាងខ្លី​ថា «​កុងត្រា​ការងារ​ជាមួយ​បងស្រី​»​។ ចំណែក នៅលើ​គណនី​ទីក​តុ​ក ស្រី​ល័​ក្ខ បាន​បង្ហោះ​វីដេអូ ចុះ​កុងត្រា​នេះ អមដោយ​Caption​បែបនេះ​ថា «​ហេងៗ ការងារ​ថ្មី កុងត្រា​ការងារ​ជាមួយ​បងស្រី ទ្រី ដា​ណា អរគុណ​ណាស់​បងស្រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ​នោះ ឃើញថា ស្រី​ល​ក្ខ័ ស្ថិតក្នុង​ទឹកមុខ​ញញឹមញញែម កាន់​លុយ​ទាំង​បាច់ៗ ជាមួយ​កុងត្រា​របស់ខ្លួន ក្នុងនោះ​អ្នកស្រី ទ្រី ដា​ណា បានបញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​នេះ មាន​ចំនួន​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អបអរសាទរ និង​សរសើរ​ទៀត​នោះ ត្រង់​អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់ថា នេះ​គ្រាន់តែ​ជាមួយ​ផ្នែក​តូច នៃ​ការងារ​របស់​ស្រី​ល័​ក្ខ ជាមួយ​ខ្លួន​ប៉ុណ្ណោះ នៅ​មួយផ្នែកធំ​ទៀត នេះ​ជា​ចំណុច​ចាប់ផ្ដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​នេះ គេ​មិនឃើញ​អ្នកស្រី ទ្រី ដា​ណា និង​ស្រី​ល័​ក្ខ បញ្ជាក់​ពី​រយៈពេល​នៃ​កុងត្រា​នេះឡើយ​៕ ដើម្បី​ជ្រាប​កាន់តែច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ លម្អិត ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts