ផ្ទួនៗ​ពេក! ករុណា ពេជ្រ ប្រៀបធៀប​ឆាក​ជីវិត​របស់​ខ្លួន​ទៅ​នឹង​រឿង​ភាគ​ឥណ្ឌា ​ដោយ​ប្រាប់​ថា ​បញ្ចាំង​១០ឆ្នាំ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត អ្នក​តាម​ដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​បាន ជ្រាប​រួច​មក​ហើយ​ថា តារា​ចម្រៀង ករុណា ពេជ្រ រយៈពេល​ចុងក្រោយ​នេះ មាន​បញ្ហា​ស្មុគស្មាញ​ជា​បន្តបន្ទាប់ ផុត​ពី​រឿង​មួយ​ចូល​រឿង​មួយ មាន​គ្រប់​រសជាតិ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង តារាចម្រៀង​ករុណា​ពេជ្រ បាន​បង្ហោះ​រូបថត​របស់ខ្លួន​ជាច្រើន​សន្លឹក ជាមួយនឹង​ការ​និយាយ​ពី​ឆាក​ជីវិត​របស់​ខ្លួន​​ថា «​ឆាក​ជីវិត​ខ្ញុំ ខុស​ពី ឆាក​តន្ត្រី ហើយក៏​មិន​ដូច ឆាកល្ខោន ប៉ុន្តែ​វែង​ប្រៀប​បាន​ដូច ភាគ​ឥណ្ឌា បញ្ចាំង 10 ឆ្នាំ មិន​ដឹង​ចប់​រឺ​អត់​…!!មាន​គ្រប់ រសជាតិ​..»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះ​លោក​មិនបាន​បង្ហាញថា រសជាតិ​ជីវិត ដែល​លោក​ជួបប្រទះ​ជា​អ្វីខ្លះ​ឲ្យ​ប្រាកដ​ក៏ដោយ ក៏​យើង​អាច​ដឹង​បាន​ខ្លះ ដែរ​ថា រហូតមកដល់​ពេលនេះ ម្ចាស់​បទ «​កំលោះ​បុកល្ហុង​» រូបនេះ បាន​ចំណាយពេល​ប្រមាណ​ជាង​៣​ឆ្នាំ​មកហើយ ក្នុងការ​មើលថែ​ឪពុក​របស់ខ្លួន ដែល​កំពុងមាន​ជំងឺលើសឈាម និង​ដាច់​សរសៃឈាម​ខួរក្បាល​រស់នៅ​ប្រៀប​ដូច​មនុស្ស​រុក្ខជាតិ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្របពេល​កំពុង​បៀមទុក្ខ​ក្រៀមក្រំ​ខាងលើ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ ស្រាប់តែ​ថ្មីៗ​នេះ រូបគេ ត្រូវ​ជួប​ក្ដីបារម្ភ​ធំថ្មី​មួយ​បន្ថែមទៀត បន្ទាប់ពី​ម្ដាយ ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​ចូល​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ ដោយសារ​តែមាន​ស្ថានភាព​ចុក​មួយ​ចំហៀង​ខ្លួន រហូតដល់​ថ្នាក់​មិនអាច​កម្រើក​ដៃជើង​ម្ខាង​បាន​នោះ​។ តែ​ពេលនេះ ឮថា បាន​ធូរស្រាល​វិញ​ហើយ​៕

Related posts