មិន​ដូច​ការ​គិត! ក្រោយ​រៀបការ​៣​ឆ្នាំ ​ទើប​កាន់តែ​ច្បាស់​ថា ​ចំណង​ស្នេហ៍​នាយ​ច​យ និង​ភរិយា ​មិន​មែន​កើតឡើង​ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ គិត​មកទល់នឹង​ពេលនេះ នាយ​ច​យ និង​ភរិយា​អ្នកនាង​ខ្វាន់​ឌី បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​លើស​៣​ឆ្នាំ​មក​ហើយ ហើយ​ទទួល​បាន​ចំណងដៃ​កូនប្រុ​ជាទី​ស្រឡាញ់​ម្នាក់​១​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេល​រៀបការ​នោះ មានការ​រិះគន់​ជាច្រើន មកលើ​ពួកគេ ដោយ​ភាគច្រើន​លើកឡើងថា ចំណង​ស្នេហ៍​មួយ​នេះ កើតឡើង​ដោយសារតែ​លុយ បើ​មិនមែន​លុយ ក៏​គេ​មិន​យក​នាយ​ច​យ​នោះដែរ​។ តែ​អ្វីៗ​កាន់តែ​បង្ហាញ​ច្បាស់​ថា ចំណង​ស្នេហ៍​មួយ​នេះ មិនមែន​កើតឡើង​ដោយសារ​លុយ​នោះឡើយ ហើយក៏​អាច​ស្រាយ​មន្ទិល​របស់​អ្នក​រិះគន់​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយា​នាយ​ច​យ នាង​ខ្វាន់​ឌី ធ្លាប់លើកឡើងថា «​មិនដែល​ស្រលាញ់​អ្នកណា​ដោយសារ​ឋានៈ ឬ​លុយកាក់ ប៉ុន្តែ​បើ​ស្រលាញ់​គឺ​ស្រលាញ់​ដោយសារ​ទឹកចិត្ត​ស្រលាញ់ ចេះ​មើលថែ​យកចិត្តទុកដាក់​នឹង​គ្នា និង​ព្រម​ទទួលយក​ចរិត​ពិតរ​បស់​គ្នា លុយកាក់​បើ​ខ្វះខាត​អាចជួយ​គ្នា​រកបាន សុំ​ត្រឹមតែ​ស្មោះត្រង់​ទាំង​នៅមុខ និង​ក្រោយខ្នង​ក៏​គ្រប់គ្រាន់​…….»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក ​ថ្មីៗនេះ ពួកគេ​ទើប​តែ​បង្ហាញ​ក្ដី​នឹក​រំលឹក ការ​បារម្ភ ចំពោះ​គ្នា​ប៉ុណ្ណោះ ខណៈ​នាយ ចយ ត្រូវ​ចេញ​​​ទៅ​ខាងក្រៅ​ដើម្បី​បំពេញ​កិច្ច​ការងារ​នោះ។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា នាយ សែ ភិន ហៅ នាយ​ច​យ និង ភរិយា ប៉ិន ក្វាន់​ឌី បាន​រៀប​អាពាហ៍ពិពាហ៍ កាលពី​ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​វិមាន​ពិភពថ្មី​សែន​សុខ​។ ពិធី​រៀប​មង្គលការ​នេះ ត្រូវបាន​រៀបចំ​យ៉ាង​អា​ធិ​កអាធ​ម អមដោយ​តារា​កំប្លែង​ល្បីៗ​ជាច្រើន​នាក់ ហើយ​ជាពិសេស វត្តមាន​កូនប្រុស​ទាំង​ពីរ​របស់លោកនាយក​រដ្ឋមន្ត្រី ជាហេតុធ្វើឲ្យ​តារា​កំប្លែង​អភ័ព្វ​រូបសម្បត្តិ នាយ ច​យ រំភើប​ទប់ទឹក​ភ្នែក​មិនបាន ពេល​នាយ​ឈរ​ក្បែរ​ភរិយា​លើក​ឆាក នាឱកាស​ថ្លែង​ទៅកាន់​ភ្ញៀវកិត្តិយស​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាត្រី​នោះ មាន​សិល្បករ​-​ការិនី​រួម​អាជីព​ដូចជា នាយ​ក្រឹម នាយ​ព្រែក យាយ យ៉យ យាយ អឿន កា​តុ នាយ ចាប​ចៀន ស្រី​លាភ ប្រិមប្រិយ ពៅ​ពៅ និង​លោក អ៊ឹម ជីវ៉ា ព្រមទាំង​ភ្ញៀវកិត្តិយស​យ៉ាងច្រើន​កុះករ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នាយ ច​យ រួម​នឹង​ភរិយា​ជាទី​ស្រឡាញ់ ក៏​ទទួលបាន​សមាជិក​ថ្មី ជា​កូន​ដំបូង​របស់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោម​ការ​សាទរ​ពី​អ្នកសិល្បៈ និង​អ្នកគាំទ្រ​ជាច្រើន​ទៀត​៕​

Related posts