​ចាប់​អារម្មណ៍​​ខ្លាំង! ធ្លាប់តែ​ឃើញ​​​ អាម៉ី ​ឡាយ​លក់​ផលិតផល ​ដល់​ពេល​ច្រៀង​វិញ​ ពីរោះ​ញាក់​សាច់ ​​រហូត​ម្នាក់ៗ​​លាន់​មាត់​ថា…​(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ បាន​ជ្រាប​រួច​មក​ហើយ​ថា កញ្ញា តេង ណ​ដា​ណា ហៅ អា​ម៉ី បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​បុរស​សង្ហា​ម្នាក់ កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយ​ធ្វើឡើង​លក្ខណៈ​គ្រួសារ គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នោះ អ្វី ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គ្រាន់តែ​ថ្លៃ​បណ្ដា​ការ រហូត​ទៅដល់​៩៩៩៩៩​ដុល្លារ​សហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០​រៀល (​បួន​រយ​លាន​រៀល​) និង​ចិញ្ចៀន​ពេជ្រ ២​ម៉ឺន​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល​ភ្ជាប់​ពាក្យ​រួច​ឃើញថា ពួកគេ​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ទ្វេដង ហើយក៏​ឧស្សាហ៍​បង្ហាញ​ឲ្យ​គេ​ឃើញ​តាម​បណ្ដាញ​សង្គម​ផង​ដែរ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ តែងតែ​សរសើរ​ពួកគេ​ជារឿយៗ​ចំពោះ​ចំណង​ស្នេហ៍​មួយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ អ្វី ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ទៀត​នោះ ត្រង់​ថា កន្លងមក ធ្លាប់តែ​ឃើញ កញ្ញា តេង ណ​ដា​ណា ហៅ អា​ម៉ី ឡាយ​លក់​ផលិតផល​ប៉ុណ្ណោះ មិន​ធ្លាប់​ឃើញ​រូប​នាង​ច្រៀង​ឡើយ។ លុះដល់​ពេល​នាង​ច្រៀង​វិញ ម្នាក់ៗ​ទប់​អារម្មណ៍​មិន​ជាប់ ធ្វើការ​សរសើរ​សឹង​គ្រប់គ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ គូស្នេហ៍​ដ៏​ផ្អែមល្ហែម​រូបនេះ បាន​ច្រៀង​រួមគ្នា​បទ​ចម្រៀង​អង់គ្លេស​មាន​ចំណងជើង​ថា « Leave the Door Open» បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ទីក​តុ​ក ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ ចាប់អារម្មណ៍​ខ្លាំងណាស់ ក៏​ធ្វើការ​សរសើរ​ថា «​ចែ​ច្រៀង​ពីរោះ​ណាស់​, បងស្រី​ច្រៀង​ពីរោះ​ណាស់​, ពីរោះ​ណាស់​ចែ​, ពីរោះ​ណាស់​, បងស្រី​ច្រៀង​ពីរោះ​ជាង​បងប្រុស​ទៀត តែ​បងប្រុស​បាន​កាយវិការ​យោង​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១​គូ​នេះ​ចូលចិត្ត​មើល និយាយស្ដី​ចេះ​គោរព​អ្នកដទៃ​, បង​ម៉ី​ច្រៀង​ពីរោះ​ណាស់​, ពីរោះ​ម្ល៉េះ​បង​, ពីរោះ​ណាស់​ចែ ស្ដាប់​ហើយ​ចង់​ស្ដាប់​ទៀត​, សំឡេង​ចែ​ម៉ី ច្រៀង​បទ​ហ្នឹង​ស្រដៀង​ចែ​ហ្សា​ណា​, ពីរោះ​ជាង​តារា​មួយចំនួន​ផង​, ធ្លាប់តែ​ឮ​គាត់​ឡាយ​លក់​ផលិតផល ដល់ពេល​ច្រៀង​ខ​ប់ ពីរោះ​ខ្លាំង ពីរោះ​ពិតមែន ហើយ​មើលទៅ​គួរ​ឲ្យ​ស្រឡាញ់​»៕ សូម​ស្ដាប់​ពួកគេ​ច្រៀង​ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts