ញាក់​សាច់​! ១០​ម៉ឺន​ដុល្លារ កុងត្រា​ការងារ ជាមួយ អ្នកស្រី ទ្រី ដា​ណា , ម៉ាក់​ល័​ក្ខ បញ្ជាក់​ថា នេះ​ពាក់​កណ្ដាល​ទេ ហើយ​គ្រាន់តែ​ឡាយ​១​ថ្ងៃ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១​នេះ តារា​ទីក​តុ​ក​ដ៏​ល្បីឈ្មោះ ម៉ាក់​ល័​ក្ខ បាន​ចុះ​កុងត្រា​ការងារ​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ក្នុង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​វីដេអូ ដែល​ស្រី​ល័​ក្ខ បង្ហោះ​ក្នុង​ទីក​តុ​ក បាន​បញ្ជាក់​ថា តាម​ពិត​ទៅ អ្វី​ទាំង​នេះ អត់​ត្រូវ​បង្ហាញ​ទេ តែ​ពេល​ទិញ​របស់​អ្វី​មួយ ដែល​ខ្លួន​ស្រឡាញ់ ខ្លាច​គេ​ថា យើង​ហ្នឹង​បាន​លុយ​មក ដោយ​អត់​ដឹង​ប្រភព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ​នោះ អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់ថា លុយ​ទាំងអស់នេះ មាន​ចំនួន​១០​ដុំ ហើយ​នេះ​គ្រាន់តែ​ជា មួយផ្នែក​តូច នៃ​ការងារ​របស់​ស្រី​ល័​ក្ខ ជាមួយ​ខ្លួន​ប៉ុណ្ណោះ នៅ​មួយផ្នែកធំ​ទៀត នេះ​ជា​ចំណុច​ចាប់ផ្ដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​លុយ​ចំនួន​១០​ដុំ​នេះ អ្នកស្រី ទ្រី​ដា​ណា មិនបាន​បញ្ជាក់ថា មាន​ចំនួន​ប៉ុន្មាន​ក៏ពិតមែន តែ​យើង​អាច​ដឹងបាន តាមរយៈ​ការលើក​ជា​សំណួរ ក្រោម​វីដេអូ របស់ ស្រី​ល័​ក្ខ ក្នុង​ទីក​តុ​ក ថា «​គាត់​មិនមែន​សម្ដែង​ទេ កុងត្រា​ប៉ុន្មាន​ឆ្នាំ​ដែរ បាន​១០០.០០០$?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​នោះ ស្រី​ល័​ក្ខ បាន​បញ្ជាក់ថា «​មួយឆ្នាំ​. នេះ​ពាក់កណ្ដាល​ទេ​បង​»​។ បើ​ការបញ្ជាក់​របស់​ស្រី​ល័​ក្ខ ជាការ​ពិត មានន័យថា កុងត្រា​រយៈពេល​១​ឆ្នាំ គ្រាន់តែ​លុយ​ពាក់កណ្ដាល​នាង​ទទួលបាន​រហូតដល់​១០​ម៉ឺន​ដុល្លារ​។ ដូច្នេះ មួយឆ្នាំ តម្លៃ​ខ្លួន​រហូតដល់​ទៅ​២០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ខំ​មិន​មួយទៀត​ ដែល​លើកឡើង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ថា «​លុយ​ច្រើន​មែន តែ​ពេល​យើង​ធ្វើការ​ឲ្យ​គេ​អត់​កើត ប្រាកដជា​ទឹកភ្នែក​»​នោះ ស្រី​ល័​ក្ខ បាន​បញ្ជាក់​ថា «​គ្រាន់តែ​ឡាយ​១​ថ្ងៃ មួយ​ម៉ោង»។ នេះ​ ទំនង​ជា​ស្រីល័ក្ខ ចង់​បញ្ជាក់​ថា ការងារ​នេះ មិន​ពិបាក​រហូត​នាង​ធ្វើ​មិន​បាន​នោះទេ៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ ​សូម​ទស្សនា​វីដេអូ ​ខាង​ក្រោម​នេះ ៖

Related posts