អាណិត​ណាស់! អ្នក​នាង​ ឃ្មឹប ​ខំ​កែប្រែ​ជីវិត​ថ្មី​​ហើយ បែរ​ជា​ជួប​រឿង​បែប​នេះ​ទៀត​ នាង​​ត្រឹម​រៀបរាប់​យ៉ាង​កម្សត់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបានថា កាលពីអំឡុងឆ្នាំ២០២០ ​ ​តារា​កំប្លែង​នាង ឃ្មឹប អតីត ភរិយា​នាយ​ ហុងដា បាន​លេច​វត្ត​មាន​ជា​ថ្មី ​ធ្វើឲ្យ​មហាជន​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ​ស្រប​ពេល​ដែល​ជីវភាព​រស់​នៅ​របស់​នាង​ប្រចាំថ្ងៃ​កាន់​តែ​មាន​សភាព​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ចំណែក រូប​សម្ផស្ស​របស់​នាង​ ក៏​ប្រែ​ក្លាយ​ខុស​ប្លែក​មុន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ ​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ​បាន​បញ្ជាក់​ដែរ​ថា​ព្រោះ​តែ​អាណិត​នាង​ ឃ្មឹប បន្ទាប់​ពីជួប​គ្រោះ,ថ្នាក់ របួស​ត្រង់​ដៃ​ដែល​ត្រូវ​ដាក់ដែក ប៉ុន្តែ​ក៏ជួបទុក្ខផ្ទួនៗ​បន្ថែម​ធ្វើឲ្យ​ដែក​នោះ​វៀច​គ្មាន​លទ្ធភាព​យក​ចេញ និង​ផ្លាស់ប្ដូរ​ឡើយ​ ទើប​សមាគម​រ៉ាប់​រង​ថ្លៃ​ព្យាបាល​ដល់​តារា​កំប្លែង​រូប​នេះ​ ដោយ​ជោគជ័យ​ទាំង​ការ​វះ,កាត់ដូរ​ដែក និង​បាន​ចេញថ្លៃសម្រាក​ក្នុង​មន្ទីរពេទ្យ​ជាដើ​ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្មីៗ​នេះ ក៏​លេចឮ​ព័ត៌មាន​ថា អតីត​តារា​កំប្លែង ដែល​ធ្លាប់បាន​ពាក់​នឹង​ករណី​គ្រឿង ញៀ​.​ន ហើយ​ជាប់គុក រូប​នេះ បាន​កែប្រែ​ខ្លួន​កសាង​ជីវិត​សាជាថ្មី ដោយ​ប្រក​ប​របរ​ធ្វើការ​ជា សន្តិសុខ​វេន​ថ្ងៃ និង​យប់ ជាមួយ​ស្វាមី​យាម​នៅ​ផ្សារ​សេ​ប៉េសេ ដើម្បី​ចិញ្ចឹមជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការកសាង​ជីវិត​ថ្មី​នេះ បែរជា​ជួប​ឧបសគ្គ​ទៅទៀត ដោយ នាង​ឃ្មឹ​ប និង​ស្វាមី ធ្វើការ​ជា​សន្តិសុខ មិន​ត្រូវបាន​ក្រុមហ៊ុន​សន្តិសុខ បើកប្រាក់​ខែ​ឱ្យ​នោះទេ ហើយ​ក៏មាន​បុគ្គលិក​ផ្សេងទៀត ក៏​បែប​នេះដែរ​។ នេះ បើតាម​វីដេអូ មួយ ត្រូវបាន​ចែករំលែក​តាម​បណ្តាញ​សង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​វីដេអូ​នោះ អ្នកនាង​ឃ្មឹ​ប បាន​រៀបរាប់ថា ពួកគេ មិន​ត្រូវបាន​ក្រុមហ៊ុន បើកប្រាក់​ខែ​ឱ្យ​ទេ ហើយ​ថែមទាំង​ថា ពួកគេ​ធ្វើ​ការមិន​បានល្អ​ទៀតផង​។ នាង​ឃ្មឹ​ប បញ្ជាក់ថា នាង​គ្រាន់​ចង់បាន​ប្រាក់ខែ​តាំងពី​រូបនាង ធ្វើការ រហូតដល់​ថ្ងៃ​នាង​សុំ​ឈប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង​ឃ្មឹ​ប បានបញ្ជាក់​ទៀតថា ក្រុមហ៊ុន ចង់​ដក​ពួកគាត់​ចេញ តែ​តាមពិត​ដោយសារតែ​ក្រុមហ៊ុន មិនមាន​ប្រាក់ខែ​បើក​ឱ្យ ហើយ​តម្រូវឱ្យ​ពួកគេ​កាត់កង​សង​ប្រាក់​ទៅកាន់​ក្រុមហ៊ុន ចំពោះ​ឯកសណ្ឋាន​ថែមទៀត​។ តាមរយៈ​វីដេអូ​ដដែល​នេះ​ឃើញថា អ្វីដែល នាង​ឃ្មឹ​ប និង​ស្វាមី សំណូមពរ​នោះ គឺ​ប្រាក់ខែ ដែលជា​កម្លាំង​ញើស​ឈាម​របស់​ពួកគេ​ដែល​ខិតខំ​ធ្វើ​ការងារ កន្លងមក​ប៉ុណ្ណោះ​៕​ សូមទស្សនាវីដេអូ ខាងក្រោម ៖

Related posts