អាណិត​ណាស់!​ នារីសតិមិនគ្រប់ធ្លាប់ល្បីក្នុងបណ្ដាញសង្គម​ ពេលនេះ សម្រាលកូនទាំងមិនស្គាល់មុខប្ដី (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ​ ៖ មហាជន​និយម​ លេង​បណ្ដាញ​សង្គម​ភាគច្រើន​ បាន​ស្គា​ល់​ហើយ នារី​សតិ​មិន​គ្រប់​ម្នាក់ ដែល​នាង​តែង​ ត្រូវ​បាន​គេ​ថត​វីដេអូ​ឱ្យ​និយាយ​បែប​កំប្លែង​លេងសើច​រួច​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​តិកតុក ដើម្បី​បង្ក​​សំណើច​ដល់​អ្នកទស្សនា ខណៈ​អ្នកខ្លះ​សើច​សប្បាយ​ហៀរ​ទឹកភ្នែក ចំណែក​អ្នកខ្លះ​ក៏​ផ្ទុះ​ក្ដី​អាណិតអាសូរ​ដល់​នាង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ស្ងាត់បាត់​មុខ​មិនសូវ​ឃើញ​មុខ​នៅលើ​បណ្ដាញ​សង្គម​អស់​រយៈពេល​យូរ​គួរសម ស្រាប់តែ​ថ្មីៗ​នេះ នារី​សតិ​មិន​គ្រប់​រូបនេះ បាន​ឆក់យក​ទឹកភ្នែក​មហាជន​ផ្ទុះ​ក្ដី​អាណិតអាសូរ​ជា​ពន់ពេក ខណៈ​នាង​បាន​សម្រាល​កូនប្រុស​មួយ​ដោយ​សុវត្ថិភាព ប៉ុន្តែ​អកុសល​មិន​ស្គាល់មុខ​ឪពុក​ក្មេង​នោះឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ នួន ចាន់នី បាន​បង្ហោះរូបថតនារីរូបនេះជាមួយនឹងកូន ជាច្រើនសន្លឹក ជាមួយនឹងការរៀបរាប់​ថា ​«​ក្រោម​មេឃ​តែ​១​វាសនា​ខុសគ្នា ខ្ញុំ​កំពុងតែ​រក​ជំនួយ​ដល់​គាត់​បាន​១​គ្រាៗ​ទេ​ បើ​បងប្អូន​ណា​ចង់​ជួយ​គាត់​អាច​ទំនាក់ទំនង​លេខ​ទូរ​សព្ទ​ឪពុក​គាត់​ផ្ទាល់​បាន 016796655 នៅ​ភូមិ​ក្រាំង​ស្រម៉​ឃុំ​ស្វាយ​ជុក​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ជុំវិញ​រឿងរ៉ាវ​គួរ​សង្វេគ និង​ខ្លោចចិត្ត​ជាទីបំផុត​នេះ គេ​ឃើញ​មាន​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​បាន​ផ្ទុះ​ការខឹង​សម្បារ​ជា​ខ្លាំង​ដល់ បុគ្គល ​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ស្មោកគ្រោក​លើ​នារី​សតិ​មិន​គ្រប់​រហូត​មាន​ផ្ទៃពោះ​សម្រាលកូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ ​បាន​ខ​មិន​ទាំង​ក្ដី​អាណិត​ថា​«​ជីវិត​អើយៗ ហេតុអ្វី​ក៏​ព្រោះតែ​តណ្ហា​របស់ខ្លួន ធ្វើ​ឲ្យ​ទារក​ដែល​គ្នា​លូតលាស់​មក​រងកម្ម​យ៉ាង​នេះ ដើម្បី​តែ​ក្តី​សុខ​ខ្លួនឯង​មួយគ្រា ធ្វើ​ឲ្យ​អ្នក​ដ៏​ទៃ​វេទនា តើ​ឲ្យ​គាត់​មើលថែ​​កូន​នេះ​បានល្អ​ដោយ​របៀប​ណា អនិច្ចា​កូន​អើយ កូន​កើត​មកហើយ​បែរជា​មិនដឹង​នរណា​ជា​ឪពុក ម្តាយ​សតិ​ក៏​មិនសូវ​ល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ចងចាំ​ថា​កុំ​ព្រោះតែ​ក្តី​សុខ​ខ្លួន​មួយគ្រា ធ្វើ​ឲ្យ​អ្នក​ដ៏​ទៃ​វេទនា​មួយ​ជាតិ កម្ម​លើ​លោក​មាន​ពិត បើ​អ្នកឯង​ប្រព្រឹត្ត​លើ​គេ ទោះ​អ្នកនោះ​មិនបាន​សងសឹក​តែ​ក៏មាន​អ្នកផ្សេង​សង​ជំនួស​ដែរ​»៕ ប្រភព ៖ តារាញូស៍​

Related posts