ឡូយ​ណាស់​! ថ្ងៃ​ខួបកំណើត​ស្វាមី​, ជំទាវ ឈិន ច័ន្ទ​ធា​រី ទិញ​កាដូ​Surprise ស្វាមី​យ៉ាង​ពិសេស បើក​ឡើង​ស្រាប់តែ​ឃើញ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ អតីត​តារា​សម្តែង និង​ពិធី​ការិនី ឈិន ច័ន្ទ​សុធា​រី ប្រិយមិត្ត​មួយចំនួន​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា រូបនាង​ជាតា​រា​ស្រី​ម្នាក់ ធ្លាប់​ជួប​រឿង​លំបាក ជូរចត់​ក្នុង​ជីវិត បែកបាក់​គ្រួសារ តែ​នាង​នៅតែ​ក្រោក​ឡើង​តស៊ូ ជាមួយនឹង​ការមើល​ថែ កូនស្រី​របស់ខ្លួន​ម្នាក់ បាន​យ៉ាង​ល្អ​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពរឹងមាំ​របស់​នាង បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត និង​សរសើរ​ផងដែរ តែ​ថ្មីៗ​នេះ ថ្មីៗ​នេះ អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​គេ​កើត​សរសើរ​នាង​ថែម​មួយកម្រិត​ទៀត​នោះ ក្រោយពី​រូបនាង ឡើង​ងារ​ជា លោកជំទាវ ហើយ​ថែមទាំង​បើក​គម្រោង​លក់​ផ្ទះ និង​ដីឡូត៍​នៅ ផ្លូវជាតិ​លេខ​៣ ជិត​ផ្សារ​ព្រៃទទឹង ដែល​ទើប​តែង រៀប​ពិធី​ក្រុង​ពាលី ថ្មីៗ​នេះ ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១​កន្លងទៅនេះ ជា​ថ្ងៃ​ខួបកំណើត ឧកញ៉ា កែវ ពិ​សិទ្ធ គេ​ឃើញ លោកជំទាវ ឈិន ច័ន្ទ​ធា​រី បានរៀបចំ​កម្មវិធី​តូច​មួយ​ជុំ​គ្រួសារ ព្រមទាំង មាន​កាដូ ជា​ចិញ្ចៀនពេជ្រ​មួយ​វង់​ជូនពរ​ស្វាមី​បណ្ដូលចិត្ត​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​នំ​ខេ​ក សម្រាប់​ស្វាមី , លោកជំទាវ ឈិន ច័ន្ទ​ធា​រី បាន​សរសេរ​Caption​ជា​ភាសា​អង់គ្លេស មានន័យ​ជា​ភាសា​ខ្មែរ​ថា «​រីករាយ​ថ្ងៃកំណើត​ប្តី​សំលាញ់ ជូនពរ​អោយ​ប្តី មាន​សុខ​ភាពល្អ ជោគជ័យ គ្រប់​ភារកិច្ច ប្រពន្ធ​ស្រលាញ់​លោក​បង ស្នេហ៍​ជា​និ​រ​ន្ត៍​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប​ចំពោះ​ទឹកចិត្ត​ភរិយា ឧកញ៉ា កែវ ពិ​សិទ្ធ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ក្នុងនោះ​មាន​ទាំង​ការទទួល​ចិញ្ចៀន​ពេជ្រ១វង់​ពី​ភរិយា អម​ដោយសារ​បែបនេះ​ថា «​អរគុណ​ប្រពន្ធ​សម្លាញ់ ដែល​បានរៀបចំ​កម្ម​ពិធី និង​កាដូ ថ្ងៃ​ខួបកំណើត​ជូន​ប្ដី បង​ស្រលាញ់​អូន​ខ្លាំងៗ បង​សន្យាថា ស្មោះ​តែ​អូន​មួយ លុះ​អវសាន​»៕​

Related posts