ជីវិត! ទើប​តែ​ជួប​មុខ​កូន​ប្រុស​ សោះ សុខ លីន ជិត​បែក​គ្នា​ទៀត​ហើយ នាង បាន​ត្រឹម​បង្ហោះ​សារ​ទាំង​ក្ដុកក្ដួល​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នក​ បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​ទីកតុក​ដ៏​ល្បី​អ្នក​នាង សុខ លីន បាន​ធ្វើការ​ឡាយ​វីដេអូ និយាយ​ពី​រឿងរ៉ាវ​ជីវិត​របស់​ខ្លួន ដែល​លាក់ទុក​អស់​រយៈពេល​៧ឆ្នាំមកហើយ ព្រោះតែ​ខ្មាស​គេ​មិន​ចង់​បង្ហាញ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទម្លាយ​រឿង​ធ្លាប់​មាន​ប្ដី មានកូន និង​វិបត្តិ​ផ្លូវចិត្ត​​ ដែល​លាក់ទុក​អស់​រយៈពេល​៧​ឆ្នាំ​រួចមក កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១​​កន្លងទៅនេះ សុខ លីន បាន​បង្ហោះ​រូបថត​កូន​របស់​ខ្លួន​ជាច្រើន​សន្លឹក ជាមួយ​នឹង​ការ​ពោល​ពាក្យ​គួរ​ឲ្យ​អាណិត​ថា «​អាណិត​កូនប្រុស​មាស​ម្តាយ ម្ដាយ​គ្មាន​វាសនា​បាន​នៅ​ជិត​ថ្នាក់ថ្នម​កូន​អោយ​ល្អ​ដូច​ម្ដាយ​គេ​សោះ សូមទោស​ផង​ណា​កូនប្រុស​របស់​ម៉ាក់ ម៉ាក់​ស្រលាញ់​កូន​ណាស់​ដឹង​អត់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១​នេះ សុខ លីន ក៏បាន​ជួប​មុខ​កូន​របស់ខ្លួន ហើយ​ពេលនោះ ព្រោះតែ​ក្ដី​នឹក​រំលឹក​កូន​ពេក និយាយ​បណ្ដើរ អួល​ដើម​.​ក​បណ្ដើរ ក្នុង​នោះ​គេ​ឃើញ​កូន​របស់​សុខ​ លីន ​ប្រាប់​ ថា ពេល​អាយុ​១៣​ឆ្នាំ នឹង​មក​រស់នៅ​ជាមួយ​ម្ដាយ​(​សុខ ​លីន​) នៅ​ភ្នំពេញ​វិញ ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​កូនប្រុស មកលេង សុខ​លីន នៅ​ភ្នំពេញ បាន​ប៉ុន្មាន​ថ្ងៃ ពេលនេះ នាង​ជិត​បែក​គ្នា​ទៀតហើយ ហើយ​ពេល​ជួប​មុខ​កូន ​នាង​នឹក​ពេក នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២១​នេះ ក៏បាន​បង្ហោះ​រូបថត​ឱប​កូន អម​ដោយ​សារ​យ៉ាង​ក្ដុកក្ដួល​ថា «​កូនប្រុស​មាសម្ដាយ​អើយ​នឹក​ខ្លាំង​ណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​លើ​គណនី​ទីក​តុ​ក​របស់​ខ្លួន សុខ លីន ក៏បាន​បង្ហោះ​វីដេអូ​ជាមួយ​កូន អមដោយ​សារ​យ៉ាង​ក្ដុកក្ដួល​ដែរ​ថា «​ជិត​ដល់​ថ្ងៃ​បែក​គ្នា​ទៀតហើយ​កូនប្រុស​ម៉ាក់​»​។ តាមរយៈ​នេះ មាន​មតិ​ខ្លះ​លើក​ជា​សំណួរ​ថា ហេតុអ្វី សុខ​ លីន មិន​យក​កូន​មក​នៅ​ជាមួយ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណួរ​នេះ មិន​ឃើញ​ សុខ ​លីន ធ្វើការ​ឆ្លើយតប​តាម​ខំ​មិន​ឡើយ តែ​មាន​អ្នក​ឆ្លើយ​ជំនួស​ថា «​គាត់​ថា កុង​គាត់​មិន​ឲ្យ​អា​អូន​នៅ​, អា​អូន​ត្រូវ​រៀន ហើយ​ខាង​ប្ដី​គាត់ មិន​ឲ្យ​នៅ​ទេ​, គាត់​រវល់​នឹង​ការងារ​ពេក​»៕ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts