អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ប្រកាស​ទិញ​ផ្លែ​មៀន​ប៉ៃលិន​១​ពាន់​តោន​ ហើយ​លក់​ចេញ​តម្លៃ​១៩០០​រៀ ល​ក្នុង​១​គីឡូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានប្រកាស​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ពី​បងប្អូន​កសិករ​ចំនួន​១​ពាន់​តោន​មក​ដាក់លក់​ក្នុង​ផ្សារ​កសិផល​ធម្មជាតិ​ឡេង ណា​វ៉ា​ត្រា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាស​នេះ​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​បញ្ហា​ការលំបាក​កង្វះ​ទីផ្សារ​និង​ស្របតាម​គោលនយោបាយរ បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំ​បា ក​នៃ​វិបត្តិ​កូ​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន បុរី ឡេង​ណា​វ៉ា​ត្រា​គ្រុប​មានប្រសាសន៍ថា​ការ​លំ​បា ករ​បស់​ប្រជាកសិករ​ការលំបាករ​បស់​រាជរដ្ឋា​ភិ​បាល​ក៏ដូចជា​ការលំបាក​រប​ស់​ខ្ញុំ ខ្ញុំ​មាន​ចំណូល​ខ្ញុំ​មាន​ជីវ​ភាពល្អ​ក៏​ដោយសារតែ​ប្រជាកសិករ​និង​រាជ​រដ្ឋា ភិ​បាល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច្នេះហើយ​អ្វីដែល​អាចជួយ​បាន​យើង​ត្រូវតែ​ជួយ គ្នា​ខ្ញុំ​សម្រេច​ជួយ​ទិញ​មៀន​ឬ​តា​ង៉ែ​ន​ចំនួន​១.០០ ០​តោន​មក​ដាក់​ក្នុង​ផ្សារ​កសិផល​ឡេង​ណា​វ៉ា​ត់​ត្រា ដោយ​លក់​ក្នុងតម្លៃ​ខាតដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកឧកញ៉ា​បញ្ជាក់ថា​ខ្ញុំបាទ​ទិញ​តែ​ពី​កសិករ​ដាំ​ល ក្ខ​ណៈ​គ្រួសារ​ប៉ុណ្ណោះ​មិន​ទិញ​ពី​ក្រុមហ៊ុន​និង​ក​សិ ដ្ឋា​ន​ធំៗ​នោះទេ​។ ខ្ញុំ​ជឿថា​ពុក​ម៉ែ​បងប្អូន​ទាំងអស់ គ្នា​សុទ្ធតែ​មានបំណង​ចង់​ជួយ​ជ្រុំ​ជ្រែង​ប្រជាកសិក រ​យើង​ដែល​កំពុង​ជួបប្រទះ​នូវ​ការលំបាក​ដោយសារ covid-19 នេះ​ដែលជា​វិបត្តិ​ទូទាំង​ពិភពលោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកឧកញ៉ា​បន្តថា​បើសិន​ជា​អាច​ក្នុងឱកាស​សែន​ខាងមុខនេះ​បងប្អូន​ទិញ​ផ្លែ​មៀន​ផង​គ្មាន​អ្នកណា​ដែល​ស្រលាញ់​យើង​ជាង​ប្រជាជាតិ​របស់​យើង​ទេ ពាក្យ​ថា​ចង់​ជួយ​អ្នកណា​ក៏​អាចនិយាយបាន​មាន តែ​អំពើ​នៃ​ការជួយ​ទេ​ទើប​ជាការ​ជួយ​ពិតប្រាកដ មួ យ​គ្រួសារ​ជួយ​ទិញ​៥​គីឡូ​មិន​ច្រើន​នោះទេ​ដោយ​ខ្ញុំ​លក់​ចេញ​តែ ១.៩០០​រៀល​ក្នុង​មួយ​គីឡូ​ប៉ុណ្ណោះ​។ អ្នកឧកញ៉ា​បន្ថែម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​រម្លឹក​ជូន​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​បានសម្រេច​ឲ្យ​ក្រុមការងារ​ប្រមូល​ទិ ញ​ផ្លែ​មៀន​ប៉ៃលិន​(​តា​ង៉ែត​)​ពី​បងប្អូន​ប្រជាកសិករ​កំពុង​ជួប​បញ្ហា​កង្វះ​ទីផ្សារ​ខណៈ​ផែ្ល​តា​ង៉ែត​ជាច្រើន​តោន​នាំ​ចេញទៅ​ប្រទេស​ថៃ​ត្រូវបាន​អាជ្ញាធរ​ប្រ​ទេ ស​នេះ​បិទ​ច្រកព្រំដែន​មិន​ឲ្យ​នាំចូល​៕​

Related posts