សូម​ប្រយ័ត្ន! ចាប់​ពី​ម៉ោង​១០​ដល់​ម៉ោង២ ថ្ងៃ​ទី១៨​ដល់២៤ មុន​ចេញ​ក្រៅ​ផ្ទះ​ គួរ​ធ្វើ​រឿង​ទាំង​នេះ​សិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០២១ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ ស្ដីពី សន្ទស្សន៍​នៃ​ការ​កើន​ឡើង​កាំរស្មី​ព្រះអាទិត្យUVដែល​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​រុក្ខជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជាការជូនដំណឹងបន្ត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ អ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានបង្ហោះសារឯកសារយោង និងសារបញ្ជាក់បន្ថែមដូច្នេះថា «ចាប់​ពី​ម៉ោង១០ ដល់​ម៉ោង២ ថ្ងៃ​ទី១៨ ដល់​ថ្ងៃ​ទី២៤ នេះ នៅ​តំបន់​ឥណ្ឌូចិន និយាយ​ទៅ​មាន​​ទាំង​កម្ពុជា​ដែរ នឹង​ទទួល​រង​ឥទ្ធិពល​កាំ​រស្មី​ព្រះ​អាទិត្យ UV មាន​សន្ទស្សន៍​កើន​ឡើង​ដល់​កម្រិត ១០ ក្ដៅ​ណាស់ នេះ​បើ​តាម​ក្រសួង​ប្រកាស​យប់​មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

UV កម្រិត១០នេះ អាច​ធ្វើ​ឱ្យ​ស្បែក និង​ភ្នែក​រលាក បើ​ប៉ះ​ពាល់​យូរ ហើយ​អាច​មាន​ហានិភ័យ​ដល់​សុខភាព​មនុស្ស។ ដើម្បី​ការពារ​ពី​ផល​ប៉ះ​ពាល់ មុន​ចេញ​ក្រៅ​ត្រូវ​ពាក់​ខោ​អាវ​វែងៗ ពាក់​ស្រោម​ដៃ និង​ស្រោម​ជើង ពាក់​វ៉ែន​តា​ការពារ​ពន្លឺ​ថ្ងៃ រក​កន្លែង​ណា​ដែល​មាន​ម្លប់ ពាក់​មួក ឬ​បាំង​ឆ័ត្រ ពេល​ត្រូវ​ដើរ​ក្រោម​កម្ដៅ​ថ្ងៃ និង​ផឹក​ទឹក​ឱ្យ​បាន​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាង​វិញ​ទៀតUV ដល់​កម្រិត​១០​នេះ ប៉ះ​ពាល់​ដល់​ស្បែក​ខ្លាំង​ណាស់ វា​អាច​ធ្វើ​ឱ្យ​ខ្មៅ ឆាប់​ចាស់​ជ្រីវ​ជ្រួញ ឬ​ឈាន​ដល់​មហារីក​ស្បែក គួរ​ប្រើ​បន្ថែម​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ដែល​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​បង​ប្អូន​មិន​ទាន់​មាន អាច​រក​ទិញ​បាន SUN Cream High Protection NNP នៅ​គ្រប់​តំណាង​ចែក​ចាយ NNP ដែល​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នេះ មាន SPF 90+ PPA+++។ សូមថែរក្សាសុខភាពផងបងប្អូន»៕

Related posts