កំលោះបាត់! អ្នក​នាង​ខាត់ សុឃីម បង្ហាញ​ មុខ​កូនច្បង​របស់​ខ្លួន, អ្នក​គាំទ្រ​ឃើញ​ភ្លាម ​ភ្ញាក់ព្រើត ក៏​ដាក់​ម្នាក់​មួយ​ម៉ាត់​ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា ជារឿយៗ​តារា​ចម្រៀង​រូបនេះ តែងតែ​បណ្ដុះ​គំនិត​ ​លើក​ទឹកចិត្ត ​ឲ្យ​ក្មេងជំនាន់​ក្រោយ ​​ចេះ​ថែរក្សា លើក​តម្កើង ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ​ចេះ​ថែរក្សា អភិរក្ស​ ឲ្យតម្លៃ ​វប្បធម៌​ខ្មែរ​ ដូចជា​ឧបករណ៍​ភ្លេងបុរាណ ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​សកម្មភាព​ខ្លះៗ ដែល​អ្នកនាង​ខិតខំ​ដើម្បី​វប្បធម៌​ខ្មែរ តែ​បើ​ក្រឡេក​មក​មើល​ជីវិត​គ្រួសារ​វិញ​នោះ អ្នកនាង កំពុងតែ​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ​ សុភមង្គល​ បើ​ទោះ​មាន​ប្ដី មាន​អាយុ​តិច​ជាង​ខ្លួន​ក្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​បើ​និយាយ​ដល់​កូន​អ្នកនាង​ភ្លាម​ ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ជា​នឹកឃើញ​ដល់​រឿង​មួយ​ភ្លាម ប៉ុន្តែ​យើង​មិន​ចង់​និយាយ​ពី​រឿង​អតីតកាល​នោះ​ទេ​។ អ្វី​ ដែល​យើង​ចង់​បញ្ជាក់​នោះ ពេលនេះ កូន​អ្នកនាង «Skyz» បាន​ពេញ​កំលោះ​បាត់​ទៅហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អ្នកនាង ខាត់ សុ​ឃីម បាន​បង្ហោះ​រូបថត​កូន​ច្បង​របស់ខ្លួន​ជាច្រើន​សន្លឹក អមដោយ​Caption​យ៉ាងខ្លី​ ថា «​អីយ៉ា My son Skyz»​។ តាមរយៈ​រូបនេះ ឃើញថា កូន​អ្នកនាង ពេញ​កំលោះ​ស្ដូក​បាត់ទៅហើយ ជាមួយនឹង​រូបរាង​សង្ហា ហើយ​អ្នកគាំទ្រ​ក៏​កត់សម្គាល់​ចំណុច​នេះ ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​គ្រាន់តែ​ឃើញ​រូបនេះ ភ្លាម ពួកគេ ចូល​ខំ​មិន​ភ្លែត​ថា « សង្ហា​ម្ល៉េះ​ក្មួយប្រុស​, He is big now, កូនប្រុស​ចែ Cute ណាស់​, ឡូយ​ខ្លាំងណាស់​ក្មួយ​, អូន​ពេញ​កំ​លោះ​ហើយ​, ក្មេង​នេះ​មកពីណា រាង​សង្ហា​គួរឱ្យ​ចង់​ស្នេហ៍ ហិ​ហិ​, ធំ​ឡើង គឺ​ស្រស់​សង្ហា គួរឱ្យ​ស្រឡាញ់​ណាស់​ក្មួយប្រុស​, កូន​ធំ​ឡើង​សង្ហា​ម្ល៉េះ​»៕​

Related posts